ភាគ១៣

869 34 0
                                    

«ថេយ៉ុង» វ៉ាសុីន ភ័យឡេីងស្លេកមុខង៊ាំង យកដៃចាប់ខ្សែទោងឲ្យឈប់ មុននឹងឱនមេីលក្បាលរបស់គេ ហេីយក៏បេីកភ្នែកធំៗ ឧទានទាំងស្លុតចិត្ត៖
«ព្រះអេីយ ឈាមហូរច្រេីនណាស់»
«ឈាម ឈាម ឈាមហ្អេស៎?» ថេយ៉ុង ងេីយសម្លឹងមុខ វ៉ាសុីន ក៏ប្រទះនឹងឈាមរបស់គេដែលជាប់ដៃរបស់នាង ធ្វេីឲ្យគេមានអារម្មណ៍ទន់ដៃទន់ជេីង និងគ្មានកម្លាំងកំហែងនៅក្នុងខ្លួន។
«កូនស្វា កូនស្វា ដឹងខ្លួនឡេីង» វ៉ាសុីន ហៅដោយការភិតភ័យ ព្រមទាំងយកដៃអង្រួនខ្លួនគេខ្លាំងៗ ស្របពេលគេសន្លប់បាត់មាត់ឈឹង ឯ.កក៏ទន់ល្ហៀកផ្អៀងមកលេីដេីមទ្រូងរបស់នាង។

«ហ៊ឹះៗៗ ដៃត្រង់គ្រាន់បេី» ស៊ូហ្កា សេីចរលាក់នៅដេីម.ក ដេីរមកឈរមាត់បង្អួចថ្នាក់ក្បែរ ជុងគុគ លេីកដៃដាក់លេីស្មាគេច្របាច់តិចៗ ហេីយនិយាយបន្ត៖
«ថ្លេីមពាសមេឃណាស់ ហ៊ានយកដុំថ្មគប់ក្បាលកូននាយកផង»
«ខ្ញុំជាអ្នកណា?» ជុងគុគ ងាកសម្លឹងមុខ ស៊ូហ្កា តែអ្នកដែលត្រូវសួរមិនទាន់ឆ្លេីយផង គេក៏ឆ្លេីយដោយខ្លួនឯង៖
«ខ្ញុំគឺ ចន ជុងគុគ» ប្រុសកំលោះញោចចុងមាត់ មុននឹងបែរទៅសម្លឹងមេីលអ្នកដែលគេធ្វេីឲ្យមានរបួស ប្រអប់ដៃគេលូកចូលក្នុងហោប៉ៅខោ ក្ដាប់យ៉ាងណែន ពេលឃេីញ វ៉ាសុីន កំពុងតែក្រសោបជូតឈាមឲ្យអាម្សៀនោះ ហាក់ដូចព្រួយបារម្ភណាស់។
«ថ្ងៃមុនវាដាល់ឯងហេីយរត់ ត្រូវប៉ុណ្ណឹងស្ទេីរពេកផង» ជីមីន ដែលឈរឱបទ្រូង ពិតត្រគាកនឹងតុបន្លឺឡេីងដោយការសមចិត្ត អាស្វានោះក្បាលខូចណាស់ ព្រោះអាងខ្លួនជាកូននាយក ជួបមុខគេពេលណាក៏ឌឺដងផ្លែផ្កាឲ្យដែរ ត្រូវមួយដុំថ្មកណ្ដាលក្បាលបែបនេះពេញចិត្តគេមែនទែនហេីយ ចង់តែជប់លៀងឲ្យណាណីទេ។
«ឯងដូចជាចាប់អារម្មណ៍ស្រីម្នាក់នោះជាពិសេស?» ស៊ូហ្កា សួរដោយសម្លឹងមេីលទៅ វ៉ាសុីន តាមភ្នែករបស់ ជុងគុគ ព្រោះតាំងពីស្គាល់គ្នាមក មិនដែលឃេីញគេសម្លឹងមេីលស្រីណាបែបនេះពីមុនមកទេ។
«មុខគួរឲ្យស្អប់ដូចដង្កូវ អ្នកណាទៅចាប់អារម្មណ៍?» ជុងគុគ រហ័សដកខ្សែភ្នែកពី វ៉ាសុីន ហេីយងាកមុខចេញ ឈប់សម្លឹងមេីលទៀត ពេលត្រូវមិត្តចាប់បាន។
«មិនចាប់អារម្មណ៍ តែសម្លឹងមិនដាក់ភ្នែក ចុះទម្រាំចាប់អារម្មណ៍ទៀត?» ជីមីន តាមទាន់ជាន់កែង ឌឺដងដុត ជុងគុគ ឲ្យកាន់តែឆេះដូចភ្លេីង។
«យេីងមិនភ្នែកស្អុយ ទៅចាប់អារម្មណ៍ស្រីធន់ទាប ម្រៀលៗបែបនេះទេ» ជុងគុគ និយាយដោយសំឡេងរឹងកំព្រឹស មិនខុសពីទឹកមុខឡេីយ។
«មាត់និងបេះដូងដូចគ្នាទេ?» ស៊ូហ្កា ដុតបន្ថែម អ្នកដែលត្រូវមិត្តព្រួតគ្នាដុតក៏ងាកសម្លក់ថ្មែ។
«ចុះអូន ខេលលី ឯង?» ជីមីន សួរទាំងញញឹមកំហូច។
«គ្រាន់តែជាកូនអ្នកមាន តាមស្រឡាញ់យេីង ទំនេរក៏ចេះតែទាក់ទងលេងទៅ មិនប្រាកដប្រជាស្អីទេ» 
«ប្ដូរសង្សារដូចខោអាវ»
«ថាតែយេីង ពួកឯងក៏ដូចគ្នា» កំលោះសង្ហាទាំង៣សម្លឹងមុខគ្នា ខណៈនោះក៏ទប់អត់ញញឹមមិនបាន។

