បងស្រលាញ់អូន

422 22 2
                                    


ហូប៊ីនិងជុងគុកគឺជាប្តីប្រពន្ធនិងគ្នាមួយឆ្នាំគត់ហើយបើគិតមកដល់ពេលនេះ ហើយថ្ងៃនេះគឺជាថ្ងៃខួបអាពាហ៍ពិពាហ៍របស់ពួកគេទាំងពី ហូប៊ីមិនចង់រំខានស្វាមីច្រើនទេ ត្រឹមតែធ្វើម្ហូបប៉ុន្មានមុខនិងដុតទាននៅកណ្តាលតុឪ្យវាមើលទៅរ៉ូមែនតិកបន្តិច។ជុងគុកគឺជាម្ចាស់ក្រុមហ៊ុន គេជាមនុស្សស្រលាញ់ការងារណាស់ មកផ្ទះកណ្តាលយបបាត់ទៅពីព្រឹកព្រលឹមជារៀងរាល់ថ្ងៃ។ ហូប៊ីញញឹមយ៉ាងស្រស់សម្លឹងទៅអាហារលើតុដែលមានរបៀបរៀបរយ ដោយស្នាដៃរបស់ខ្លួន ហើយក៏ដាក់បង្គុយនៅនិងតុ ចាំស្វាមីព្រោះពួកគេបាននិយាយគ្នាពីព្រឹករួចមកហើយ ជុងគុកក៏បានយល់ព្រមរួចដែរ

"ម៉ោង10ហើយគាត់ជិតមកហើយមើលទៅ" ហូប៊ីសម្លឹងទៅនាឡិកាប៉ោលទាំងមានសង្ឃឹម គិតថាដាច់ខាតជុងគុកមិនភ្លេចថ្ងៃសំខាន់របស់ពួកគេនោះទេ គ្រាន់តែនាយមិនទាន់រួចធុរ:តែប៉ុណ្ណោះ ។

ម៉ោង11:00

រាងតូចសម្លឹកទៅនាឡិកាប៉ោលទាំងញញឹមស្ងួតទានបានរលាយពាក់កណ្តាលទៅហើយហូប៊ីខំសម្លឹងទៅទូរស័ព្ទជារឿយៗ ជុងគុកនៅតែមិនផ្ញើសារមកឡើយថាគេចេញមកឬនោះ

ម៉ោង12:00

ហូប៊ីលែងមានសង្ឃឹមហើយទើបយំយកតែម្តង រាងតូចងើបឡើងប្រមូលអាហារពីលើតុទៅចាក់ក្នុងធុងសំរាមទាំងទឹកភ្នែកហូរមិនឈប់ សើចចំអកនិងខ្លួនឯងដែលត្រូវគេបំភ្លេចចោលទាំងស្រុងហើយក៏ឡើងទៅក្នុងបន្ទប់ របស់ខ្លួនបាត់ទៅ

អូហ្វីសជុងគុក

"លោកជុង ម៉ោង12ហើយ អ្នកប្រុសតូចចាំលោកនៅផ្ទះបួនម៉ោងហើយឮស្រីបម្រើថាអ្នកប្រុសតូចយំខ្លាំងណាស់ និងយកម្ហូបអាហារដែលគាត់ខំធ្វើនោះចាក់ចោលអស់ហើយ" ម៉េយ៍ កូនចៅជុងគុករត់មកទាំងត្រហេបត្រហប់បើកទ្វាចូលមកប្រាប់ជុងគុកទាំងមិនសុំការអនុញ្ញាត រាងក្រាស់ឮហើយក៏ស្ទុះឡើងភ្លាម ហេតុអីបានជាគេភ្លេចទៅកើត? គេសន្យាជាមួយហូប៊ីរួចហើយថានិងញុាំអាហារជាមួយគ្នាកាលពីព្រឹកមិញ ហេតុអីគេឆ្កួតដល់ថ្នាក់នេះ គ្រាន់តែឮម៉េយ៍ថារាងតូចយំភ្លាមជុងគុកក៏ស្ទុះចេញពីអូហ្វីសតែម្តង នេះគេធ្វើឪ្យប្រពន្ធរបស់គេយំអញ្ចឹងឬ? គេជាស្វាមីបែបម៉េច? ហេតុអីក៏គេគ្មានបានការបែបនេះ? ជុងគុកគិតបណ្តើរក៏ចាប់ផ្តើមភ័យបណ្តើរបណ្តាលឪ្យទឹកភ្នែករបស់គេស្រក់ចុះមកតែម្តង នាយកំលោះស្ទុះរត់មករកឡានបើកចេញទៅខ្លួនឯងក្នុងល្បឿនហួសកំណត់ ព្រោះផ្ទះគេទម្រាំតែទៅដល់គឺយូរគួរសម

HOSEOKxBTS /SAD/NOVELSWhere stories live. Discover now