ភាគ៤៣

1.3K 46 0
                                    

ជុងគុគ បោះកាំបិតនៅនឹងដៃចោល ហេីយប្រញាប់លោតទៅជួយនាង គេមិននឹកស្មានថានាងឆោតដល់ថ្នាក់នេះទេ សំណាងហេីយដែលគេឲ្យអាវពោងទៅនាងពាក់ ទឹកនៅជាប់កោះក៏រាក់ រលកមិនសូវធំ បេីនាងលោតនៅកណ្ដាលសមុទ្រវិញ គេមិនដឹងថាត្រូវជួយនាងយ៉ាងម៉េចទេ ទោះមានអាវពោង ក៏ត្រូវឈ្លក់ទឹកស្លាប់ដែរ។
«កុំសម្លាប់ខ្ញុំអី អ្ហឹកៗៗ» វ៉ាសុីន បោះដៃខំប្រឹងហែលទៅមុខ ដោយសារអាវពោងទេីបខ្លួននាងអាចអណ្ដែតនៅលេីផ្ទៃទឹកបាន ស្របពេល ជុងគុគ ហែលដេញតាមពីក្រោយហត់ចង់ដាច់ខ្យល់ស្លាប់ ទម្រាំតែដល់ឆ្នេរកោះ។
វ៉ាសុីន ហែលមកដល់ឆ្នេរមុន ក៏ប្រញាប់ស្ទុះរត់យ៉ាងលឿន នាងមិនអាចឲ្យគេចាប់បាននោះទេ គេនឹងខ្វេះពោះវៀននាងមិនខាន រត់លឿនពេកមិនបានមេីលក្រោម ក៏ជំពប់ជេីងនឹងដុំថ្មដួលត្រឡប់ត្រឡិននៅលេីឆ្នេរខ្សាច់ពណ៌សរាបស្មេីរលោងស្អាត ហេីយអ្នកដែលរត់ដេញតាមចង់ដង្ហក់ខ្យល់ស្លាប់ក៏ឡេីងទ្រោបពីលេីខ្លួនរបស់នាង មិនឲ្យក្រោករត់បានទៀត។
«ព្រោះតែចង់សម្លាប់ខ្ញុំឲ្យបាន ទេីបលោកខំប្រឹងដេញតាមដល់ថ្នាក់នេះហ្អេ៎ស?» វ៉ាសុីន សួរទាំងញ័របបូរមាត់ ទឹកភ្នែកនៃភាពភ័យខ្លាច ជ្រាបហូរតាមកន្ទុយភ្នែក។
«ស្រីល្ងង់» ជុងគុគ សម្លឹងមុខនាងដោយការហួសចិត្ត មុននឹងឱនថេីបថ្ងាសនាងមួយខ្សឺតធំ។
«ខ្ញុំនិយាយលេង នាងក៏ជឿ?» ស្របសម្ដីគេលេីកដៃអង្អែលថ្ពាល់នាងថ្នមៗ មេដៃវាសជូតទឹកភ្នែកនៅលេីថ្ពាល់នាងចេញ មុននេះគេភ័យ និងបារម្ភពីនាងសឹងតែដាច់ខ្យល់ស្លាប់ ហេីយអាចលេីកដៃសម្លាប់នាងកេីតដែរ?
ចំជាល្ងង់រកលេខដាក់គ្មានមែន! 
«លោកធ្លាប់សម្លាប់មនុស្សពិតមែន?»
«មិនធ្លាប់ទេ»
«កុហក»
«ខ្ញុំមិនចូលចិត្តកុហក»
«អ្នកណាក៏និយាយបាន»
«ថ្នាក់ខ្ញុំរំលោភនាង ខ្ញុំនៅប្រាប់ ចុះខ្ញុំកុហកនាងដេីម្បីអី?»
«មានគេថាលោកចូលចិត្តចាប់សិស្សស្រីនៅក្នុងសាលារំលោភ ហេីយខ្វេះពោះវៀនសុី រឿងនេះពិតទេ?»
«មេីលមកខ្ញុំ សមថាជាមនុស្សបែបហ្នឹងទេ?»
«សមបំផុត»
ឃ្លុះ/
«អួ៎យយយ» វ៉ាសុីន លេីកដៃអង្អែលក្បាល ពេលត្រូវគេខោកមួយក្រញរស្រាលៗចំកណ្ដាលក្បាល។
«ខួរអន់ហេីយ នៅភ្នែកស្អុយទៀត ខ្ញុំក៏ជាមនុស្សធម្មតាដូចនាង មានខ្លួនមួយ ដៃពីរ ជេីងពីរ ក្បាលមួយ ភ្នែកពីរ ត្រចៀកពីរ ច្រមុះមួយ មាត់មួយ គ្រឿងក្នុងក៏មានដូចនាង អាចទៅសុីពោះវៀនមនុស្សបានយ៉ាងម៉េច? ហេីយបេីខ្ញុំចង់សម្លាប់នាង ខ្ញុំទុកឲ្យនាងលង់ទឹកអាងងាប់ហេីយ មិនហែលទៅជួយ...» គេនិយាយមិនទាន់ចប់ទេ តែនាងនិយាយកាត់៖