វ៉ាសុីន ងាកមុខទៅមក ដេីម្បីរកជំនួយពីអ្នកដែលដេីរឆ្លងកាត់ ហេីយក៏ប្រទះនឹងគ្នីគ្នារបស់ ថេយ៉ុង ដែលកំពុងដេីរចូលមក ទេីបស្រែកហៅភ្លាម៖
«វេណ និង វែរ ម៉ោណេះ»
«បាទ» ពួកគេតបបណ្ដេីរប្រញាប់ប្រញាល់រត់មករកបណ្ដេីរ។
«បង ថេយ៍ កេីតអី?» វេណ សួរដោយបេីកភ្នែកធំៗ ពេលមកឃេីញក្បាលរបស់ ថេយ៉ុង សុទ្ធតែឈាមក្រហមឆ្អៅ។
«កុំទាន់អាលសួរពេលនេះ ឆាប់នាំបងរបស់ពួកឯងទៅរុំរបួសក្បាលភ្លាមទៅ ពេលគេដឹងខ្លួនក៏សួរដោយខ្លួនឯងទៅ ទុកយូរប្រយ័ត្នឈាមហូរអស់ពីខ្លួន ខ្ញុំគ្មានពេលអធិប្បាយឲ្យស្ដាប់ទេ ដល់ម៉ោងចូលរៀនហេីយ» វ៉ាសុីន និយាយប្រាប់ពួកគេដោយឫកពាប្រញាប់ប្រញាល់ ហេីយប្រគល់អ្នកដែលសន្លប់ឲ្យពួកគេគ្រាហ៍ ទេីបរហ័សរត់ទៅថ្នាក់រៀនភ្លាម។
បឹប/
វ៉ាសុីន រត់លឿនពេក ចាប់ហ្វ្រាំងជេីងមិនទាន់ ក៏បុកនឹងខ្នងនរណាម្នាក់មួយទំហឹងសឹងតែដួលផ្ងារក្រោយ។
«អុ៎យ សុំទោស» នាងក្រមុំរហ័សថយក្រោយពីរជំហាន ដេីម្បីឲ្យឃ្លាតពីអ្នកដែលនាងរត់បុក ហេីយឱនគំនាបទាំងមិនបានសម្លឹងមេីលមុខរបស់គេថាជាអ្នកណា។
«គ្មានភ្នែកទេហ្អេស៎? ស្លេីតៗ មិនមេីលមុខមេីលក្រោយ សន្ដានមនុស្សមកពីកន្លែងទាប ទោះបីរៀនសាលាថ្លៃថ្នូរ តែចរិតនៅតែថោក ព្រៃនៅតែព្រៃ យ៉ាងណាក៏ចូលចំណោមគេមិនចុះ» ជុងគុគ ឈរនិយាយមេីលងាយមេីលថោកប្រមាថជាន់ឈ្លីនាងដោយទឹកមុខងាប់គ្មានអារម្មណ៍ ធ្វេីឲ្យនាងស្ដាប់ឮហេីយ ឈឺចុកពេីតនៅក្នុងទ្រូង ហាក់ដូចមានកាំបិតចាក់ដោតបេះដូង។
«ដឹងថាអាវដែលខ្ញុំពាក់នេះតម្លៃប៉ុន្មានទេ? នាងធ្វេីឲ្យមុខស្មោកគ្រោករបស់នាងប្រឡាក់អាវខ្ញុំហេីយ កូនអ្នកលក់ត្រីដូចនាង មានសមត្ថភាពទិញអាវថ្មីសងខ្ញុំវិញទេ?»
«ខ្ញុំមិនបានមានចេតនា» វ៉ាសុីន ឈ្ងោកមុខតបទាំងអួលដេីម.ក ព្យាយាមទប់ទឹកភ្នែកកុំឲ្យហូរយ៉ាងលំបាក។
«គ្មានចេតនា ឬតាំងចិត្តរត់មកបុកខ្ញុំ? ប្រហែលជាគិតហេីយណា៎ ពេលដួលនឹងទទួលបានការចាប់អារម្មណ៍ និងលុយថ្លៃរបួសស្នាមពីខ្ញុំ» ជុងគុគ ញោចចុងមាត់ចំអកឡកឡឺយ សម្លឹងរាងតូចដែលឈរចំពោះមុខដោយការស្អប់ខ្ពេីម ពេលឃេីញនាងឈរស្ងៀមមិនតប ទេីបនិយាយបន្តយ៉ាងបានចិត្ត៖
«ស្រីដូចនាងខ្ញុំមេីលមិនចូលភ្នែកទេ កុំស្រមៃអ្វីដែលខ្ពស់ជាងខ្លួន វាសង្វេគ»
«អរគុណដែលបានដាស់តឿន» វ៉ាសុីន ងេីបមុខឡេីង ព្រមទាំងញញឹមជូរចត់ ឈានមកមុខមួយជំហាន មុននឹងប្រេីចុងម្រាមដៃចង្អុល សង្កត់ចុចលេីដេីមទ្រូងខាងឆ្វេងរបស់គេ ហេីយនិយាយពាក្យនៅក្នុងចិត្ត៖
«ព្រោះមនុស្សដូចជាលោក ក្រៅពីលុយទៅ ខ្ញុំក៏មិនឃេីញថាលោកអាចឲ្យអ្វីទៅអ្នកដទៃបាន»

សូមរង់ចាំភាគបន្ត...

ខ្ញុំស្រឡាញ់អ្នក (Season1) Where stories live. Discover now