episode 13

2.1K 132 0
                                    

Festina នាងលើកដៃមកអង្អែលភ្លៅខ្លួនឯងតិចៗដោយ កត់សម្គាល់មើលមុខរបស់ Jungkook រហូតព្រោះអី មើលទៅគេដូចជាចាប់អារម្មណ៍នឹងនាងណាស់។

«តើយើងអាចនិយាយគ្នាបានទេ?» នាងធ្វើជាសួរទៅ Jungkook ដោយកុំឲ្យគេថានាងឲ្យដៃគេពេក។

«អូស៎ សុំទោសបាទ!»

«ចាស៎ មិនអីទេ!» នាងញញឹមយកគួរបែបរាយមន្តស្នេហ៍។ 

«គឺខាងខ្ញុំចង់ទាក់ទងឲ្យអ្នកនាងមកធ្វើជា Precentor របស់ខាងទ្បានខ្ញុំអ្នកនាងគិតយ៉ាងម៉េចដែរ?»

«តម្លៃខ្លួនខ្ញុំវាអាចនិងច្រើន!»

«ប៉ុន្មានទៅ?»

«ជាធម្មតាគ្រាន់តែខ្ញុំថតស្ពតមួយម៉ោងគឺ 5000$ ហើយ បើ Presenter វាអាចនិងរាប់មុឺនឯណោះ!»

«ខាងខ្ញុំមិនថ្វីទេបើសិនជាអ្នកណារកអតិថិជនឲ្យខ្ញុំបានច្រើន!» មែនព្រោះតែនាងល្បីបើសិនជានាងផ្សព្វផ្សាយ ទៅមានអ្នកស្គាល់និងអ្នកទិញកាន់តែច្រើនគេប្រាកដជាហ៊ានឲ្យដោយមិនខ្លាចខាតព្រោះទ្បាននីមួយៗអាចនិងចូលរាប់សែន។

«មិនថ្វីទេ!»

«បើសិនជាអ្នកនាងយល់បែបនេះហើយនេះជាក្រដាស ចុះឈ្មោះវាមានកុងត្រា ២ ឆ្នាំសុំសញ្ញេនៅទីនេះចុះ!» Jungkook រុញក្រដាសទៅឲ្យនាង។

«ចាស៎!» Festina នាងឱនមកសញ្ញេក្រដាសដោយ វែកសក់ទៅខាងស្តាំអស់រលីងបណ្តាលឲ្យឃើញគល់ទ្រូងដល់ត្រលុកត្រលន់គួរឲ្យចង់ស្ទាបអង្អែល Jungkook សម្លឹងមើលស្ទើតែភ្លេចដកដង្ហើម។

«នេះហើយៗតើខ្ញុំអាចមកថតនៅពេលណា?»

«ប្រហែលជាពីរបីថ្ងៃទៀតចុះ!»

«ចាស៎ លាសិនហើយ» នាងញញឹមមុននិងងើបដើរ ចេញទៅ។

«ស្អាតណាស់!» នាយសម្លឹងមើលដំណើរញ៉ែងញ៉ង របស់នាងពីក្រោយនាងស្អាតខ្លាំងណាស់។ 

#យប់

ថ្ងៃនេះ Jungkook ចេញពីធ្វើការយឺតជាងរាល់ដង ព្រោះអីគេត្រូវគូរប្លង់ទ្បាន! នាយមកដល់ផ្ទះនៅម៉ោង ៨ យប់ឯណោះ។

«លោកប្តី» ទ្បានចតមុខផ្ទះក៏ឃើញប្រពន្ធឈរចាំទទួល បាត់ទៅហើយ។

រឿង: ប្រពន្ធស្របច្បាប់ 🌷 (Completed)Donde viven las historias. Descúbrelo ahora