Part 8

443 53 0
                                    

ពេលរាត្រីក៏ឈានចូលមកពពកជាមួយនឹងផ្សែងខ្មៅអួរអាប់អណ្តែតនៅលើផ្ទៃមេឃជាមួយនឹងទឹកភ្លៀងធ្លាក់មកយ៉ាងជោគជាំ។ ស្លឹករុក្ខជាតិហាក់មានសំណើមជាងមុនតែខុសប្លែកអីតែបុរសម្នាក់អង្គុយក្នុងបន្ទប់សញ្ជឹងគិតតែម្នាក់អែងជាមួយនឹងសៀវភៅមួយក្បាល។

"ខ្ញុំមិនអាចរស់នៅជាមួយគេបាននោះទេ" សម្លេងយំខ្សាវៗចេញពីបន្ទប់ជីមីនជាមួយនឹងការនិយាយលាយឡំជាមួយនឹងទឹកភ្នែកមើលទៅកាន់សៀវភៅនោះ។

"ខ្ញុំគិតថាខ្ញុំគួរតែស្អប់លោកហើយប៉ុន្តែលោកបែរជាវិលត្រឡប់មកម្តងទៀតដែលធ្វើអោយដំបៅចាស់រើឡើងរឹតតែខ្លាំងជាងមុនទៅទៀតលោកមិនដឹងទេថាខ្ញុំឈឺចាប់ហួសនឹងថ្លែងក្រោយពេលដែលលោកចាកចេញទៅ" ជីមីនងើបចេញពីកៅអីតម្រង់ទៅក្បែរបង្អួចដោយគ្មានកម្លាំងកំហែងព្រោះថាគេចំណាយពេលនៅក្នុងបន្ទប់មិនព្រមចុះមកញាំអាហារទោះបីជាមានអ្នកមកហៅគេយ៉ាងណាក៏ដោយ។

"មេឃអើយតែអែងកំពុងតែឈឺចាប់ជាមួយយើងដែលមែនដែរទេមើលចុះអែងកំពុងតែបញ្ចេញវាមកហើយ។ ខុសប្លែកអីតែយើងទោះបីជាខំប្រឹងបញ្ចេញច្រើនយ៉ាងណាក៏វានៅតែគ្មានបានការ។

ជីមីនញញឹមនឹងយកដៃដាក់ក្រៅបង្អួចដើម្បីអោយភាពឈឺចាប់របស់គេទាំងប៉ុន្មានហូរទៅជាមួយទឹកភ្លៀងទាំងអស់នោះទៅចុះ។ គ្មានអ្នកណាសម្រេចចិត្តត្រូវនូវរឿងអ្វីមួយឡើយវាតែងតែចំណាយពេលគិតតែនេះវាដូចជាលឿនខ្លាំងពេកដែលមិនអាចធ្វើអោយគេទទួលវាបានដោយភ្លាមៗបានឡើយ។

រាត្រីមួយនោះពោរពេញទៅដោយភាពឈឺចាប់ទៅកាន់កម្លោះជីមីនដែលត្រូវមកទទួលកម្មជីវិតដែលខ្លួនសាងពីជាតិមុនមិនចេះចប់មិនចេះហើយរឺមួយក៏ព្រេងវាសនាបានចារតម្រូវអោយគេទៅជាបែបនេះនោះឡើយ។ 

តុក​ តុក តុក

ព្រឹកព្រលឹមឡើងនៅចន្លោះម៉ោង៨ព្រឹកដោយត្រូវនឹងថ្ងៃអាទិត្យគឺមានសម្លេងគោះទ្វាររំខានដំណេកជីមីនទាំងព្រឹកព្រលឹមតែម្តង។ ជីមីនបើកភ្នែកក្រហមដែលខ្លួនយំកាលពីយប់មិញតិចៗព្រឹមៗនឹងងើបដើរទៅបើកទ្វារទាំងរេរាស្ទើរតែទប់លំនឹងខ្លួនមិនជាប់។

Revenge LoveWhere stories live. Discover now