+ឆ្នាំ១៨៥០ ទីក្រុងបារីស ប្រទេសបារាំង
ភូមិគ្រឹះក្រាន់យ៉ា
ក្នុងភូមិគ្រឹះដ៏ល្អល្អះទាក់ភ្នែករបស់លោកចៅហ្វាយក្រុង ដែលអ្នកដំណើរឆ្លងកាត់តែងតែក្រឡេកភ្នែកទៅមើលមិនថាទោះបីជាអោយមើលម្តងហើយម្តងទៀតក៏ពុំមាននរណាជិនណាយនឹងសម្រស់ដ៏ស្រស់ឆើតឆាយរបស់ភូមិគ្រឹះនេះឡើយ។«លោកពុក!!»សម្លេងស្រួយស្រេះបន្លឺឡើងពីក្រអូមមាត់តូចច្រមិចរបស់អ្នកប្រុសតូចថេយ៉ុងក្រាន់យ៉ា ដែលជាកូនប្រុសទោលរបស់លោកចៅហ្វាយក្រុងបន្លឺឡើង ទាក់ទាញក្រសែរភ្នែកជាច្រើនគូររបស់អ្នកជំនួញដែលមកពិភាក្សាដៃគូររកស៊ីជាមួយលោកចៅហ្វាយក្រុងងាកមកមើលនាយកម្លោះ
«ហៃយ៉ា លោកម្ចាស់មានកូនប្រុសស្រស់ស្អាតអីយ៉ាងនេះ បើមិនបានឃើញមុខទេខ្ញុំប្រាកដជាគិតថាក្មេងស្រីទៅហើយនេះ»មិនមែនបញ្ចោរបង្អាប់អីនោះទេតែកូនប្រុសចៅហ្វាយក្រុងពិតជាស្រស់ស្អាត ស្រីល្មមៗសុំចាញ់ហើយ
«មែនហើយពួកយើងក៏គិតបែបនិងដែរ»
«ពុក!! »នាយកម្លោះដែលឈរមើលនោះក៏ស្រាប់តែកើតអារម្មណ៍មិនស្រួលពេលដែលសម្លឹងទៅទឹកមុខឪពុករបស់ខ្លួន
«ឯងទៅចាំយើងខាងក្នុងទៅ រួចការងារពេលណាយើងទៅជួប» ដោយសារតែមានអារម្មណ៍ទើសទាល់នៅពេលដែលពួកអ្នកជំនួញទាំងអស់នោះសម្លឹងមកកូនប្រុសខ្លួនបែបនេះលោកម្ចាស់ក៏រហ័សដេញនាយកម្លោះទៅសិន«ចំណែកពួកលោកការងារនេះ ខ្ញុំដូចជាលែងត្រូវការហើយ អាស៊ីនជូនដំណើរភ្ងៀវ»លោកម្ចាស់និយាយចប់ក៏ដើរចេញទៅធ្វើអោយពួកអ្នកជំនួញទាំងអស់នោះចាប់ផ្ដើមឆ្លេរឆ្លា
«តែលោកចៅហ្វាយក្រុងការងារនេះសំខាន់សម្រាប់ពួកខ្ញុំណាស់»
«សុំអញ្ជើញអស់លោក លោកម្ចាស់ត្រូវការសម្រាក»ស៊ីនដែលជាអ្នកបម្រើក៏រារាំងពួកគេដែលចង់ចូលទៅរកលោកម្ចាស់ ដោយសុំអោយពួកគេទៅវិញអាចថាដេញក៏បានដែរព្រោះពួកគេមាត់អត់គម្របដោយខ្លួនឯង
«មកពីលោកឯងនិង!!»
