Part 05: អស់ចិត្តពីគេហើយឬ?

286 38 0
                                    

« ... » Taehyung ស្រាប់តែទច់ដំណើរមួយកន្លែងកែវភ្នែកសម្លឹងទៅណាក៏មិនដឹង ទឹកមុខដែលញញឹមពព្រាយមុននេះក៏ប្រែជាក្រៀមក្រំមួយរំពេច ។
     « កំពុងមើលអ្វីហ្នឹង? » Jungkook ងាកទៅមើលតាមក៏ឃើញវត្តមានរបស់ Bogum និងមិត្តស្រីថ្មីរបស់គេកំពុងបណ្ដើរគ្នាមកយ៉ាងត្រសង នាយប្រុងនឹងនិយាយបង្វែងអារម្មណ៍របស់ Taehyung កុំឱ្យខ្វល់ពីម្នាក់នោះ តែត្រូវនាយតូចច្រឡឹងចាប់កៀកកើយដៃរបស់គេ ធ្វើឱ្យ Jungkook ចងចិញ្ចើមភ្ញាក់ផ្អើលនឹងអាកប្បកិរិយាប្លែកៗរបស់ Tae អត់មិនឆ្ងល់មិនបាន ។
     ហេតុអីក៏សុខៗ Taehyung ស្រាប់តែមកឱបដៃរបស់នាយស្និតស្នាលយ៉ាងនេះ?
      « ខ្ញុំមានរឿងឱ្យនាយជួយ »
      « ហ្អាស៎? ជួយរឿងអី? »
      មិនទាន់បានទទួលចម្លើយផងក៏ត្រូវ មាឌតូចទាញដៃរបស់នាយទៅតែម្ដង ។ Taehyung មិនត្រឹមតែឱបដៃធម្មតា គេថែមទាំងញញឹមទៅកាន់ Jungkook ភ្ជាប់ជាមួយនឹងកែវភ្នែកដ៏ស្រទន់មានមន្ដស្នេហ៍ មិនតែប៉ុណ្ណោះគេថែមទាំងប្រើពាក្យអូនបងជាមួយនឹង Jungkook ទៀតផង ប្រៀបដូចជាគូរស្នេហ៍ផ្អែមល្ហែមយ៉ាងអ៊ីចឹង ។
    « Jungkook អូនឃ្លានសាច់អាំងយើងទៅញ៊ាំសាច់អាំងផឹក Soju ជាមួយគ្នាល្អទេ? »
     « ហ្អាស៎? » Jungkook លើកចិញ្ចើមសួរ ព្រោះមិនយល់ពីទង្វើរដែលរាងតូចកំពុងធ្វើ ។ Taehyung ឯណេះញញឹមព្រិចភ្នែកឱ្យសញ្ញារទៅ Jungkook ទើបនាយយល់ការច្បាស់ ផ្លាស់ប្ដូរឥរិយាបទយ៉ាងរហ័សទាន់ចិត្ត ។
    « អ្ហ៎រ អ...អូនឃ្លានសាច់អាំងឬ? អូខេ បងនាំអូនទៅញ៊ាំ អស់ប៉ុន្មានបងជាអ្នកចេញ »
    « បងគួរឱ្យស្រលាញ់មែន »
     Taehyung ជំទើតជើងថើបថ្ពាល់ Jungkook មួយខ្សឺត ធ្វើឱ្យអារម្មណ៍របស់អ្នកដែលត្រូវគេថើបប្រែជាស្រស់បំព្រងភ្លាមៗ បេះដូងលោតញ៉ាប់ដុកដាក់ៗ រំភើបជាងឈ្នះឆ្នោតរង្វាន់ធំទៅទៀត ។
     « តោះ! ទៅពេលនេះតែម្ដងទៅ »
     « អូខេ »
     អ្នកទាំងពីរបណ្ដើរគ្នាកាត់មុខ Bogum មានបំណងនិយាយឮៗដើម្បីឱ្យគេចាប់អារម្មណ៍ Bogum តាមសម្លឹងមើលសកម្មភាពពួកគេរហូតដល់ផុតកន្ទុយភ្នែក ក្នុងចិត្តមិនដឹងជាគិតអ្វីទេ ។
