EP01_ ផ្ដើមរឿង

1.2K 75 18
                                    

ᗕ Bundang Hospital ᗒ

ក្មេងប្រុសល្អិតម្នាក់ដែលមានអាយុ 3 ឆ្នាំកំពុងតែដើរកាន់ដៃលោកប៉ារបស់ខ្លួន ជំហានជើងខ្លីៗ.ប៉ុន្តែញាប់ៗ.ក្នុងដៃកាន់កូនឡានជ័រអោបយ៉ាងជាប់សម្ដៅទៅរកអ្នកម៉ាក់ដែលឈររេរាចាំពួកគេដើរមកនោះទាំងសេចក្ដីរំភើប ។

« ចូលខាងក្នុងទៅ » អ្នកស្រី Jeon និយាយទៅរកស្វាមីហើយគាត់ក៏ងក់ក្បាលតិចៗ. អ្នកស្រី Jeon ក៏ងាកមកមើលកូនប្រុសរបស់គាត់រួចបើកទ្វារចូលទៅ ។

« Jaehkyung យ៉ាងមិចហើយ?? » លោក Jeon ក៏សួរសុខទុក្ខប្អូនស្រីរបស់គាត់ ។ តាមពិតទៅនាងមិនមែនជាប្អូនស្រីបង្កើតរបស់គាត់ទេប៉ុន្តែនៅពេលដែលម៉ាក់របស់គាត់រួមជាមួយប៉ានិងគាត់មកមន្ទីរពេទ្យក៏បានឮសម្លេងទារកម្នាក់នេះយំហើយឋិតក្នុងរទេះកូនក្មេង ។ នាងយំយកៗ.ព្រោះតែឃ្លានម្ដាយនាងបានរត់ចោលនាងក្រោយគាត់បង្កើតនាងហើយ ដោយក្ដីអាណិតម៉ាក់គាត់ក៏យកនាងមកចិញ្ចឹមកាលណោះលោក Jeon មានអាយុ 7 ឆ្នាំ ។ ម៉ាក់គាត់ខំរកដំណឹងម្ដាយក្មេងតូចម្នាក់នេះដែរប៉ុន្តែមិនបានតម្រុយរហូតគាត់ក៏ទទួលនាងចូលក្នុងគ្រួសារ Jeon ហើយក៏អោយឈ្មោះថា Jeon JaehKyung ។

ពេលនាងអាយុ 17 ឆ្នាំត្រូវបានលោក Jeon នាំទៅរៀន Australia កន្លងផុតបានមួយឆ្នាំនាងក៏មានសង្សារហើយជ្រុលជ្រួសមានកូនក្នុងផ្ទៃជាមួយគេម្នាក់នោះ លោក Jeon មិនថាអ្វី ក៏សម្រេចចិត្តអោយពួកគេទាំងពីរៀបការជាមួយគ្នា ។ រហូតដល់ថ្ងៃមួយដំណឹងដ៏សោកសៅក៏បានលេចឮដល់ត្រចៀកគាត់ គឺប្រុសម្នាក់នោះបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ពេលដើរចេញពីធ្វើការ ធ្វើអោយនាងខូចចិត្តជាខ្លាំង ។ លោក Jeon ក៏យកនាងត្រឡប់មក Korea វិញរហូតដល់ថ្ងៃនេះគាត់ក៏បានឮដំណឹងថានាងឈឺពោះសម្រាលកូន ។

« ខ្ញុំមិនអីទេបងប្រុស » នាងនិយាយទៅរកលោក Jeon ទាំងញញឹមស្រាលៗ. លើកដៃទៅអង្អែលសក់កម្លោះតូចកូនប្រុសលោក Jeon តិចៗ. ។

ᗕ ក្រាក ᗒ

សម្លេងរបើកទ្វារក៏លាន់ឡើង ពួកគាត់ក៏បែរមកមើលព្រមគ្នា ។ គិលានុបដ្ឋាស្រីស្រស់ម្នាក់បីទារកសាច់ខ្ចីដែលគេកំពុងតែបិទភ្នែកគេងនោះ មករក JaehKyung ទាំងញញឹមហើយក៏ប្រគល់អោយម្ដាយម្នាក់នេះពរគេម្ដង ។

 Still love You ❥Where stories live. Discover now