EP02_ អូនដូចជាហ៊ានពេកហើយ

468 60 8
                                    

« Tae ញុំាបន្តិចទៅណា៎ » Jungkook កាន់ស្លាបព្រាជន្លរក្បែរបបូរមាត់ស្ដើងផ្កាឈូករបស់គេនិយាយទាំងបង្អូសអង្វរក.អោយគេព្រមញុំាអាហារនោះ ប៉ុន្តែ Taehyung បែរជាក្រវីក្បាលអោបដៃចូលគ្នាខ្ចឹបបបូរមាត់ចូលគ្នាមិនព្រមហារមាត់ដូចជាខឹងង៉ក់ងររឿងអ្វីយ៉ាងទៅវិញ ។

« ណា៎ លោកតាអូនមិនអីទេ ម៉ាក់មិនអោយអូនទៅមិនមែនគាត់មិនចង់អោយ Tae ទៅជួបលោកតាទេ ប៉ុន្តែ Tae ត្រូវនៅរៀន » Jungkook និយាយហេតុផលឡើងមកលើកដៃទៅអង្អែលខ្នងរបស់គេតិចៗ. ដឹងថាគេប្រាកដជាបារម្ភពីលោកតា ប៉ុន្តែម៉ាក់បានប្រាប់គេហើយលោកតាមិនឈឺអីធ្ងន់ធ្ងរទេហើយណា៎មួយខែក្រោយពួកគាត់នឹងមកលេងគេហើយ គេគួរតែសប្បាយចិត្តទើបត្រូវ ។

« ប៉ុន្តែអូននឹកគាត់ ពេលឮថាគាត់ឈឺអូនបារម្ភពីគាត់ណាស់ Jung  » Tae ក៏បែរក្រដែភ្នែកស្រទន់បង្ហើរសម្លេងថ្នមៗ.ទៅរកអ្នកមានឋានៈជាគូដណ្ដឹង គេខានជួបលោកតាលោកយាយគេយូរដែរហើយ ប្រាកដណាស់ថាច្បាស់ជានឹក ប៉ុន្តែក្រោយឮដំណឹងថាគាត់ឈឺបែបនេះគេរឹតតែនឹកនឹងបារម្ភពីគាត់ខ្លាំងបន្ថែម ។

« នឹកក៏អាច Call ទៅបានណា៎ » Jung ឈោងចាប់ប្រអប់ដៃស្រឡូនអង្អែលតិចៗ.និយាយដំណោះស្រាយឡើងមក នៅពេលដែលគេឃើញ Tae បែបនេះ មិនសូវជាសប្បាយចិត្ត នាយក៏គ្មានអារម្មណ៍ស្ងប់សុខក្នុងចិត្តដែរ ។

« អឹម.. » Tae ក៏ងក់ក្បាលយល់ស្របតិចៗ. មិនអីទេ Call ទៅក៏បានដែរ ។

« អញ្ចឹងញុំាបាយទៅ ចាំបងបញ្ចុក » Jung ក៏បង្ខំអោយ Tae ហា៎មាត់ ខណៈដែលប្រអប់អាហារគេក៏នៅចំពោះមុខគេដែរគឺនៅពេញដូចជារបស់ Tae យ៉ាងអញ្ចឹងប៉ុន្តែនាយបែរជាមិនខ្វល់ខ្វាយហើយក៏ឈោងស្លាបព្រាខិតទៅបបូរមាត់គេបន្ថែម  ។

« ប៉ុន្តែ... » Taeក្រវីក្បាលបង្អាក់ Jungkook បន្តិច ខណៈដែលកែវភ្នែកទាំងគូសម្លឹងទៅមើលមិត្តភក្តិ 3 4 នាក់របស់នាយទាំងអឹមអៀន ។

« នែ៎ មើលស្អី?? ចេញទៅ » Jungkook បែរមកមើលមិត្តគេដែលសម្លឹងមក Tae ព្រមគ្នានោះហើយក៏បោះប្រយោគស្ដីអោយពួកគេព្រមទាំងដេញពួកគេចេញខុសពីសម្ដីសម្ដៅដែលនិយាយជាមួយ Tae ដាច់ ។

 Still love You ❥Where stories live. Discover now