ភាគបញ្ចប់: ស្នាមថើបចុងក្រោយ

1.4K 121 30
                                        

+មួយឆ្នាំក្រោយមក
អ្វីគ្តប់យ៉ាងក៏បានផ្លាស់ប្ដូរជាថ្មីទៅតាមពេលវេលា រាជទាយាទជុងសុងក៏បានឡើងសោយរាជ្យក្លាយជាស្ដេចគ្រប់គ្រងនគរថ្មី បន្ទាប់ពីរៀបអភិសេកជាមួយ កូនលោកមន្ត្រីយ៉ាងរួចរាល់(ជុងវ៉ុន)។

រដូវផ្ការីក
ដើមផ្ការីកមាឌបង្ហាញសម្រស់យ៉ាងស្អាតអស្ចារ្យគ្មានអ្វីប្រៀបបាន សួនផ្កាគ្រប់ប្រភេទចម្រុះពណ៌បានបង្ហាញឡើង មានទាំងផ្កាតូចធំ គ្រាន់តែឃើញក៏មានអារម្មណ៍ថាស្រស់ស្រាយដែលសម្រាប់អ្នកចូលចិត្តទេសភាពធម្មជាតិបែបនេះ។

ភ្លាមនោះនរតូចគ្រងឈុតពណ៌ផ្កាឈូកយ៉ាងស្អាតប្លែកបានឈានជើងចូលមកកាន់តំបន់ផ្ការីកនេះ គេមានសម្រស់ស្អាតប្រៀបប្រដូចទេពបុត្រនៃនគរទេវតាអញ្ចឹង ស្អាតខ្លាំងណាស់ រាងតូចបង្ហាញស្នាមញញឹមស្រាល់ស្រទន់សម្លឹងមើលរាល់គ្រប់ប្រភេទផ្កា

"ជុងវ៉ុនអូនចូលចិត្តរដូវផ្ការីកមែនទេ?" ភ្លាមនោះព្រះអង្គម្ចាស់ជុងសុងក៏ដើរមកអោបរាងតូចពីក្រោយនិងសួរនាំ ជុងវ៉ុនក៏ញញឹមផ្អែកក្បាលលើទ្រូងរបស់ទ្រង់យ៉ាងកក់ក្ដៅសឹមតប
"អឹមអូនចូលចិត្តរដូវផ្ការីកនេះណាស់ព្រះពរម្ចាស់.."

"មានសំបុត្រមួយផ្ញើរមកជាពិសេសសម្រាប់ពួកយើង.." ទ្រង់និយាយទាំងដៃក៏ហុចសំបុត្រច្បាប់ពណ៌បែបត្នោតមួយទៅឲជុងវ៉ុន

"ជាសំបុត្រអ្វី?" រាងតូចបង្ហាញទឹកមុខឆ្ងល់ ប៉ុន្តែដៃក៏ទទួលសំបុត្រនោះមកបើកអាន..

ក្នុងសំបុត្រ

+ខ្ញុំអគុណអ្នកគ្រប់គ្នាជាខ្លាំង ពេលនេះខ្ញុំបានរស់នៅជាមួយគ្រួសាររបស់ខ្ញុំយ៉ាងពេញលេញហើយ អគុណកន្លងមកដែលអ្នកគ្រប់គ្នាតែងតែមើលថែខ្ញុំ
អរហើយនៅមួយទៀតប្រាប់ព្រះបុត្រាស៊ុងហ៊ុនផងថាខ្ញុំនៅតែនឹកនៅតែថ្លើមធំមានចិត្តលើទ្រង់មិនប្រែរហូតហិហិ សង្ឃឹមថាព្រះបុត្រាស៊ុងហ៊ុននឹងនៅតែមានសុខភាពល្អរឹងមាំដដែលទៅចុះហើយអ្នកទាំងអស់គ្នាក៏ដូចគ្នាណា មើលថែសុខភាពផង។

ស្នេហ៍ក្រោមពន្លឺព្រះចន្ទ (Joseon VER)​Where stories live. Discover now