ភាគទី30 : ទំនាក់ទំនងមិនច្បាស់លាស់ អោយវាចប់ចុះ

5.3K 429 11
                                    

     ធ្វើដំណើររយៈពេលប៉ុន្មានម៉ោង ថេហ្យុង ក៏បាន មកដល់កូរ៉េវិញ ដោយសារមានបញ្ហារមិនអាចដំណើរការកម្មវិធីបាន កម្មវិធីត្រូវលើកទៅខែក្រោយវិញហើយខាងកម្មវិធីក៏សុំអភ័យទោសនិង សងជាការខាតពេលមកគ្រប់ៗគ្នា នេះជាហេតុផល ដែល ថេហ្យុង បានត្រលប់មកវិញ ។ មកដល់ប្រលានយន្តហោះ ថេហ្យុង បើកទូរសព្ទដើម្បីអោយអ្នកផ្ទះមកទទួលចៃដន្យមានលោតអ្នក ណាផ្ញើរអ្វីមកមិនដឹង? អារម្មណ៍គេមិនសូវស្រួលតាំង តែនៅលើយន្តហោះម៉្លេះ ។ ថេហ្យុង សម្រេចចិត្តខលទៅអ្នកផ្ទះសិនមុននិងបើកវាមើល ។
     នៅពេលដែលបើកមើលគឺបានឃើញយ៉ាង ច្បាស់នោះជា acc របស់ ខ្វាន់ដុង តើគេលេងអ្វី?
" ហុឹស... " ថេហ្យុង រាងអស់សំណើចពេលឃើញ វីដេអូនោះ រឿងដែលគេតែងគិតក៏ក្លាយជាការពិត ។
" ថេហ្យុង កើតអីឬអត់? "
" ដល់ពេលហើយ "
" ហាស? យើងអត់យល់ទេ "
" ថ្មាលនេះប្រហែលនៅខន់ដូរ ជីមីន ឯងទៅជាមួយ អ្នកផ្ទះ យកឥវ៉ាន់យើងទៅទុកផង យើងមានការ "
" អេ...ឈប់ ថេហ្យុង ប្រាប់សិនថាមានរឿងអី? "
" គ្មានពេលទេ "
" ត្រូវតែមាន ប្រាប់យើងសិនថាឯងទៅណា? "
" ទៅសុំបែកលោកចន លែងដៃយើង! តាក់សុី!! " ថេហ្យុង បោះដៃហៅតាក់សុីនិងប្រញាប់ទៅខន់ដូរ អោយទាន់សាច់ការខ្លាចនាងនោះទៅបាត់ ។
" ដល់ពេលដែលត្រូវធ្វើបាបបងហើយ ជុងហ្គុក បើកាច់បងមិនបាក់ជាតិនេះអូនរស់នៅក៏មិនសុខដែរ ប្រើក្តីស្រលាញ់កាច់បងមិនបានត្រូវតែប្រើធម៌ក្តៅ " ថេហ្យុង បន្លឺឡើងតែឯង គេក៏រាងភ័យបន្តិចដែរ តាមផ្លូវគេបានទាក់ទងទៅ ដុងវ៉ុន ដើម្បីសួរនាំរឿង កាលពីយប់មិញថាវាយ៉ាងម៉េចខ្លះ ។ ដុងវ៉ុន បានប្រាប់ ថា ជុងហ្គុក ស្រវឹងខ្លាំងណាស់គ្មានស្មារតីនោះទេ បើសិនគេមិនជឿខ្លួនអាចបើកកាំមេរ៉ានៅក្នុងក្លឹប អោយមើលបាន ។ ថេហ្យុង មិនតបអ្វីច្រើនគ្រាន់តែ ប្រាប់អោយនាយលាក់ការសំងាត់មួយនេះ កុំប្រាប់ថាគេបានដឹងអ្វីខ្លះតែប៉ុណ្ណោះ ។

