ភាគទី56: ទៀតហើយ ជុងហ្គុក

3.9K 369 7
                                    

រៀបការហើយ ទាំងរវល់ការងារទាំងពីរនាក់ជួនកាលថ្ងៃខ្លះសឹងតែមិនបានឃើញមុខគ្នាក៏មាន ប៉ុន្តែពេលយប់នៅតែអាចផ្តល់ភាពកក់ក្តៅអោយគ្នា ទៅវិញទៅមកបាន ។ មួយរយៈពេលនេះ ជុងហ្គុក កំពុងរៀបចំបោះឆ្នោតឡើងជាអគ្គនាយកបន្តដោយ សារស្នារដៃការងាររបស់នាយល្អ នាយខំប្រឹងលើគ្រប់ការងារទាំងអស់ ។
" រៀបចំសម្រាប់ការប្រជុំរួចរាល់ហើយមែនទេ? "
" បាទ ១០នាទីទៀតដល់ម៉ោងប្រជុំហើយ "
" ល្អណាស់ សុងដូ ត្រៀមផង "
" បាទៗ " សុងដូ ជាកូនចៅថ្មីរបស់ ជុងហ្គុក សម្រាប់ ជួយការងារនៅក្រុមហ៊ុន ចំណែកឯ ដុងវ៉ុន ជួយ ថេហ្យុង រឿងគ្រប់គ្រងក្លឹបព្រោះតែនាយជាមនុស្ស តែម្នាក់គត់ដែល ជុងហ្គុក ទុកចិត្តបំផុត ។
បន្ទាប់ពីការប្រជុំរួចរាល់ ភាគហ៊ុនសម្រេចចិត្ត អោយ ជុងហ្គុក ឡើងកាន់ដំណែងគ្រប់គ្រងក្រុមហ៊ុន បន្តជាច្រើនជំនាន់ ដោយសារកូនៗនៃគ្រួសារត្រកូល មីន សុទ្ធតែបែងចែកចេញទៅធ្វើការងារ ដែលខ្លួនឯងស្រលាញ់ទើបបានជាក្រុមហ៊ុនធ្លាក់ដល់ ដៃចៅប្រុសពៅដែលប្តូរក្នុងត្រកូល ចន វិញ ។ ចំណែក យ៉ុនហ្គី គឺនៅដំណែងជានាយកក្រុមហ៊ុន ដែលមានសិទ្ធិអាកាត់នឹងអនុមត័លើការងារធំៗក្នុង ក្រុមហ៊ុននេះ ។ នាយជាអគ្គនាយកថ្មីៗក្តៅៗចេញពី បន្ទប់ប្រជុំជាមួយទឹកមុខរីករាយ មកក្នុងការិយាល័យ របស់ខ្លួនវិញក៏មានអ្នកនៅរង់ចាំស្រាប់ ។
" អូនសម្លាញ់? "
" ជុងហ្គុក អូនមកស្តាប់ដំណឹងល្អ តើល្អមែនទេ? " ថេហ្យុង ជាមួយទឹកមុខរីករាយផ្តល់អោយនាយនៅពេលនេះ ។ ជុងហ្គុក មិនតបអ្វីតែក៏ដើរចូលមកអោបនាយតូចច្រឡឹងងារជាភរិយាស្របច្បាប់អោយ ខ្លួនកើនកំដៅព្រោះតែមុននេះភ័យត្រជាក់ចុងដៃ ចុងជើងអស់ទៅហើយ ។
" យ៉ាងម៉េច លោកប្តី? "
" គឺល្អ ល្អខ្លាំងណាស់ បងឡើងដំណែងហើយ "
" យេ!! " ថេហ្យុង ជាមួយអារម្មណ៍រំភើបសប្បាយអរលើសច្បាស់សាមុីខ្លួន ទន្ទ្រាំជើងឯដៃអោបរឹង រាយកាយមាំរបស់នាយជាស្វាមីយ៉ាងណែន ។
" មនុស្សពូកែរបស់អូន អបអរសាទេបងសម្លាញ់ "
