1/2

441 45 0
                                    

ពីវិនាទីទៅនាទីពីនាទីទៅម៉ោងពេលនេះក៏យប់យន់ណាស់ទៅហើយពិភពលោកទាំងមូលក៏ប្រែជាងងឹតបន្សល់ទុកតែដួងរស្មីនៃព្រះចន្ទ្រាអមទៅដោយពន្លឺផ្កាយរាប់ពាន់ពាសពេញមេឃ។ ស៊ូនូក្មេងប្រុសមុខស្លូតបូតម្នាក់កំពុងតែដេកស្ដូកស្ដឹងនៅលើគ្រែអ្នកជំងឺក្នុងមន្ទីពេទ្យមួយកន្លែងនៅឯប្រទេសកូរ៉េ....មួយសន្ទុះក្រោយមកក៏លឺសម្លេងស្រែកហៅឈ្មោះស៊ូនូឲ្យក្រោកឡើង

"ស៊ូនូក្រោកឡើងដល់ម៉ោងញ៉ាំថ្នាំហើយ" អ្នកគ្រូពេទ្យម្នាក់ស្រែកដាស់ស៊ូនូឲ្យភ្ងាក់ឡើង

"បងទុកនៅទីនេះហើយចាំខ្ញុំធ្វើខ្លួនឯង" ស៊ូនូនិយាយទាំងមិនងាកមុខមកមើលអ្នកម្ខាងទៀត ចំណែកឯអ្នកគ្រូពេទ្យស្រីស្រស់ឃើញបែននេះក៏ប្រញាប់និយាយលួងលោមអ្នកម្ខាងទៀត

"ឆាប់ក្រោកឡើងមកញ៉ាំថ្នាំឲ្យលឿនមក អ្វីៗនិងមិនល្អប្រសើរទេបើស៊ូនូនៅតែរឹងចចេសបែបនេះទៀតនោះ"

"ទោះយ៉ាងណាបច្ចុប្បន្ននៅតែជាបច្ចុប្បន្នវាគ្មានអ្វីប្រែប្រួលទេ ទោះខំយ៉ាងណាក៏វាមិនអាចកែប្រែគ្រប់យ៉ាងឲ្យល្អប្រសើរបានដែល"

"ហេតុអីឯងនិយាយបែបនេះយ៉ាងណាក៏គួរតែអរគុណថ្នាំនេះដែល ដែលតែងតែជួយឲ្យឯងរស់រហូតមកដល់4ឆ្នាំនេះ"

"វាជួយបានបណ្ដោះអាសន្នតែប៉ុណ្ណោះ បន្ដិចទៀតពេលអស់រយៈពេលវាទៅគ្រប់យ៉ាងក៏ប្រែមកជាងងឹតសូន្យដូចដើមគ្មានអ្វីដែលស្ថិតស្ថេរអមតៈនោះទេ ទោះខំយ៉ាងណាក៏គង់តែងាប់ដូចតែគ្នានិង"

"ស៊ូនូ!!!!!! " អ្នកគ្រូពេទ្យរៀងនិយាយតម្លើងសម្លេងដាក់ស៊ូនូបន្ដិចតែបន្ដិចក្រោយមកក៏ប្ដូរមកជាផ្អែមល្ហែមវិញព្រោះគាត់ដឹងច្បាស់ណាស៎ថាស៊ូនូនេះមានជីវិតបែបណា៎ ជីវិតដែលមានតែពាក្យថា ការស្អប់ខ្ពើម ជីវិតដែលបិទបើកភ្នែកមានតែពាក្យថា ដេញឲ្យទៅងាប់
បាត់ៗ

"កុំយំអីបងយល់ណា៎" អ្នកគ្រូពេទ្យចូលមកអោបលួងលោមអ្នកម្ខាងទៀតកុំឲ្យយំ ទោះបីមិនត្រូវជាប់សាច់ឈាមអីនិងគ្នាយ៉ាងណាជាមនុស្សដូចគ្នាត្រូវតែនៅលើកទឹកចិត្តដល់មនុស្សផ្សេងទៀតឲ្យមានសង្ឃឹមរស់នៅបន្ដដែរ

sunshine(COMPLETE♡ ) जहाँ कहानियाँ रहती हैं। अभी खोजें