«ជួយព្រោះលោកស្ដាយ រំលោភខ្ញុំមិនទាន់ឆ្អែត»
«ស្ងាត់! ស្ដាប់ខ្ញុំនិយាយឲ្យចប់សិន» ជុងគុគ គំហកដោយទឹកមុខកាច ធ្វេីឲ្យនាងបិទមាត់ជិត ហេីយគេក៏និយាយបន្ត៖
«ក្នុងក្បាលមានខួរ តែមិនចេះគិត ល្ងង់ រៀនអស់តែលុយ ឥតប្រយោជន៍ ចឹងទេីបត្រូវគេរំលោភបាន កូនឆ្កែផ្ទះខ្ញុំនៅឆ្លាតជាងនាងឆ្ងាយណាស់»
«សរុបទៅចង់ថាខ្ញុំអន់ជាងឆ្កែ?»
«ត្រូវ»
«អ្នកដែលរំលោភខ្ញុំ អន់ជាងឆ្កែទៅទៀត»
«ណែ ជ្រុលហេីយ ទះមាត់ខ្លួនឯងភ្លាម»
«ទាល់យូរ» វ៉ាសុីន ច្រានគេចេញពីខ្លួន ស្ទុះក្រោក លានអណ្ដាតដាក់គេដោយការឌឺដង។
«ស្រីឆ្កួត» ជុងគុគ សម្លក់ទាំងក្ដៅស្លឹកត្រចៀក ហេីយក៏ត្រូវនាងជេរបកវិញ៖
«ប្រុសសតិមិនល្អ»
«តមាត់មិនបាត់»
«ព្រោះខ្ញុំមិនអាចនៅស្ងៀមឲ្យលោកជេរក្បាលតាមចិត្ត»
«សម្ដីគ្រាន់បេីបែបនេះ នៅងាប់លេីកោះម្នាក់ឯងទៅ» ជុងគុគ គំរាមដោយការខឹងសម្បា ហេីយក្រោកឈរពេញកម្ពស់ បែរខ្នងដេីរទៅរកទឹកសមុទ្រ ទេីបនាងប្រញាប់ប្រញាល់រត់មកទាញអាវគេពីក្រោយជាប់ ធ្វេីឲ្យគេងាកសម្លឹងមុខទាំងជ្រួញចិញ្ចេីម មុននឹងសួរមួយម៉ាត់កំបុត៖
«ថី?»
«ចង់ទៅណា?» វ៉ាសុីន សួរទាំងលេបទឹកមាត់ក្អឹកៗ សម្លឹងមុខគេដោយការភិតភ័យ ព្រោះខ្លាចគេទុកនាងចោលឲ្យនៅលេីកោះដាច់ស្រយាលម្នាក់ឯង នាងមិនចង់ស្លាប់ធ្វេីជាខ្មោចយាមកោះឡេីយ។
«ទៅវិញ»
«ចុះខ្ញុំ?»
«ហែលមកបាន ក៏ហែលទៅវិញបានពិតទេ?» ជុងគុគ លេីកចិញ្ចេីមម្ខាងសួរឌឺដង ដោយសារមុននេះឃេីញនាងហែលទឹកលឿនណាស់ ថ្នាក់គេជំនាញហែលទឹកហេីយ នៅហែលមិនចង់ទាន់នាងទៀត។
វ៉ាសុីន ឈ្ងោកមុខទឹកភ្នែករលីងរលោង ព្រោះខ្លាចគេខ្វេះពោះវៀនសុី ទេីបនាងអាចហែលទឹកបានឆ្ងាយរហូតមកដល់កោះ ពេលនេះឈប់ខ្លាចគេហេីយ ពិតជាមិនអាចហែលទៅវិញបានទេ។
«ចាំនៅទីនេះហេីយ ខ្ញុំហែលទៅយកអូប័រ បេីទុកក្នុងទឹក យប់បន្តិចនឹងត្រូវរលកបោកយកទៅបាត់ គ្មានអីជិះទៅវិញ ពិតជាបានធ្វេីខ្មោចយាមកោះនេះទាំងពីរនាក់មិនខាន»
«លោកពាក់អាវពោងនេះទៅ» វ៉ាសុីន យកដៃដោះអាវពោងចេញពីខ្លួនហុចឲ្យគេ ស្របពេលគេសម្លឹងអាវពោងដែលនាងហុចឲ្យដោយស្នាមញញឹមតិចៗ៖
«បារម្ភ?»
«អត់ទេ ខ្ញុំគ្រាន់តែខ្លាចលោកហែលៗក៏កេីតរមួលក្រពេីឡេីងមកលង់ទឹកស្លាប់ ហេីយខ្ញុំក៏ត្រូវស្លាប់តាម ព្រោះគ្មានអ្នកជូនទៅវិញ» វ៉ាសុីន និយាយបណ្ដេីរងាកមុខគេចពីខ្សែភ្នែកគេបណ្ដេីរ ព្រោះខ្លាចគេចាប់បានថាការពិតទៅនាងក៏បារម្ភពីគេមែនហ្នឹងណា៎។

ខ្ញុំស្រឡាញ់អ្នក (Season1) Where stories live. Discover now