ងាកមកមើលលោកម្ចាស់វិញបន្ទាប់ពីដេញពួកនោះអស់ទៅក៏ដើរមករកកូនប្រុសទាំងកំហឹង ព្រោះគាត់ប្រាប់ច្រើនដងហើយថាបើមានភ្ញៀវហាមមិនអោយនាយចេញទៅរកគាត់នោះទែហេតុអីនៅតែល្មើសបញ្ជារគាត់ទៀត
«ពុក!!!»ផាច់ មួយកំផ្លៀងពីលោកម្ចាស់ដែលមាននាមឈ្មោះជាឪពុកខ្លួនធ្វើអោយផ្ទៃមុខម៉ត់រលោងដូចមនុស្សស្រីត្រូវជាប់ដោយស្នាមម្រាមដៃនិងមានឈាមហូរមកតាមកែងមាត់រឹម!ៗ
«យើងប្រាប់ប៉ុន្មានដងទៀតទើបខួរឯងចាំ យើងនេះវាសែនខ្មាស់គេដែលមានឯងជាកូនបើដឹងថាឯងវាធំមកបែបនេះយើងច្របាច់ករឯងអោយងាប់តាមម្តាយឯងហើយអាកូនចង្រៃយ៍ » លោកម្ចាស់និយាយទាំងកំហឹងដោយមិនខ្វល់ពីអារម្មណ៍អ្នកដែលឈរស្ដាប់តើមានអារម្មណ៍បែបណានោះទេ នាយកម្លោះមិនបាននិយាយអីបានត្រឹមតែឈរស្ដាប់ទាំងទ្រាំលេបទឹកភ្នែក នាយចេញទៅរកគាត់នោះដោយសារមានដំណឹងប្រាប់ ដោយស្មានតែគាត់នៅម្នាក់ឯងបើដឹងថាគាត់មានភ្ញៀវនាយក៏មិនទៅរកគាត់ដែរ
«ឯងវាដុះស្លាបហើយមែនទេ បានយើងនិយាយស្អីមិនឆ្លើយនិងយើងហាស៎! ម្ដាយវាថោកបែបណាកូនវាបែបនោះ»
«លោកម្ចាស់ចង់និយាយថាស្ដីបែបណាក៏ថាតែខ្ញុំបានហើយកុំលើកម្ដាយខ្ញុំមកនិយាយ»នាយកម្លោះ ថេយ៉ុងក៏និយាយឡើយស្ដីថាគេបានតែកុំលើកម្ដាយគេមកព្រោះតាំងពីដើមមកលោកម្ចាស់មិនដែលស្រឡាញ់ម្ដាយគេនិងគេឡើយ
«ហ៊ឹស!!ចាប់ពីថ្ងៃនេះទៅហាមឯងចេញពីបន្ទប់នេះបើគ្មានបញ្ជារពីយើង»លោកម្ចាស់និយាយទាំងកំហឹងហើយក៏បញ្ជារអ្នកបម្រើចេញទាំងអស់មិនទុកសូម្បីតែម្នាក់ហើយថែមទាំងចាក់សោរពីក្រៅទៀត បន្សល់តែនាយកម្លោះតូចនៅក្នុងបន្ទប់ម្នាក់ឯងទាំងស្នាមរបួសនៅនឹងមាត់មិនទាន់បានលាងសម្អាត
២ថ្ងៃក្រោយមក
ដោយសារតែថ្ងៃនោះគាត់ខឹងខ្លាំងពេកមិនមែនគាត់មិនស្រឡាញ់នាយកម្លោះថេយ៉ុងទេ តែគាត់មិនចង់អោយអ្នកដទៃមាក់ងាយកូនប្រុសគាត់ ទើបថ្ងៃនោះគាត់ជ្រុលដៃវាយនាយកម្លោះហើយថែមទាំងនិយាយស្ដីមិនបានគិតទៀត
«លោកម្ចាស់!!»សម្លេងអ្នកបម្រើក៏បានចូលមកកាត់អារម្មណ៍របស់គាត់ធ្វើអោយគាត់ត្រូវប្រញាប់ងាកទៅមើលទាំងអារម្មណ័ប្លែកព្រោះឃើញក្មេងប្រុសកម្លោះប្លែកមុខមកជាមួយអ្នកបម្រើជំនិតរបស់គាត់