Part 02: លង់ស្រលាញ់ខ្ញុំមែនទេ?

563 44 1
                                    

      « ខ្ញុំចង់ផឹកទៀត លែងខ្ញុំ  ហ្អឹក អាអាក្រក់ ហ្អឹក អាមនុស្សចោម្សៀត ថោកទាបៗ » Taehyung រអ៊ូរងូវៗតាំងពីចេញពីក្លឹបកម្សាន្ដរហូតមកដល់អាគារ Condo ដែលគេរស់នៅ ។ មិនអស់ចិត្តគេថែមទាំងស្រែកជេរប្រទេចខ្លាំងៗ ខណៈពេលខ្លួនគេកំពុងត្រូវនាយមាឌមាំកម្ពស់ខ្ពស់ស្រឡះបីជាប់ក្នុងរង្វង់ដៃ ចូលទៅក្នុងជណ្ដើរយន្ដប្រអប់ឆ្ពោះទៅជាន់ខាងលើនៃ Condo ។
« ស្ងាត់បន្តិចទៅ Tae » នាយសង្ហារប្រើសម្លេងស្រាលបែបសុភាពបុរសដើម្បីឃាត់អារម្មណ៍មួម៉ៅរបស់មាឌតូច  ប៉ុន្តែដូចដែលដឹង មនុស្សស្រវឹងនិងមនុស្សប្រក្រតីធម្មតាម៉េចនឹងអាចនិយាយស្ដាប់គ្នាងាយៗនោះ?
« ដាក់ខ្ញុំចុះភ្លាមទៅ! ដាក់ខ្ញុំចុះ! ស្ដាប់មិនឮទេហ្អេស៎! »
Taehyung ព្យាយាមទទួចឱ្យគេដាក់ខ្លួនចុះទាំងភ្នែកបើកមិនរួច ឯដៃរវៀមវាយស្មាររាងក្រាស់ម៊ាំងៗមិនដកដៃ តែនាយនៅតែទប់ទល់បានបោះជំហានទៅមុខដូចធម្មតា ព្រោះថាកម្លាំងដ៏ស្ដួចស្ដើងរបស់ Taehyung មិនបានធ្វើឱ្យនាយរំញោចសរសៃរសូម្បីបន្តិច ។
លុះមកដល់មុខបន្ទប់ Condo របស់ Taehyung នាយក៏ដាក់គេចុះ ដើម្បីឱ្យគេចុចលេខកូដសម្ងាត់របស់គេដោយខ្លួនឯង ។
      « ឆាប់ចុចកូដបន្ទប់ទៅ »
      « កូដហ្អេស៎? លេខប៉ុន្មានអ៊ីចេះ...ហ្អើយ ងងុយណាស់ »
       ថាហើយគេក៏ទន់ភ្នែកគេងលើស្មាររបស់រាងក្រាស់ធ្វើមិនដឹង ។ ដោយអស់ជម្រើស គេក៏សម្រេចចិត្តបីកាយតូចល្អិតហួសទៅបន្ទប់របស់ខ្លួនដែលនៅជាប់គ្នានេះតែម្ដង ។
     មកដល់ក្នុងបន្ទប់ នាយដាក់មាឌតូចទៅលើពូកទន់ល្មើយដែលជាគ្រែគេងផ្ទាល់ខ្លួន មិនធ្លាប់មាននរណាម្នាក់មកគេងលើគ្រែមួយនេះ ក្រៅពីខ្លួននាយនោះទេ  Taehyung ជាមនុស្សដំបូងបង្អស់ហើយ ។ រំពេចនោះមិនប្រយ័ត្នក៏ត្រូវដួលសង្កត់ទៅលើ Taehyung គេមមើមមាយថ្ងូររង៉ូវៗម្នាក់ឯងមិនដឹងជាស្អីខ្លះទេ មិននឹកស្មានថាមនុស្សស្លូតៗគួរឱ្យស្រលាញ់ដូចជា Kim Taehyung ពេលស្រវឹងទៅជាបែបនេះសោះ ។ កែវភ្នែកពណ៌ត្នោតស្រទន់ទាំងគូរសម្លឹងពិនិត្យសម្រស់ដ៏ល្អឥតខ្ចោះរបស់រាងតូចក្រោមទ្រូងមិនដាក់ភ្នែក ។ ដើមឡើយធ្លាប់បានឃើញត្រឹមរូបថតដែលបង្ហោះនូវលើបណ្ដាញសង្គមនិងលួចមើលតាមកន្ទុយភ្នែកមួយភ្លេតៗ មិនធ្លាប់បានមើលមុខ Taehyung កៀកជិតចំយ៉ាងនេះទេ លុះពេលបាននៅកៀកជិតបែបនេះ បេះដូងរបស់នាយស្រាប់តែលោតខុសធម្មតាយ៉ាងចម្លែក ។ Jungkook បម្រុងងើបចេញស្រាប់តែ Taehyung ក្រសោប.ករបស់គេ ហើយបើកភ្នែកព្រឹមៗមើលមុខនាយមុននឹងនិយាយទាំងសម្លេងងងួរ...
     « លង់ស្រលាញ់ខ្ញុំមែនទេ? ហ្អឹម? » Taehyung ញញឹមបែបមនុស្សស្រវឹង ថ្ពាល់ទាំងសងខាងរបស់គេឡើងក្រហម បបូរមាត់ផ្កាឈូក ស្រាលគួរឱ្យចង់ណេបនិត្យ ។
      ឮសំណួរនេះហើយ ធ្វើឱ្យអ្នកម្ខាងទៀតចាប់ផ្ដើមក្ដៅមុខភាយៗ ។
« អឺ...Tae ស្រវឹងហើយគេងទៅ »
     « អត់ទេ! » បម្រុងថានឹងក្រោកចេញទៅហើយ តែត្រូវដៃដែលកំពុងឱប.ករបស់ខ្លួនទាញនាយមួយទំហឹង ភ្លេចខ្លួនបន្តិចក៏បណ្ដាលឱ្យបបូរមាត់របស់ពួកគេទាំងពីរផ្អឹបជាប់គ្នា ។ គេស្រឡាំងកាំងភ្លាមៗ ភ័យផងអរផងនូវពេលបានប៉ះពាល់ទៅលើបបូរមាត់ទន់ស្ដើងពណ៌ស៊ីជម្ពូរ  នាយមិនចង់ជាប់ឈ្មោះជាមនុស្សឆ្លៀតឱកាសទេ ប៉ុន្តែ Taehyung បែរក្លាយជាអ្នកចាប់ផ្ដើមមុន គេកំរើកបបូរមាត់ ថើបស្រាលខណៈដៃរបស់គេទាំងពីរឱបរឹក.ករបស់រាងក្រាស់ អង្អែលកញ្ចឹង.កររបស់នាយថើរៗ ។ មិនបង្អង់យូរ Jungkook ក៏តបការថើបតបជាមួយនឹងមាឌតូច ផ្ដោះផ្ដងទៅវិញទៅមកយ៉ាងក្ដៅគគុក...។

តួររងកំដរស្នេហ៍🥀Where stories live. Discover now