11

218 23 2
                                    

Julia Pov

នេះគេមានបងប្អូនភ្លោះ 3 អ្នកឬ? មុខរបស់ពួកគេទាំងបីអ្នកគឺដូចគ្នាណាស់។ ពួកគាត់ទាំងពីរអ្នកក៏ដើរ មកទល់មុខរបស់ខ្ញុំមិនមែនយល់សប្តិទេមែនទេ?

" អ្នកទាំងបីជាបងប្អូនភ្លោះមែនទេ? " ខ្ញុំសួរទៅពួកគាត់ទាំងពីរអ្នកតាមត្រង់ខ្ញុំនិយាយតាមត្រង់ទៅណាពួកគេទាំងបីអ្នកមុខដូចគ្នាខ្លាំងណាស់

ពួកគេទាំងបីក៏សើចតិចៗនៅពេលដែលលឺខ្ញុំនិយាយបែបនេះខ្ញុំនិយាយអីខុសមែនទេ?

" មិនមែននោះទេពួកយើងមិនមែនជាបងប្អូនភ្លោះនោះទេ " ម្នាក់ដែលមានមុខស្អាតថ្ពាល់ខួចការតុបតែងស្អាតនិយាយឡើងអត់ទេដូចជាតួរ Webtoon អញ្ចឹងគាត់ឈ្មោះអ្វីទៅ? មានសង្សារឬនៅ?

" មែនហើយខ្ញុំគឺ Hwang Yeji កូនស្រីកណ្ដាល "

" Hwang hyunjin បងប្រុសច្បង "

" អញ្ចឹងមានន័យថា Niki ជាកូនពៅមែនទេ? " ខ្ញុំសួរទៅអ្នកទាំងបីដោយបើកភ្នែកធំៗកូនពីយ៉ាងមិច? ខ្ពស់ជាងគេបែបនេះ? ពួកគេទាំងបីអ្នកងក់ក្បាលបញ្ចាក់ថាវាគឺជាការពិត

" ហេតុអ្វីក៏គេខ្ពស់ម៉្លេះ? " ខ្ញុំនិយាយដោយសម្លឹងមើលទៅ Niki ពីក្បាលរហូតដល់ចុងជើងកូនពៅប៉ុន្តែមានកម្ពស់ខ្ពស់ជាងគេឬ? ពួកគេទាំងបីអ្នក
សើចតិចៗខ្ញុំនិយាយតាមត្រង់ទៅណាបងប្អូនរបស់គេគឺថ្លៃថ្នូណាស់សូម្បីការនិយាយស្តីពេលដែលខ្ញុំជួប Niki ដំបូងក៏អញ្ចឹងដែលប៉ុន្តែយូរទៅណាគេតែងតែញ៉ែខ្ញុំរហូត

ពួកយើងទាំងបីក៏បន្តការគូរគំនូររបស់ពួកយើងទាំងអស់គ្នាដោយ Hyunjin គាត់អង្គុយជិត Niki ខាងស្តាំឯខ្ញុំអង្គុយជិត Niki ខាងឆ្វេងឯ Yeni unnie គាត់មិននៅគូររូបនោះទេគាត់គឺចុះទៅជាន់ខាងក្រោមកន្លែងលក់ album។ ពួកក៏ផ្តោតអារម្មណ៍ទៅលើរូបរបស់ពួកយើងនីមួយៗដោយស្ងៀមស្ងាត់

" Niki ប្រលាក់មុខហើយ " ខ្ញុំងាកមើលទៅតែមួយភ្លែតក៏ចាប់អារម្មណ៍ថាគេប្រលាក់ពណ៌នៅលើមុខរបស់គេពីរកន្លែង Cute

" នៅកន្លែងណា? " Niki គេសួរមកខ្ញុំដោយខំប្រឹងយកក្រណាត់មកជូតប៉ុន្តែគឺនៅតែខុសកន្លែងរហូតអត់ទេគេ Cute ណាស់ពេលបែបនេះ

ᴘᴀɪɴᴛ Mʏ Hᴇᴀʀᴛ ♡ Kʜᴍᴇʀ Nᴏᴠᴇʟ | Sᴇʀɪᴇs 3 Where stories live. Discover now