Part: បងទៅជួយថេយ៉ុង

23 5 2
                                    

សំណល់ស្នេហ៍

បន្ទាប់ពីថេយ៉ុងបានចេញពីក្រុមហ៊ុនថតមក នាយ ក៏បន្តទៅហាងអាហារមួយកន្លែងដែលនាយទៅជាញឹកញាប់។ គ្រាន់តែបោះជំហានចូលមកដល់ក្នុងហាងនាយក៏ក្រឡេកទៅឃើញជីមីនកំពុងតែអង្គុយនៅតុអាហារជាមួយតារាស្រីម្នាក់ មើលទៅផ្អែមល្ហែមដល់ហើយ។ ថេយ៉ុងមិនបានគិតច្រើនក៏ចូលទៅក្នុងហាងអង្គុយញុំាអាហារពេលថ្ងៃតាមធម្មតារបស់ខ្លួន។
« ហាងមានច្រើនណាស់ ហេតុអីក៏មកជួបគ្នានៅទីនេះទៀត ចំមែនហើយ» គ្រាន់តែមកដល់កន្លែងអង្គុយភ្លាមថេយ៉ុងក៏រអ៊ូម្នាក់ឯង កាលដែលបានឃើញមុខរបស់ជីមីននៅក្នុងហាងនេះដែរ។ រអ៊ូបាន បន្តិចនាយក៏ទាញទូរស័ព្ទមកឆែកមើលតារាងកាលវិភាគរបស់ខ្លួន ឃើញថាល្ងាចនេះម៉ោង4នាយត្រូវ មានណាត់ចូលកម្មពិធី ដេញថ្លៃគ្រឿងពេជ្យ មួយកន្លែង ទោះមិនចង់ទៅក៏ត្រូវតែទៅដែរ ព្រោះនាយត្រូវធ្វើជាអ្នកដើរបង្ហាញគ្រឿងពេជ្យក្នុងកម្មពិធីទៀតផង។
« ហឺយ....ថ្ងៃនេះបានសម្រាកឬអត់ទេ?» ថេយ៉ុងក៏ទុកទូរស័ព្ទចុះហើយក៏សម្លឹងទៅកាន់តុរបស់ជីមីនឃើញថា ជីមីនក៏សម្លឹងមើលមកគេដូចគ្នា ប៉ុន្តែក្នុងទឹកមុខរាបស្មើរតែម្តង។

ពេលវេលាចេះតែរំកិលទៅមុខរហូតឈានចូលមកដល់កម្មពិធីដេញថ្លៃគ្រឿងពេជ្យ ដែលពេលនេះថេយ៉ុងកំពុងតែតែងខ្លួន នាយពាក់ជាមួយនឹងឈុត ពណ៌ខ្មៅដែលមានវាលបង្ហាញសាច់ទ្រូងរបស់នាយបន្តិច ធ្វើអោយនាយមើលមកកាន់តែសង្ហារ កាន់តែទាក់ទាញជាមួយនឹងរូបរាងដ៏ស្វាហាប់ថែមមួយកម្រិតទៀត។ ថេយ៉ុងឈរសម្លឹងមើលខ្លួនឯងនៅក្នុងកញ្ចក់ឃើញថានាយប្លែកពីការតែងខ្លួនរាល់ដងឆ្ងាយណាស់ លើកនេះដូចជាមាំមួនខ្លាំងពេកហើយ។

យើងក្រឡែកមកមើលក្នុងកម្មពិធីវិញម្តង ឃើញថាមានសុទ្ធតែម្ចាស់ក្រុមហ៊ុននឹងអ្នកអភិជនតែប៉ុណ្ណោះដែលចូលរួម ក្នុងនោះក៏មានកម្លោះសង្ហារត្រកូលអេរី មកផងដែរ ម្នាក់នោះគឺជាជីមីននោះឯង។ នាយមកព្រមជាមួយនឹងរូបរាងសង្ហាររបស់ខ្លួនថែមទាំងការស្លៀកពាក់ដែលមើលទៅនាយកាន់តែសង្ហារទៅទៀត។ មិនត្រឹមតែប៉ុណ្ណឹងនៅមានបុរសប៉ុន្មានអ្នកដែលស្លៀកឈុតខ្មៅដូចៗគ្នាបម្រុងនឹងធ្វើអ្វីម្យ៉ាងនៅក្នុងកម្មពិវីនេះដូចគ្នា កុំភ្លេចណាថានេះជាកម្មពិធីបើកបង្ហាញគ្រឿងពេជ្យតម្លៃរាប់រយលាន។
« អីយ៉ា...យប់នេះសង្ហារតែម្តងហើយបងប្រុស តែងខ្លួនបែបនេះមិនមែនត្រឡប់ទៅវិញមាននារីណាទៅជាមួយទេមែនទេ?» កម្លោះសង្ហារ ចន ជុនហ្គុក ក៏បានដើរមកនិយាយជាមួយនឹងជីមីនដែលអ្នកទាំង2ស្គាល់គ្នាតាំងពីតូច ហើយអ្វីដែលសំខាន់កម្មពិធីនេះជារបស់គេនេះឯង។
« រឿងនឹងក៏មិនទាន់ច្បាស់ដូចគ្នា តែថាយប់នេះឯងក៏មិនអន់ដូចគ្នា ធំឡើងកាន់តែសង្ហារហើយតើ»
« ខ្ញុំក៏បែបនឹងយូរហើយបង តោះចូលក្នុងទៅ លោកប៉ាកំពុងតែចាំបង» និយាយហើយកម្លោះសង្ហារទាំងពីរក៏ដើរចូលក្នុងកម្មពិធីជាមួយគ្នាដែលធ្វើអោយនារីៗមួយចំនួនតាមមើលពួកគេឥតដាច់តែម្តង។

You've reached the end of published parts.

⏰ Last updated: Aug 31, 2022 ⏰

Add this story to your Library to get notified about new parts!

សំណល់ស្នេហ៍Where stories live. Discover now