ភាគ០៤:ខោអាវស្រី👗👡👒😹

197 15 3
                                    

បន្ទាប់ពីថេីបគ្នាអស់មួយភ្លែតនោះ ស៊ាវវិន ក៏រាងដឹងខ្លួនវិញ រុញច្រាន លីងហឺ ចេញមួយទំហឹង និងនិយាយថា

«ពិតជាឆ្កួតមែន!!»រាងតូច រុញរាងក្រាស់អោយចេញក្រៅបន្ទប់ទឹកនាយក៏ចាក់សោរនៅម្នាក់ឯងបាត់ទៅ.

«ចាំមេីលណា អាកាតុញ ដឹងតែ យ៉ាប់រប់សយេីងហេីយ!!»និយាយចប់នាយក៏ដេីរចុះទៅខាងក្រោមជាមួយនិងកន្សែងរុំល្វែងខាងក្រោម វាជាទូទៅ ទៅហេីយអោយតែនៅផ្ទះនាយតែងតែបែបនេះ

  ខាងក្រោម

«ម៉ែដោះ?»លីងហឺ ដេីរចូលទៅក្នុងផ្ទះបាយ រកម៉ែដោះរបស់នាយ

«លោកប្រុសមានការអីដែល បានជាមករកម៉ែដោះទាំងព្រឹកបែបនេះ»

«ឈីងឈីង នាងនៅឯណាម៉ែដោះ?»

«គឺនៅបន្ទប់របស់នាង អ្នកប្រុសរកនាងមានការអីដែរ?»ម៉ែដោះសួរព្រោះទែឆ្ងល់ រាល់ដងលីងហឺ នាយមិនដែលសួររកអ្នកណាទេទោះមានការងារសំខាន់ត្រូវប្រេីក៏ដោយ

«បាទអរគុណម៉ែដោះ!!»នាយនិយាយហេីយក៏ដេីរចេញទៅ សម្តៅទៅរកបន្ទប់របស់ ឈីងឈីង

   ——

«ឈីងៗ!?»នាយមកដល់មិនបានគោះទ្វានោះទេគឺស្រែកហៅតែម្តង ចំណែកឈីងៗវិញគ្រាន់តែលឺភ្លាមក៏មកបេីកទ្វាភ្លែតចាំយូរមិនបានទេ ខ្លាចត្រូវមាត់

«លោកប្រុសមានការអី?»ក្រោយពីបេីកទ្វា ឈីងៗក៏ផ្តេីមសំណួរ

«សុំខ្ចីខោអាវមនុស្សស្រីពីរបី ឈុតសិនបានទេ?»

«អៅ?លោកប្រុសយកធ្វេីអី?»ឈីងៗ ឆ្ងល់មិនស្ទេីម៊ិចបានសុខៗ លោកប្រុសរបស់ខ្លួនមកខ្ចីខោអាវមនុស្សស្រីបែបនេះ វាចម្លែក

( លីងហឺយកអោយកូនឆីខ្ញុំពាក់🥲 )

«កុំសួរច្រេីនបានទេ?»លីងហឺ និយាយទាំងធុញ នាយមិនចង់ទាំងដេីរមកផង ចុះទម្រាំតែសួរដេញដោលបែបនេះទៀត

«ចាំបន្តិចលោកប្រុស!!»ឈីងឈីង ក៏បកក្រោយរេីរកខោអាវទៅអោយ លីងហឺ ដោយចាំយូពេកនាយក៏និយាយទៅកាន់ឈីងៗថា

«នាងយកទៅបន្ទប់របស់ខ្ញុំទៅ ខ្ញុំទៅសិនហេីយ»នាយក៏ដេីរចេញទៅទាំងអារម្មណ៍មិនល្អ

🔥💫ខ្ទេីយTop💫🔥Where stories live. Discover now