19..បំពេញបំណងនៃសេចក្តីស្លាប់💔

1.6K 113 0
                                    

𝗘𝗽𝗶𝘀𝗼𝗱𝗲19
ហ្វីរីន ក្រោយនិយាយលេងឌឺដងនាយល្អិតអោយឈឺចិត្តស្អិតទ្រូងហេីយនាងក៏ត្រឡប់ចូលទៅខាងក្នុងផ្ទះវិញទុកអោយថេយ៉ុងអង្គុយស្ងៀមស្ងាត់តែម្នាក់អែង

"ប្រាកដអញ្ចឹងហេស៎!?.."ទឹកភ្នែកមួយតំណក់ក៏រមៀលចេញពីភ្នែកមូលក្រឡង់មួយគ្រាប់ដោយមិនដឹងខ្លួន!!.ថេយ៉ុង ញញឹមស្ងួតអោនសម្លឹងមេីលផ្ទៃទឹកដែលឆ្លុះបញ្ចាំងផ្ទៃមុខរបស់គេប្រៀកៗនោះ កុហកគេខ្លះមិនបានទេហេស៎?!.ថេយ៉ុងក្រោយនៅអង្គុយយំតូចចិត្តអស់ជាងកន្លះម៉ោងគេកក៏ក្រោកដេីរចូលទៅខាងក្នុងវិញដោយដំណេីរស្មេីកៗគ្មានប្រលឹងទាល់តែសោះ វាហាក់ដូចជាគេអស់សង្ឃឹមក្នុងការរស់បន្តរទៀតនៅក្នុងជាតិនេះ!!

#2សប្តាហ៍កន្លងផុតទៅ..

ពីរសប្តាហ៍កន្លងផុតទៅវាហាក់ដូចជាលឿនពេកហេីយសម្រាប់មនុស្សគ្រប់គ្នាប៉ុន្តែនាយល្អិតវិញបែជាយូរសម្រាប់គេទៅវិញ ពីរសប្ដាហ៍ដូចពីរឆ្នាំយ៉ាងអញ្ចឹងសម្រាប់គេ ក្នុងរយះពេល2អាតិទ្យជាងមកនេះ ជុងគុកមិនសូវវាយធ្វេីបាបនាយល្អិតតែនាយតែងតែបំពានរាងកាយនាយល្អិតសឹងតែរាល់យប់ទៅហេីយ ថេយ៉ុងរស់នៅវេទនាជាងស្លាប់ទៅទៀតដែលការងារផ្ទះទាំងប៉ុន្មានមានតែគេទេជាអ្នកគ្រប់គ្រងនឹងធ្វេីវាជារាងរាល់ថ្ងៃ គេហត់ម្តងៗសឹងតែដាច់ខ្យល់ទៅហេីយ!!.ថ្ងៃខ្លះគេក៏ទៅរៀនឯថ្ងៃខ្លះក៏មិនបានទៅព្រោះអីឥឡូវនេះគេខ្សោយរកតែខ្យល់គរសន្លប់ម្តងៗ តេីគេកេីតអ្វីអោយប្រាកដទៅ!!.ថ្ងៃនេះក៏ដូចគ្នាថេយ៉ុងបានក្រោកតាំងពីព្រឹកប្រលឹមរៀបចំអាហាររួចរាល់គេក៏ទៅសាលារៀនតែម្តងជុងគុកមិនបានថាអីអោយគេនោះទេ!!..

មកដល់សាលាអ្នកដែលតែងតែមកលេងគេគឺមានតែជីមីនម្នាក់ប៉ុណ្ណោះពេលនេះថេយ៉ុងនឹងជីមីនកំពុងតែអង្គុយបង់មួយនិយាយគ្នានៅក្រោមដេីមឈេីសាគូរ៉ាមួយដេីមដែលម្លប់ត្រជាក់ចិត្តកាយស្ថិតក្នុងបរិវេនសាលា!!.

"ថេយ៍!.អូនបាត់ទៅណាម្សិលមិញម្តេចមិនឃេីញមកសាលា!.បងនេះបារម្ភពីអូន!"ជីមីន សម្លឹងមេីលមុខនាយល្អិតដោយក្តីបារម្ភ៍

"ម្សិលមិញខ្ញុំមិនសូវស្រួលខ្លួនទេីបមិនបានមក!."ថេយ៉ុង ក៏ញញឹមដាក់នាយ

🥀🦋✧រវាងយេីង✧🦋🥀Where stories live. Discover now