episode 3

4K 180 0
                                    

#ព្រឹក

អារុណរះពីទិសខាងកើតបញ្ចេញពន្លឺដ៏ស្អាតស្រស់
អ្នកនៅតាមព្រៃភ្នំតែងតែឃើញថ្ងៃរះដ៏ស្រស់ស្អាត។

ងាកមកកំលោះមួយគូរដែលទើបនិងរៀបការហើយថ្មីថ្មោងកំពុងតែអង្គុយមើលថ្ងៃរះនៅលើភ្នំព្រោះផ្ទះគេនៅទីនេះស្រាប់។

«ស្រស់ស្រាយល្អណាស់!» Taehyung

«បងចង់ឲ្យមានពេលវេលាបែបនេះរាល់ថ្ងៃ!» Jungkook

«អូនក៏ដូចគ្នា!» Taehyung

«តែមិនដល់ប៉ុន្មានថ្ងៃទៀតទេយើងត្រូវទៅធ្វើការនៅទីក្រុងហើយ!» Jungkook

«ទោះទៅទីក្រុងក៏មិនមែនថាយើងបែកគ្នាព្រោះបង ស្រទ្បាញ់ដូចទេម្នាក់ប៉ុណ្ណោះបងមើលអ្នកណាមិនចូលភ្នែកទ្បើយ!» នាយបែរមកប្រសបនិងភ្នែកប្រពន្ធ។

«អូនសង្ឈឹមថានិងបែបនេះរហូតចុះអូនមិនចង់ឲ្យបងទៅណាចោលអូនទេព្រោះអូនស្រទ្បាញ់បងណាស់!» Taehyung

«បងក៏ស្រទ្បាញ់អូនស្រទ្បាញ់លើសជីវិតបងទៅទៀត
បងគ្មានថ្ងៃឲ្យអូនឈឺចាប់ទេ!» Jungkook លើកដៃ ស្រលូនៗបងថើបមួយខ្សឺត។

#Skip

«កូនគិតទៅទីក្រុងថ្ងៃណា?» Ms.Kim គាត់ក៏សួរកូនតែម្តង។

«កូនមិនដឹងទេម៉ែ!» Taehyung

«ចាំបានពីរបីថ្ងៃសិនទៅចាំទៅណាព្រោះពេលរៀបការហើយថ្មីថ្មោងគេមិនឲ្យដើរផ្តេសផ្តាស!» Ms.Jeon

វាមិនប្លែកទេដែលបាននៅជុំគ្នាបែបនេះព្រោះផ្ទះពួក
គាត់ជាប់គ្នាប៉ុណ្ណោះ។

«បាទ ខ្ញុំតាមម៉ែទេ!» Jungkook

«ទៅទីក្រុងអត់មានឆ្កួតឈ្លួកវង្វេងនិងស្រីស្អីតែយើង
ឯងពុះក្បាលជាពីរហើយ!» Mr.Jeon គម្រាមកូន។

«បាទ ពុកកុំភ័យទៅមើល!» Jungkook

«មិនភ័យមិនបានទេពុកមិនឲ្យកូនពុកទៅឈឺចាប់
ដោយសារឯងទ្បើយ!» Mr.Kim

«ខ្ញុំមិនឲ្យប្រពន្ធខ្ញុំឈឺចាប់ទេកុំភ័យអី!» Jungkook បែរមកមើលមុខ Taehyung ហើយញញឹមតិចៗ។

#1Weeks Later

មួយអាទិត្យកន្លងផុតទៅពេលទីនេះដល់ថ្ងៃទ្បើងទៅទីក្រុងហើយពីរនាក់ប្តីប្រពន្ធបានទ្បើងជិះទៅលើទ្បានធ្វើដំណើរទៅទីក្រុងទាំងមិនស្គាល់ទៅកន្លែងណាសោះ។

Taehyung ដាក់ក្បាលគេងគៀកកើយលើស្មាមាំរបស់ ប្តីព្រោះគ្មានអ្វីធ្វើក្រៅពីដេកទៅទេ។

កន្លងមិនដល់ប៉ុន្មានម៉ោងគេមកដល់កណ្តាលទីក្រុង ហើយ Jungkook នឹង Taehyung ដូចជាវង្វេងផ្លូវ យ៉ាងអញ្ចឹងព្រោះគេមិនដែលមកទីក្រុងទ្បើយ។

