ស្នាមញញឹមបង(Sope)

234 18 2
                                    


នៅក្នុងបន្ទប់ទទួលភ្ញៀវនៃគ្រួសារត្រគោលមីនកំពុងមានស្វាមីភរិយាមួយគូប្រលែងលេងជាមួយគ្នាយ៉ាងសប្បាយក្អាកក្អាយ នៅសុខៗអ្នកជាភរិយាយក៏បន្លឺឡើង

"យ៉ុនបើថ្ងៃណាមួយអូនទៅឆ្ងាយចោលបង ឬក៏អូនក្បត់បង បងអាចនៅញញឹមបែបនេះបានទេ?" ហូប៊ីភរិយារបស់មីន យ៉ុនហ្គី កូនប្រុសទោលត្រគោលមីន បន្លឺទៅកាន់ស្វាមីរបស់ខ្លួន ធ្វើឪ្យអ្នកដែលកំពុងតែសើចសប្បាយអម្បាញ់មិញប្រែទឹកមុខ មកជាចម្លែកនិងសំណួរភរិយារបស់ខ្លួន

"អូនជាស្នាមញញឹមហើយក៏ជាកូនព្រះអាទិត្ររបស់បង បើអត់ពីអូន ជីវិតបងគ្មានរស្មី តើឪ្យបងញញឹមបានយ៉ាងម៉េច ហេតុអីសុខៗអូនមកសួរបងបែបនេះ ហឹម?" អ្នកកម្លោះស្រដីមួយៗដាក់ភរិយាយដែលគេស្រលាញ់ស្មើជីវិតនិងទាញកាយតូចមកថើបថ្ងាស់

"អូនគ្រាន់តែសួរលេងទេ អូនស្រលាញ់បងណាស់យ៉ុន" ហូប៊ីញញឹមខ្សោះ តែមិនឪ្យយ៉ុនហ្គីចាប់ពិរុទ្ធបានឡើយគេទាញរាងក្រាស់មកឪប ដាក់ក្បាលលើស្មាធំទូលាយ

"បងក៏ស្រលាញ់អូនខ្លាំងដូចគ្នា"
__________________///

មួយខែក្រោយ

"ជុង ហូស៊ុក! នេះអូនកំពុងធ្វើស្អី! អាចង្រៃឯងជាអ្នកណា!" យ៉ុនហ្គីដើរចូលមកជាមួយនិងភាពស្រឡាំងកាំង អាហារដែលខ្លួនខំទិញមកពីខាងក្រៅ ក៏ធ្លាក់ទៅលើឥដ្ឋ ទឹកភ្នែកក៏ស្រក់ចុះម៉ាត់ៗ បុរសសោះកក្រោះ បុរសឈាមត្រជាក់នេះគេយំហើយ យំនៅពេលឃើញប្រពន្ធរបស់ខ្លួនដេកនៅលើគ្រែជាមួយប្រុសផ្សេង។ យ៉ុនហ្គីស្ទុះទៅដាល់ប្រុសម្នាក់នោះ ឡើងស្ពាបទៅលើដី វាយយកៗគ្មានប្រណីដៃ

"បានហើយៗ មីន យ៉ុនហ្គី ខ្ញុំប្រាប់ឪ្យបងឈប់!" ហូប៊ីស្រែកឡើងចូលមកឃាត់នាយ ធ្វើឪ្យយ៉ុនហ្គីឈប់ងក់ សម្លឹងប្រពន្ធទាំងទឹកភ្នែក

"អូនបកស្រាយមកហូប៊ី បកស្រាយមក បងចង់ស្តាប់អូនបកស្រាយ ថាគ្រប់យ៉ាងជាការយល់ច្រឡំ មែនទេហូប៊ី ប្រាប់បងមកហូប៊ី" រាងក្រាស់អង្រួនកាយតូចតិចៗ ឯហូប៊ីក៏ប្រលេះដៃគេចេញពីខ្លួន

"គ្រប់យ៉ាងដូចជាបងឃើញ យ៉ុនខ្ញុំនិងគេបានដេកជាមួយគ្នា" ហូប៊ីនិយាយមួយៗច្បាស់ៗ ប្រឹងទប់សម្លេងកុំឪ្យញ័រអស់ពីសមត្ថភាព

You've reached the end of published parts.

⏰ Last updated: Feb 13, 2022 ⏰

Add this story to your Library to get notified about new parts!

HOSEOKxBTS /SAD/NOVELSWhere stories live. Discover now