កាលបើដឹងថានារីនៅចំពោះមុខគឺជា អ្នកនាងជីហ៉ាន ស្រីល្អបង្កប់ពឹស ធ្វើឲ្យនីគីនិងស៊ូនូគាំងចំហរមាត់បុិនគម្របឆ្នាំង បំណងចង់យករឿងអាថ៌កំបាំងគ្រប់យ៉ាងមកបកស្រាយឲ្យព្រះបុត្រានិងរាជទាយាទបានដឹង ប៉ុន្តែវត្តមាននាងនៅទីនេះតើពួកគេគួធ្វើដូចម្ដេច?
ឃើញពួកគេឈរផ្មឹង ជីហ៉ានក៏ញញឹមយ៉ាងស្រទន់ដាក់បំណងរាក់ទាក់ ធ្វើឲ្យអ្នកទាំងទ្វេឃើញហើយខ្លាចរអាជាខ្លាំង
"មិត្តរបស់ជុងវ៉ុនទេឬ មកដល់រាជវាំងមានការអីមែនទេ?""រាជទាយាទជុងសុងនៅចងចាំមុខរបស់ពួកគេបានយ៉ាងច្បាស់ ទើបទ្រង់សួរ
"គឺ...គឺ..គឺ.." ស៊ូនូនិងនីគីនិយាយមិនចេញទេ ពួកគេទាល់មតិខ្លាំងណាស់
"គឺ..???" បុត្រាស៊ុងហ៊ុនក៏បន្ថែមពីក្រោយព្រោះឆ្ងល់
"អឺគឺ...គឺ..."
"គឺ?" បុត្រាស៊ុងហ៊ុននៅតែគឺតាមទៅព្រោះអត់យល់?
"និយាយឲលឿនៗមក!" ឃើញថាតឹងទ្រូងពេករាជទាយាទជុងសុងក៏ពោលឡើង
"គឺថាព្រះ-ព្រះបុត្រាខ្ញុំម្ចាស់សុំពេលបន្តិចសិនសុំរាជទានទោសផង មោះនីគី.." ស៊ូនូអត់ដឹងថាគួធ្វើយ៉ាងមិចក៏អូសដៃនីគីដើរចេញទៅខ្សឹបខ្សាវគ្នានៅកន្លែងមួយទៀតដែលរៀងឆ្ងាយពីពួកគេ សកម្មភាពប្លែកៗរបស់ពួកគេពិតជាធ្វើឲ្យអ្នកមើលឆ្ងល់ខ្លាំងណាស់
"នីគីយើងគិតយ៉ាងមិច? ស្រីបិសាចនោះក៏នៅទីនេះដែលណា? " ក្រោយដឹកដៃគ្នាបានរាងឆ្ងាយស៊ូនូក៏ពោលឡើងទាំងទឹកមុខព្រួយបារម្ភ
"យើងថាពេលវេលាមិនងាយមានទេណាទៅប្រាប់ព្រះបុត្រាទៅ.."
"ប៉ុន្តែស្រីបិសាចនឹង នាងក៏នៅទីនេះដែរ? ឲប្រាប់របៀបមិច?"
"ត្រូវតែប្រាប់ថ្ងៃនេះឲបាន!"
"ចុះឲធ្វើយ៉ាងមិច?" ស៊ូនូ
"គឺហៅរាជទាយាទជុងសុងទៅនិយាយជាមួយទ្រង់នៅកន្លែងផ្សេងទៅ.." នីគីនិយាយហើយទាំងពីរនាក់ងក់ក្បាលទើបកាន់ដៃគ្នាទៅរកព្រះរាជទាយាទជុងសុង។ ដំណាក់កាលនេះទៅហើយមិនអាចទុកចោលបាននោះទេ បើជ្រុសជាធ្វើដំណើរពីឆ្ងាយមកដល់រាជវាំងទៅហើយ ត្រូវតែប្រាប់
YOU ARE READING
ស្នេហ៍ក្រោមពន្លឺព្រះចន្ទ (Joseon VER)
Mystery / Thrillerស្នេហាគ្រាដំបូងរវាងព្រះបុត្រាពៅ ផាក ស៊ុងហ៊ុន និង កូនមន្ត្រីដ៏ស្រស់ស្អាតម្នាក់បានកើតឡើង។ ប៉ុន្តែកាលដែលពួកគេស្រឡាញ់គ្នា បាននាំឲ្យមនុស្សជាច្រើនពុំពេញចិត្តសោះឡើយ។ ថ្ងៃមួយមានក្រុមឃាតករបានមកសម្លាប់ជុងវ៉ុនដែលត្រូវជាគូរស្នេហ៍របស់ព្រះបុត្រា ប៉ុន្តែចៃដន្យក៏មា...