     ម្នាក់នេះខ្លាំងដៃជាងគេហ៊ានមកដល់កន្លែងរបស់ នាយ ថេហ្យុង ច្បាស់ជាដឹងថាលទ្ធផលចុងក្រោយ នាងនិងមានតែភាពអាម៉ាសមិនបាច់ដល់គេចាត់ការ ទេព្រោះនាងល្ងង់ចូលដៃជាមួយ លីខ្វាន់ដុង គេបាន ដឹងដោយសារតែថ្ងៃនោះ ថ្ងៃដែលគេបានឃើញ ខ្វាន់ដុង នៅជាមួយមនុស្សស្រីម្នាក់នោះច្បាស់ណាស់គឺជានាង ពេលដែល ខ្វាន់ដុង ផ្ញើវិដេអូ នៅក្នុងក្លឹបនោះអោយគេមើលឃើញក៏ដឹងថាជា ល្បិច ណាមួយ ថេហ្យុង ស្គាល់ចរិក ជុងហ្គុក ច្បាស់ ណាស់នាយជាមនុស្សបែបណាគេដឹងតាំងតែពីដំបូង មនុស្សស្រីមិនអោយដៃនាយ នាយមិនចូលទៅរក ដូចគ្នា នាងជានារីក្លាហានដែលបំភ្លេចរឿងរបស់ ហ៊ុងដាអុីន កាលពីប៉ុន្មានខែមុន ។ ថេហ្យុង ពេលនេះ កំពុងដើរតាមខ្សែរដែលពួកនោះដាក់អោយហើយគេនិងបញ្ជាក់អោយពួកនោះបានឃើញថាទោះ ជុងហ្គុក គ្មានគេក៏នាយមិនទៅយកពួកនោះដែរ គេជឿជាក់ខ្លាំង ហើយបើសិនជានាយមិនមកលួងគេ ទុកអោយគេជាអ្នកលួងនាយក៏បាន ។ នៅពេលនោះ ដែលគេនិងបង្រៀននាយអោយស្គាល់អារម្មណ៍នៃ ស្នេហាពិត គេមិនបានចាត់ទុកថាខ្លួនឯងមានតម្លៃខ្លាំងក្នុងខ្សែភ្នែករបស់ ជុងហ្គុក នោះទេតែគេដឹងថា ជុងហ្គុក ស្រលាញ់គេខ្លាំងទាំងដែល ជុងហ្គុក ផ្ទាល់ មិនទាន់បានដឹងពីខ្លួនឯងច្បាស់នៅឡើយ ។
      ពេលមកដល់អ្វីៗមិនខុសពីការគិតនោះឡើយ រូបភាព ជុងហ្គុក និងស្រីម្នាក់នោះឈរទល់មុខគ្នា ។ ជុងហ្គុក នៅសង្ងំស្ងៀមតែ សារ៉ា វិញកំពុងងើយចង់ បាក់ករទៅរកនាយ ។ អារម្មណ៍ ជុងហ្គុក នៅពេលនេះគឺវិលវ៉ល់ សម្រាប់នាយជាមនុស្សប្រុសតែងចង់ បានអ្វីដែលធ្វើអោយខ្លួនមើលមកអស្ចារ្យ   តែអារម្មណ៍មួយទៀតរបស់នាយកំពុងនឹកគិតពីមនុស្សដែលនាយស្រលាញ់ ។ ជុងហ្គុក នៅស្ងៀម មិនមែនបានន័យថានាយស្របតាមការអូសទាញ របស់នាងនោះឡើយ អាចថាចិត្តជាព្រានកំពុងតែមក រកនាយតែនាយនិងគិតដល់មនុស្សដែលនាយ ស្រលាញ់ជាងបានឬអត់?
បន្ទាប់ពីមានជម្លោះជាមួយ ថេហ្យុង នាយតូច ចេញទៅបាត់ ជុងហ្គុក កាន់តែម៉ួម៉ៅលើសដើម ។ (អេតមីនធ្លាប់បញ្ជាក់រួចហើយ ជុងហ្គុក ជាមនុស្សឆាប់ក្តៅឆេវឆាវលឿនបើសិនមានអ្នកទៅចាក់គាត់) កាលពីយប់មិញផឹកច្រើនពេកដល់ព្រឹកវិញនាយនៅ មិនទាន់ស្វាងស្រួលបួលផង ក្បាលវិញឈឺស្ទើផ្ទុះ អារម្មណ៍អ្នកឈឺក្បាលហើយមានអ្នកមកស្រែកដាក់ វាពិតជាកាន់តែម៉ួម៉ៅហើយបើសូម្បីតែនាយអ្វីខ្លះ នាយមិនទាំងដឹងខ្លួនផងនៅពេលនេះ ។
" លោកចន ហា៎... "
" ចេញទៅ "
" លោក... "
" ថាអោយចេញ ចេញអោយបាត់ពីមុខមាត់ខ្ញុំឥឡូវ នេះ ចេញអោយផុត ចេញទៅ "
" ក៏បាន ខ្ញុំទៅក៏បាន តែសុំ "
" ចេញឥឡូវនេះ " ជុងហ្គុក ចាប់អូសដៃនាយចេញ សារ៉ា ទាន់តែទាញកាបូបដៃរបស់នាយ ឯសម្លៀកបំពាក់ក៏មិនបានយកនៅពាក់អាវនាយនៅ ឡើយត្រូវនាយរុញចេញពីបន្ទប់បែបនេះបើមានអ្នក មកឃើញខ្មាសគេប៉ុណ្ណា?
" អាយ៎! លោកពិតជា...ហុឹស! " សារ៉ា ដើរចេញបើ សូម្បីស្បែកជើងក៏គ្មានផង ។
ងាកមកមើល ជុងហ្គុក វិញទម្លាក់ខ្លួនគេងផ្កាប់ ព្រូសទៅលើគ្រែព្រោះតែនាយល្វើយនិងឈឺក្បាល ពេកពេលនេះគ្មានអារម្មណ៍គិតពីរឿងអ្វីទាំងអស់ ។ (ស្រាខ្លាំងផឹកច្រើន លទ្ធផល សន្លប់ជាលើកទី២)

បំបាក់ស្នេហ៍ព្រាននារី (ចប់)Where stories live. Discover now