36_អូនស្រឡាញ់បងគ្មានថ្ងៃប្រែ🥀

1.2K 97 12
                                    

ភាគ:36"អូនស្រលាញ់បងគ្មានថ្ងៃប្រែ"

#2ឆ្នាំរំលងផុតទៅ
2ឆ្នាំវាពិតជាលឿនខ្លាំងណាស់សម្រាប់មនុស្សធ្មិចបេីកៗតែបន្តិចសោះក៏រំលងហួសដល់ទៅ2ឆ្នាំបាត់ទៅហេីយ។ប៉ុន្តែចំពោះមនុស្សដែលតែងតែរោងចាំជួបនរណាម្នាក់វាពិតជាយូរខ្លាំងណាស់សម្រាប់ពួកគេ ក្នុងនោះក៏មានគីមថេយ៉ុងដូចគ្នា ពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែថេយ៉ុងតែងតែនឹករលឹកនឹងរោងចាំជុងគុកបុរសកក់ក្តៅរបស់គេត្រឡប់មកវិញជានិច្ចទោះដឹងថានាយស្លាប់
ហេីយក៏ដោយ ។ដោយសារតែការរោងចាំនឹងអតិតកាលជូចត់លាយលំជាមួយអនុសាវរីល្អៗជាច្រេីនធ្វេីអោយថេយ៉ុងបាត់បង់ស្មារតីដល់ថ្នាក់ក្លាយជាមនុស្សគ្មានសតិ ប៉ុន្តែថេយ៉ុងក៏ត្រូវទទួលបានការព្យាបាលជាងកន្លះឆ្នាំទេីបបានធូស្រាលហេីយប្រែដូចមនុស្សទូទៅ!

ក្រោយកាត់ចិត្តនឹងបំភ្លេចអតិតកាលហេីយអស់ថេយ៉ុងក៏ចាប់ផ្តេីមជីវិតថ្មីដេីទន្ទឹមលេីដវិថីក្បែមនុស្សគ្រប់គ្នា ថេយ៉ុងបានក្លាយទៅជាអគ្គនាយកក្រុមចនដោយពេញសិទ្ធនឹងទទួលបានភាពជោគជ័យយ៉ាងខ្លាំងខ្លាចាប់តាំងពីព្យាបាលជំងឺជាសះស្បេីយ រាល់ថ្ងៃនេះអ្វីៗក៏មានអស់ហេីយ ឡាន លុយ ផ្ទះភូមិគ្រឹះ ការងារដ៏ល្អ គ្រួសារកក់ក្តៅ ក្តីស្រឡាញ់ការចូលចិត្តពីមនុស្សនឹងសង្គមទាំងអស់ គឺគេទទួលបានវាអស់ហេីយ ប៉ុន្តែគេនៅខ្វះរបស់មួយ នោះគឺជាចនជុងគុកបុរសដែលចាកចេញពីគេជារាងរហូតកាលពី2ឆ្នាំមុននេះ!!.

សម្រាប់ខែនេះខាងក្រុមហ៊ុនរបស់ថេយ៉ុងបានអោយបុគ្គលិកគ្រប់រូបសម្រាកពីការងារដេីម្បីលំហែលកាយដល់ទៅ1ខែជាង ទោះបីសម្រាកយូជាងនេះក៏ក្រុមហ៊ុនគេមិនអាចក្ស័យធនបានដែលព្រោះគេនៅមានខ្នងបង្អែកធំៗនៅក្រៅប្រទេសយ៉ាងច្រេីនដែលជារបស់គេផ្ទាល់ផងដែល។ដោយសារថ្ងៃនេះត្រូវសម្រាកថេយ៉ុងក៏នៅអង្គុយលេងក្នុងបន្ទប់របស់ខ្លួនតែម្នាក់អែងក្រោយទទួលទានអាហាពេលព្រឹករួចមិញនេះ!.2ឆ្នាំមកនេះថេយ៉ុងប្រែប្រួលច្រេីនណាស់មិនថារូបរាងរឺអត្តចរឹកគឺប្រែពីរីករាយក្លាយជាស្ងប់ស្ងាត់នឹងមុេីងម៉ាត់បំផុត

🥀🦋✧រវាងយេីង✧🦋🥀Where stories live. Discover now