ក្រឡេកមក Jungkook និង Taehyung ឯណេះ បន្ទាប់ពីចេញពីមើលកុនជាមួយគ្នារួច Jungkook ក៏ជូនរាងតូចមកដល់មាត់ទន្លេហាន ស្រូបយកខ្យល់បរិសុទ្ធនាពេលរសៀល ខ្យល់បកប៉ះផ្ទៃទឹកនាំយកចំហាយត្រជាក់ស្រឹបបែបធម្មជាតិ ជួយឱ្យអារម្មណ៍ធូរស្បើយពីទុក្ខកង្វល់ ។
      តាំងពីចេញពីរោងកុនមកដល់ពេលនេះ Taehyung នៅមិនទាន់បាននិយាយអ្វីមួយម៉ាត់ទេ គេស្ងាត់ស្ងៀម កែវភ្នែកមានពន្លឺសម្លឹងទៅផ្ទៃទឹកទន្លេរដែលកំពុងហូរទៅយ៉ាងស្ងប់ដូចជាអារម្មណ៍របស់គេពេលនេះអ៊ីចឹង។
     « ឃ្លានទេ? »
     មិនហ៊ានសួរនាំដេញដោលអ្វីច្រើនទើប Jungkook លើសំណួរផ្សេងសួរទៅមាឌតូច ។
     « អឹម » Taehyung ក្រហឹមងក់ក្បាលឆ្លើយទាំងភ្នែកទាំងគូរនៅតែសម្លឹងទៅរលកទឹកទន្លេរដែលបកបណ្ដោយខ្យល់មកប៉ះហ្នឹងច្រាំង ទឹកមុខស្រងូតស្រង៉ាត់ ។
     « ចាំបន្តិចណា៎ »
     Jungkook ប្រញ៉ាប់រត់ចេញទៅកន្លែងលក់អាហារ ដោយទុកឱ្យ Taehyung អង្គុយរងចាំម្នាក់ឯង ។ មិនយូរប៉ុន្មានរាងសង្ហារក៏ត្រឡប់មកវិញជាមួយនឹងថង់អាហារជ្រែកដៃព្រមទាំងមានភេសជ្ជៈទៀតផង ។
     « ណេះមកហើយញ៊ាំទៅ »
« ហ្អ៎រ...ច្រើនយ៉ាងនេះផងហ្អេស៎? នាយប៉ាវខ្ញុំមែនទេ? »
« អត់ទេត្រូវជួយចេញលុយពាក់កណ្ដាល »
     « ហីយ៉ាចិត្តអាក្រក់ម្ល៉េះ មិនសមជាសុភាពបុរសសោះ  ខ្ញុំមិនញ៊ាំក៏បានដែរ »
       Taehyung ធ្វើជាងក់ងរងាកមុខចេញ ។
    « ខ្ញុំលរលេង ឆាប់ញ៊ាំទៅ របស់អស់នេះត្រជាក់លែងឆ្ងាញ់ហើយ » Jungkook សើច
     « ហិហិ ខ្ញុំដឹងថានាយនឹងនិយាយបែបនេះ »
      Taehyung ញញឹមស្ទើរប្រេះថ្ពាល់ គេងាកមកញ៊ាំអាហារដែលអ្នកម្ខាងទៀតទិញមក ។ Jungkook ហាក់បីដឹងចិត្តរបស់រាងតូចដល់ហើយ របស់ញ៊ាំទាំងអស់គឺសុទ្ធសឹងជាអាហារដែលគេចូលចិត្ត ទិញមកត្រូវចិត្តទាំងអស់ ។
« អ្ហេ៎? នាយមិនញ៊ាំទេហ្អេស៎?ខ្ញុំញ៊ាំអស់កុំថាខ្ញុំចិត្តអាក្រក់មិនបានហើយ » (របស់គេអ្នកទិញសោះ😭) គេសួរទៅកាន់នាយសង្ហារដែលកំពុងអង្គុយញញឹមខ្ជឹបម្នាក់ឯង ស្របពេលអាហារក្នុងមាត់មិនទាន់លេបអស់ ថ្ពាល់របស់គេឡើងប៉ោងទាំងសងខាងដោយសារគេញ៉ាត់របស់ញ៊ាំទាំងនោះពេញមាត់ មើលរូបភាពរបស់គេពេលនេះគឺពិតជាគួរឱ្យគ្រឺតក្នាញ់មែន ។