" អរគុណអូនសម្លាញ់ គ្រប់យ៉ាងព្រោះតែមានអូន តែងនៅពីក្រោយខ្នងចាំជួយផ្តល់កម្លាំងចិត្តអោយបង នោះអី " ជុងហ្គុក លែងចេញពីការអោបមកក្រសោបថែថើបបបូរមាត់ប្រពន្ធជាទីស្រលាញ់មិន ចេះជិនណាយបើទោះជាថើបរាល់ថ្ងៃជាច្រើនដង ក៏ដោយ ។
" អឹម... បងប្រហែលមិនទាន់ញាំអីទេ នេះអូនយក អាហារថ្ងៃត្រង់មកអោយបង មានច្រើនមុខណាស់ "
" ហេតុអីប្រពន្ធបងគួរអោយស្រលាញ់ថ្នាក់នេះ រកតែលួចមានស្រីក្រៅមិនបានចងបេះដូងបងជាប់ គ្រប់ពេលតែម្តងហើយ "
" និយាយស្អីឡប់សតិ " ថេហ្យុង បែរចេញពីនាយ មករៀបចំប្រអប់បាយតម្រៀបនៅលើតុនៅក្នុង ការិយាល័យរបស់នាយ ។
" អូនញាំទេ? "
" ត្រូវតែញាំ ញាំជាមួយគ្នា "
ជុងហ្គុក មិនតបតែញញឹមជំនួសវិញ ស្នាមញញឹម ដែលបង្ហាញពីក្តីសុខដែលមិនអាចយកអ្វីមកបរិយាយអោយសាកសម ។ នៅពីក្រោយភាពជោគជ័យរបស់នាយគឺមានភរិយាដែលតែងយកចិត្តទុកដាក់ ផ្តល់ជាយោបល់ពិភាក្សា ផ្តល់ជាកម្លាំងចិត្តដល់នាយ គ្រប់ពេលដែលនាយត្រូវការ ។
រៀបការបានជាងមួយឆ្នាំ ថ្ងៃខ្លះក៏ទំនេរ ថ្ងៃខ្លះក៏ រវល់វាដូចជាពេលវេលាដើរលឿនណាស់ព្រោះតែមានក្តីសុខច្រើនជាងជម្លោះ ក៏មានខ្លះដែលចានក្នុងរាវតែងប៉ះទង្គិចគ្នាជារឿងធម្មតាគឺពេលដែល ថេហ្យុង ប្រចណ្ឌដែល ជុងហ្គុក មានភ្ញៀវជាមនុស្សស្រីអីបែបហ្នឹង ដឹងស្រាប់ហើយថា ជុងហ្គុក សម្តីពីរោះនោះជារឿងដែល ថេហ្យុង មិនពេញចិត្ត ចរិក ក្មេងរករឿងនាយ អាងថានៅតែពីរនាក់ប្តីប្រពន្ធមិនមានប៉ាម៉ាក់ណាមកអោយទើសទាល់ក្នុងការ បញ្ចេញកំហឹងកំហូចដាក់គ្នា ។ តែបើទោះជាឈ្លោះក៏តាមលួង បើលួងមិនបាន គឺគេងខាងក្រៅបន្ទប់ ជុងហ្គុក មិនដែលទៅគេងខាងក្រៅចោលផ្ទះម្តងណាឡើង ។ រយៈពេលជាងមួយឆ្នាំយល់ថាចំណងស្នេហាពួកគេកាន់តែរឹងមាំ រឿងឈ្លោះប្រកែកគ្នាក៏កាត់បន្ថយ ព្រោះច្រើនតែជារឿងដដែលៗ ។
ពីមួយថ្ងៃទៅមួយថ្ងៃលោកតាវ័យចំណាស់ សុខ ភាពក៏កាន់តែចុះខ្សោយឡើងទៅតាមអាយុជាមួយ ជំងឺចាស់ជរា ។ កើតចាស់ឈឺស្លាប់ជារឿងធម្មជាតិ បំណងចុងក្រោយរបស់លោកតាគឺសង្ឃឹមថាបាន ឃើញមុខកូនចៅជុំគ្នាមុននិងគាត់ចាកចេញពីលោក នេះទៅ...
