2/2

191 45 4
                                    

ទីងតាក់...ទីងតាក់..

ពេលនេះទ្រនិចនាឡិការក៏ដើរទៅដល់ម៉ោង12ទៅហើយស៊ូនូនៅមិនស្រណុកក្នុងខ្លួនសោះ ព្រោះគេកំពុងតែរងចាំបុរសម្នាក់ដែលសន្យាថានិងមករកខ្លួនម្ដងទៀតនៅម៉ោង12យប់នេះ ។ តែមើលចុះបាត់ស្រមោលឈឹងមិនដឹងជាគេនិយាយពិតឬកុហកទេ ស៊ូនូដេកផង ដើរផង អើតមើលចុះអើតមើលឡើង ថែមទាំងបើកបង្អួចទុកឲ្យគេចូលមកទៀត សំខាន់បន្ទប់ស៊ូនូនេះបើចង់ចូលមកមានតែឡើងលើដើមឈើផ្លោះចូលតាមបង្អួចនេះឯង ។

គេទទួលស្គាល់ថាទោះបីជាគេទើបតែស្គាល់គ្នាកាលពីម្សិលមិញពិតមែនតែបេះដូងនេះហាក់ដូចជាខុសចម្លែកប្លែកៗមិនដែលមានពីមុនមក វាតែងតែលោតមិនឈប់ពេលបានជួបមុខនិយាយជាមួយនាយកម្លោះប្លែកមុខនោះ ។ គេពិតជានឹក នឹកគ្រប់យ៉ាង នឹកសម្លេង នឹកមុខដ៍ស្រស់ប្រិមប្រិយនោះ នឹកសម្ដីព្រានដែលគេនិយាយមកធ្វើឲ្យស៊ូនូអៀន នឹកកាយវិការ នឹកគ្រប់យ៉ាងតែម្ដង...

"ចាក់អេ!!!..."

កំពុងតែគិតស្រមៃរឿងកាលពីម្សិលមិញសុខៗនាយកម្លោះនោះមិនដល់ជាមកដល់ពីពេលណាចូលមកអោបស៊ូនូពីក្រោយថែមទាំងលួចថើបស៊ូនូបានមួយខ្សឺតទៀត..

"សឺត! ក្រអូបពិតមែន" នាយកម្លោះនោះនិយាយចេញមកទាំងញញឹម

"អាយ! អាឆ្កួតមិចមកថើបយើងចឹង" ស៊ូនូបែរខ្លួនមកទល់មុខនិងនាយនោះហើយយកដៃទៅវាយទ្រូងនាយកម្លោះនោះលឺសូរឌឹបៗមិនដឹងថាជ្រុះសួតជ្រុះថ្លើមអត់ទេបើវៃខ្លាំងៗចឹងនោះ

"នែ៎វៃចឹងថែមមួយខ្សឺតទៀតលូវហើយ តែបើវៃច្រើនជាងនេះទៀតដូរកន្លែងថើបមាត់ពូកែជេរនេះវិញម្ដង"

"លោកហ៊ាន"

"ថីមិនហ៊ានមនុស្សខ្លួនតូចមួយធ្វើអីឈ្នះទៅ" នាយនិយាយទាំងដៃអោបចង្កេះស៊ូនូជាប់ឯមុខវិញក៏ខិតទៅជិតបម្រុងនិងថើបមាត់ស៊ូនូតែក៏ប្ដូរមកថើបថ្ពាល់វិញខ្លាចអ្នកម្ខាងទៀតខឹងទៅលោតទឹកបាត់

"សឺត!សឺត" លើកនេះមិនមែនថើបតែមួយទេតែពីរតែម្ដង គេថើបថ្ពាល់ទន់ៗស៊ូនូទាំងសងខាងឯដៃវិញរវាមដូចមឹកគេសសៀរលូកដៃចូលអាវស្ដើងមន្ទីរពេទ្យនោះហើយស្ទាបគ្រប់ទីកន្លែងតែម្ដង

sunshine(COMPLETE♡ ) Donde viven las historias. Descúbrelo ahora