« ញ៊ាំមួយៗកុំប្រញ៉ាប់ពេក មើលចុះប្រឡាក់មាត់អស់ហើយ »
« ហ្អឹម? ប្រឡាក់ត្រង់ណា? »
« ត្រង់នេះ » Taehyung បញ្ឈប់សកម្មភាពឱ្យស្ងៀមទ្រឹងព្រិចភ្នែកម៉ក់ៗ សម្លឹងទៅ Jungkook យ៉ាងភ្លឹក ខណៈពេលដែលនាយឱនមុខកៀកជិតគេ ដៃខាងឆ្វេងក្រសោបថ្ពាល់រាងតូច រីឯម្រាមដៃមេខាងស្ដាំក្រវាស់លើបបូរមាត់មាឌល្អិតថ្នមៗ រួចនាយក៏ដាក់ម្រាមដៃដែលប្រឡាក់មុននេះមកដាក់ចូលមាត់របស់ខ្លួន ធ្វើឱ្យ Taehyung គាំងស្មារតីចំហរមាត់ធ្លុង ។
     « កខ្វក់ណាស់ ឆ្កួតទេហ្អេស៎?ម៉េចក៏នាយធ្វើអ៊ីចឹង របស់ញ៊ាំនៅសល់ច្រើនណាស់ លើកក្រោយមិនត្រូវធ្វើអ៊ីចឹងទេ ចំមែនហើយ »
      រាងតូចរហ័សយក្រដាស់អនាម័យមកជូតដៃរបស់ Jungkook ហើយថែមទាំងស្ដីប្រដៅឱ្យនាយទៀតផង ។
     « ហីយ៉ា... » Jungkook ដកដង្ហើមធំទាំងហួសចិត្ត   គេព្យាយាមបង្ហាញអត្តចរឹតជាព្រានទាក់ចិត្ត Taehyung នឹកស្មានថាគេនឹងអៀនខ្លួនដូចជាក្នុង K-Drama ប៉ុន្តែផ្ទុយខុសពីការគិតទាំងស្រុងតែម្ដង ។
       « Taehyung! »
       « ហ្អឹម? »
       « ហេតុអីក៏បែកគ្នា? »
       « ម្នាក់នោះមែនទេ? ហីយ៉ា ដំបូងគិតថាមិនរំលឹកពីម្នាក់នោះទៀតទេ តែបើនាយសួរហើយខ្ញុំប្រាប់ក៏បាន ខ្ញុំនិងគេបែកគ្នាព្រោះមនុស្សទីបី តែខ្ញុំគិតថា មិនមែនដោយសារស្រីម្នាក់នោះទេ គឺមកពីប្រុសចង្រៃនោះមិនស្មោះត្រង់ ហ្អើយ! ឈប់និយាយហើយ ដឹងត្រឹមថាខ្ញុំនិងគេលែងជាអ្វីនឹងគ្នាទៅបានហើយ »
       « ពិតមែន? ហើយ Tae អស់ចិត្តពីគេហើយឬ? » សំណួរមួយប្រយោគនេះ ធ្វើឱ្យ Taehyung ស្រាប់តែស្ងាត់មាត់ឈឹង គេងាកទៅមើលមុខរាងក្រាស់រួចញញឹមតិចៗ ។
       « យប់ហើយ យើងត្រឡប់ទៅវិញទៅ ខ្ញុំរងាណាស់ »
       Taehyung ស្ទុះក្រោកឡើង រួចដើរនាំមុខមុន Jungkook ។ នាយដឹងថា Taehyung កំពុងគេចវេសមិនចង់ឆ្លើយ ហើយក៏យល់អារម្មណ៍របស់គេដូចគ្នា ទើបមិនដេញដោលបន្ត ។

To be continue ......

Comments សាច់រឿងម្នាក់មួយម៉ាត់ផងណា៎🥺❤️
#អ៊ុនប៊ី

តួររងកំដរស្នេហ៍🥀Where stories live. Discover now