Part: តារានៅទីនេះត្រូវតែនៅលីវ

42 5 0
                                    

                        សំណល់ស្នេហ៍

នៅក្នុងបន្ទប់សណ្ឋាគារមួយដែលមានមនុស្សពីរនាក់កំពុងតែបង្កើតភ្លើងស្នេហ៍របស់ពួកគេ ម្នាក់ជាតារាស្រីជួរមុខប្រចាំប្រទេស ចំណែកឯម្នាក់ទៀតជាទាយាទរាប់រយលាននៅក្នុងត្រកូលអេរី ដែលគ្រប់គ្នាស្គាល់នឹងដឹងថាត្រកូលនេះមានទាយាទតែម្នាក់
ប៉ុណ្ណោះ។
« លោកមានអារម្មណ៍យ៉ាងមិចដែរ?» ក្រោយពីធ្វើការងារលើគ្រែរួចមក នារីរូបស្រស់ក៏សួរទៅកាន់កំលោះសង្ហារ ទាំងនាងកំពុងតែគេងកើយដៃរបស់នាយ។
« ហឹម ល្អគ្រាន់បើ បើនាងធ្វើខ្លួនអោយល្អៗខ្ញុំក៏នឹងនៅជាមួយនាងយូរជាងនេះ តែបើធ្វើដូចខ្ញុំជាកម្មសិទ្ធិកុំសូម្បីតែគិត» កម្លោះសង្ហា ជីមីន អេរី ដែលអ្នកណាក៏ស្គាល់ ហើយទទួលស្គាល់ថានាយមានមន្តស្នេហ៍ពិតមែន នារីៗមួយចំនួនសុទ្ធតែប៉ង់យកនាយអោយបាន តែអ្នកណាទៅដឹងថា ជីមីន អេរីម្នាក់នេះជាមនុស្សមិនងាយនឹងតោងឡើយ មនុស្សស្រីដែលបានដេកជាមួយគេក៏គិតថាសំណាងណាស់ទៅហើយ តែភាគច្រើនជាតារាៗតែប៉ុណ្ណោះ។
« ខ្ញុំម្តេចនឹងហ៊ានគិតនោះ ត្រឹមបានកំដរលោកមួយពេលនេះខ្ញុំក៏សប្បាយចិត្ត» ជូរីនិយាយហើយនាយក៏អោនទៅថើបមាត់ជីមីនមុននឹងអ្នកទាំងពីរធ្វើការដូចមុននេះម្តងទៀត។
ព្រឹកថ្ងៃថ្មីក៏មានព័ត៌មាន កម្លោះសង្ហារជីមីន អេរី បណ្តើរតារាស្រីចូលសណ្ឋាគារ មិនចម្លែកនោះទេដែលគេមានព័ត៌មាននោះ ព្រោះក៏មានច្រើនមកហើយនៅដំណឹងដែលនាយបណ្តើរស្រីស្អាតៗដូរមុខពីមួយថ្ងៃទៅមួយថ្ងៃ។ ចេញដំណឹងបានតែមួយថ្ងៃក៏បាត់ដំណឹងទៅវិញ មកពីនាយមានអំណាចទើបបិទព័ត៌មានបានលឿនបែបនេះ។
« នេះជាមនុស្សស្រីទីប៉ុន្មានហើយ ដែលឯងបណ្តើរគ្នាដល់កើតបានជាព័ត៌មានបែបនេះហ៎ា ជីមីន?» សំឡេងអ្នកជាម្តាយក៏ពោលសួរទៅកាន់ជីមីនដែលកំពុងតែអង្គុយអានទស្សនាវត្តី ពីព័ត៌មានរបស់ខ្លួន។
« អ្នកម៉ាក់....អ្នកម៉ាក់ក៏ទម្លាប់បានហើយមិនអញ្ជឹងឬ? នេះក៏មិនមែនជាលើកទីមួយឯណា បើមនុស្សស្រីមកដល់កន្លែងបែបនេះ ខ្ញុំជាប្រុសមិចនឹងអាចអោយរបូតពីដៃនោះ បើមិនជឿម៉ាក់សួរទៅ ប៉ាក៏ដឹង...» កម្លោះសង្ហានិយាយហើយក៏ងាកទៅមើលមុខប៉ារបស់ខ្លួនដែលកំពុងតែអង្គុយមើលគេនឹងម៉ាក់របស់គេនិយាយគ្នា។
« មិចក៏មកសួរប៉ាទៅវិញ? បានហើយបងដល់ម៉ោងទៅធ្វើការហើយ» ប៉ារបស់ជីមីននិយាយហើយគាត់ក៏ថើបប្រពន្ធមួយខ្សឺតមុននឹងចេញទៅបាត់ ព្រោះមិនចង់នៅខ្លាចថានឹងអាចនិយាយអ្វីខុសក៏ថាបាន ទោះគ្រួសារជាអ្នកមានប៉ុណ្ណាក៏ដោយ ក៏ប៉ារបស់ជីមីនខ្លាចប្រពន្ធដែរ។
« ជីមីន កូនអាយុ27 ឆ្នាំហើយណា កូនក៏ជាទាយាទតែមួយរបស់ត្រកូល បើកូននៅតែធ្វើខ្លួនបែបនេះ មានមនុស្សស្រីឯណាហ៊ានស្រលាញ់កូនទៅ?»
« អ្នកម៉ាក់....ពេលដែលខ្ញុំជួបមនុស្សដែលខ្លួនស្រលាញ់ខ្ញុំនឹងឈប់ដោយខ្លួនឯងម៉ាក់កុំបារម្ភអី កូនទៅក្រុមហ៊ុនសិនហើយ....» ជីមីននិយាយហើយដើរទៅថើបម៉ាក់របស់គេបន្តិច មុននឹងដើរទៅកាន់ឡានហើយបើកចេញទៅ។ ជីវិតរបស់ជីមីនអេរីអាចនិយាយបានថាមានសេរីភាពណាស់ ចង់ទៅណា ឬធ្វើអ្វីក៏មិនមានអ្នកណាហាម ទើបធ្វើអោយនាយក្លាយខ្លួនជាព្រាននារីដល់ថ្នាក់នេះ។

សំណល់ស្នេហ៍Where stories live. Discover now