Part 20

477 56 4
                                    

រសជាតិស្នេហ៍ព្រាននារី

ភាគទី២០: រករឿង

ព្រឹកថ្ងៃថ្មីក៏បានមកដល់ជេកគឺនៅតែមកបើកហាងដូចធម្មតារាល់ដងតែអ្វីដែលមិនធម្មតានោះគឺថាថ្ងៃនេះមានភ្ញៀវពិសេសមកម្នាក់នោះគ្មាននរណាក្រៅពីសូយ៉ុនទេ ថ្ងៃនេះនាងមានចេតនាមករករឿងជាមួយម្ចាស់ហាងតែម្ដង ព្រោះនាងក្ដៅចិត្តមិនទាន់បាត់ទេចំពោះរឿងកាលពីម្សិលដែលត្រូវបងប្អូនពួកគេព្រួតគ្នាថាឲ្យនាង ឯជេកដែលឃើញនោះគេនៅតែរាក់ទាក់ធម្មតាដូចដែលធ្វើចំពោះភ្ញៀវកន្លងមក

« សួស្ដី! តើត្រូវការអ្វីដែរទេ » ជេកសួរជាការគួរសមតាមសុជីវធម៌

« តើហាងឯងមានអ្វីលក់ខ្លះ? »

នាងសួរទាំងបញ្ឈឺមកហាងផ្កាប្រាកដជាទិញផ្កាហើយតែសម្រាប់នាងថាមិនទៀងអាចនិងនាំយករបស់ថែមដូចជាសង្សារម្ចាស់ហាងជាដើម

« គឺហាងយើងមានលក់ផ្កាច្រើនប្រភេទ មិនដឹងថាអ្នកនាងត្រូវការប្រភេទផ្កាអ្វី ឬ ក៏ចង់យកក្នុងឪកាសអ្វី ងាយស្រួលខាងយើងរៀបចំ »

« សម្ដីផ្អែមបែបនេះតើបានជាពូកែទាក់ម៉ូយណាស់ »

សូយ៉ុននាងធ្វើជានិយាយឮៗដើម្បីឲ្យអ្នកដែលនៅក្នុងហាងបានស្ដាប់ឮ មិនខុសទេនាងមានបំណងច្បាស់ណាស់

« សូយ៉ុន នេះឲ្យខ្ញុំនិយាយបញ្ជាក់នាងប៉ុន្មានដងទៀត ថារឿងអតីតរបស់ពួកយើងខ្ញុំបានបំភ្លេចចោលអស់ហើយ ហេតុអីនាងនៅតែមករឿងទៀត »

« ឬមិនពិតទេ អូ! មែនហើយរឿងអតីតចប់មែនតែបច្ចុប្បន្នគឺវានៅ »

« សូយ៉ុន! ហេតុអីក៏អូននៅទីនេះ? »

រំពេចនោះក៏មានសម្លេងគ្រលរមួយបន្លឺឡើងពីក្រោយនាងដែលធ្វើឲ្យនាងព្រមទាំងជេកចាំបាច់ត្រូវងាកភ្នែកសម្លឹងមើលមកព្រោះចង់ដឹងថាអ្នកណាដែលកាត់ការសន្ទនារបស់ពួកគេ ហើយម្នាក់នោះក៏មិនមែនអ្នកឆ្ងាយឯណាដែរគឺជា ចូ និងឯងដែលត្រូវជាសង្សារនាងសូយ៉ុន

« នេះហេ៎! ដែលឯងថាបំភ្លេចអតីត »

គ្រាន់តែឃើញចូដើរចូលមកសូយ៉ុនក៏ងាកកមកជេកវិញព្រមទាំងបញ្ឈឺអ្នកនៅចំពោះមុខ

💋រសជាតិស្នេហ៍ព្រាននារី💋Where stories live. Discover now