" លោកតាជិតផុតហើយ ហៅគ្នាមកជុំគ្នាមក " អ្នកស្រីចន
" បាទបងស្រី " យ៉ុនហ្គី រហ័សហៅរកកូនចៅអោយ មកជុំគ្នាអោយគាត់បានឃើញជាលើកចុងក្រោយ ហើយនៅមានអ្នកពិសេសមួយទៀតដែលគាត់ចង់ ឃើញនោះជា... ។
ពេលនេះមកជុំគ្នាអស់ហើយ នេះគឺពេលល្ងាច ដែលជាពេលចេញពីធ្វើការ សុីនហ្គុក ជុងហ្គុក ក៏មក ដល់អស់ហើយដែរ នៅមានកូនស្រីនិងប្រពន្ធរបស់ សុីនហ្គុក ដូចគ្នា ។
" ម៉ាក់លោកតាយ៉ាងម៉េចហើយ? " ជុងហ្គុក ជាអ្នក ដែលមកដល់ក្រោយគេ ។
" គាត់និយាយលែងចេញ ហុឹកៗ គាត់បានត្រឹមតែសម្លឹងមើលមកពួកយើង គាត់ចង់ឃើញពួកយើងជាលើកចុងក្រោយ " អ្នកស្រីចន
" ចុះមិនអាចពន្យាបានទេឬម៉ាក់? មានតាមពេទ្យមក ឬអត់? ខ្ញុំខលហៅពេទ្យសិន " ជុងហ្គុន
" អុំប្រុសឯងក៏មកដែរ គាត់នៅក្នុងបន្ទប់លោកតា "
" ជុងហ្គុក អូនថាដល់ពេលទៅយកកូនយើងមកហើយ " ថេហ្យុង
" ប៉ុន្តែកូនទើបតែ ៥ខែពេទ្យរង់ចាំអោយមួយខួប ទើបអាចយកបានមិនអុីចឹងហីកូន? " អ្នកស្រីចន
" បើសិនជាករណីចាំបាច់យើងអាចយកបាន ខ្ញុំទៅយកកូនសិនប្រាប់លោកអុំថាធ្វើបែបបទតាមក្រោយចុះ តោះអូន " ជុងហ្គុក នាំ ថេហ្យុង ទៅកន្លែងស្នាក់នៅដែលពេទ្យបានរៀបចំ អោយអ្នកដែលពរពោះកូនរបស់ពួកគេដែលកើតមកបាន ៥ខែទៅហើយនោះ ។ ទម្រាំបានកូនមួយនេះចំណាយអស់មិនតិចលុយនោះទេ ។ តាមពិតពួកគេ មិនទាន់ចង់យកកូននៅឡើយព្រោះតែកំពុងរវល់ រឿងរកសុីទាំងការងារក្រៅនិងជំនួញធំ ។
កូនប្រុសរបស់ពួកគេបានចូលមកដល់ផ្ទះគ្រួសារ ចន ជាលើកដំបូងអោយគ្រប់គ្នាបានឃើញមុខផ្ទាល់ ព្រោះតែប៉ុន្មានខែដែលកើតមកនេះមានតែ ជុងហ្គុក និង ថេហ្យុង ទេដែលអនុញាតិអោយទៅមើលកូន និងថតរូបមកអោយអ្នកផ្ទះបានឃើញ ។ ថេហ្យុង បីក្មេងតូចអាយុ ៥ខែទៅក្នុងបន្ទប់ព្រោះតែក្មេងគេង លក់ផងគេក៏ដាក់កូនអោយគេជាប់និងលោកតាទួត តែម្តង គាត់ញញឹមឡើងបន្តិចកូនចៅក៏នាំគ្នាហូរទឹក ភ្នែក ដង្ហើមគាត់នៅអាចមិនផុតយប់នេះនោះទេ ។ យ៉ុនហ្គី និង ជីមីន ក៏មានកូនតាមបែបវិទ្យាសាស្ត្រដូច ជុងហ្គុក ជាមួយ ថេហ្យុង ដែរប៉ុន្តែកូនរបស់ពួកគេទើបនិងបាន ៨ខែក្នុងពោះនៅឡើយ ។
ពេលវេលាបានកន្លង លោកតាក៏បានលាចាក ទៅកម្មវិធីបុណ្យរៀបចំនៅសណ្ឋាគារតាមប្រពៃណី របស់ក៉ូរ៉េ ។ ក្នុងកម្មវិធីមានតែអ្នកស្នឹតស្នាលនិងដៃគូរ ជំនួញ ម្ចាស់ភាគហ៊ុនរួមជាមួយអ្នកកាសែតស្នឹងស្នាលប៉ុន្មាននាក់ដែលមកចូលរួមនិងផ្តឹតយករូបភាព សម្រាប់ចុះផ្សាយ ។ ខ្វាន់ដុង បានមកដល់កាលពីយប់ មិញ លោកតាល្អចំពោះគេណាស់គេមិនអាចមិនមក បាននោះឡើយ ។
ភ្ញៀវមកជាហូរហែរ ម្នាក់ៗរវល់ទទួលភ្ញៀវនិង រៀបចំអីផ្សេងៗ ហើយអ្វីដែលធ្វើអោយអ្នកចូលរួម ចាប់អារម្មណ៍នោះគឺ ថេហ្យុង ដែលនៅក្នុងដៃមាន បីក្មេងតូចម្នាក់មុខគួរអោយស្អប់ ទាំងសរ ទាំងថ្លោះ ។ តើក្មេងនោះជាកូនអ្នកណា? បើជាកូន សុីនហ្គុក គឺស្រីហើយអាយុជិត ២ខួបហើយតែក្មេងនោះគឺក្មេង ប្រុសច្បាស់ណាស់ ថែមទាំង ថេហ្យុង បីរហូតទាំង ដើរទាំងអង្គុយ ។

បំបាក់ស្នេហ៍ព្រាននារី (ចប់)Where stories live. Discover now