«នេះយើងនៅទីណាទៅ??» Taehyung

«បងមិនដឹងទេយើងទៅរកមើលផ្ទះជួលសិនទៅ!» Jungkook

«អឹម!» Taehyung

ពួកគេទាំងពីរនាក់ដើរនៅលើដងផ្លូវដែលមានមានទ្បានម៉ូតូខ្វាត់ខ្វែងជាច្រើន Jungkook ចេះតែសម្លឹងមើល ជារើយៗទីបំផុតពួកគេក៏ឃើញផ្ទះជួលមួយកន្លែងដែលមានតម្លៃគួរសមគេក៏ជួលតែម្តង។

«អីយ៉ា ហត់ណាស់!» Jungkook ទម្លាក់ខ្លួនគេងនៅ លើឥដ្ឋក្នុងបន្ទប់នៅទីនេះគេមានចង្កាន់ ពូក គ្រែ ម៉ាសុីនត្រជាក់ឲ្យស្រាប់។

«បងចង់ញុាំអី?» Taehyung រើសរបស់របរចេញពី កាតាបព្រោះម្តាយបានរៀបចំឲ្យ។

«អូនសម្រាកសិនទៅមកពីឆ្ងាយផង!» នាយនិយាយ ទាំងបិទភ្នែក។

«មិនអីទេបងគេងទៅអូនធ្វើក៏បាន!» Taehyung ញញឹមស្រាលៗព្រោះដឹងថាប្តីច្បាស់ជាហត់នាយកាន់
អីវ៉ាន់ច្រើនណាស់។ Taehyung ដើរទៅដោះស្បែក ជើងឲ្យគេមុននិងដោះអាវក្រៅគេចេញក៏មិនភ្លេចបើកម៉ាសុីនត្រជាក់ឲ្យព្រោះមេផ្ទះប្រាប់ពីរបៀបប្រើប្រាស់រួច
ហើយ។ Taehyung ដើរទៅដាំបាយធ្វលម្ហូបបន្ទប់ ជួលនេះតម្លៃ 500$ តែគេមានគ្រប់សព្វទាំងអស់។

«បងទ្បើងមកហូបបាយបានហើយ!» Taehyung ដើរ ទៅអង្រួនកាយប្តីដែលដេកស្តូកស្តឹងនៅលើគ្រែនេះគេធ្វើម្ហូបហើយទៀតហើយ។

«ហឹម ងើបហើយ!» Jungkook

«ទៅងូតទឹកសិនទៅចាំមកហូបបាយ!» Taehyung

«ហឹម សឺត!» គេងួកក្បាលមុននិងថើបថ្ពាល់ប្រពន្ធមួយ ខ្សឺតដើរទៅងូតទឹក។

ពួកគេបានហូបបាយថ្ងៃជាមួយគ្នាពេលហូបបាយដូចហើយ Taehyung ក៏លាងចានលាងអីទុកសឹមសម្អាត ខ្លួន។

«បងចង់ធ្វើការអី??» Taehyung

«បងដើរមកបម្បិញមិញឃើញក្រុមហ៊ុនទ្បានមួយ ឃើញគេដាក់ផ្លាកជ្រើសរើសបុគ្គលិក!» Jungkook

«អូនទៅធ្វើដែលទេ?» Taehyung

«ចាំស្អែកទៅសួរគេទៅថ្ងៃនេះដើរមកមើលរបស់របរ
ដែលយើងខ្វះខ្វាតមកដាក់ផ្ទះ!» Jungkook

«បាទ!»

«តោះ!» រាងក្រាស់ដើរទៅគៀកកប្រពន្ធពួកគេទាំងពីរ ចេះតែដើរៗនៅតាមផ្លូវមើលរបស់ណាគួរទិញក៏ទិញ។

[ ថ្ងៃដំបូង។ ]

To Be Continue 🥀

រឿង: ប្រពន្ធស្របច្បាប់ 🌷 (Completed)Where stories live. Discover now