Part 24

443 48 2
                                    

ពីរឆ្នាំកន្លងផុតទៅ

ថ្ងៃនេះជាថ្ងៃឡើងតំណែងថ្មីរបស់យ៉ុងហ្គីដែលត្រូវឡើងកាន់កាប់ក្រុមហ៊ុនរបស់លោកមុីននឹងលោកផាកផងដែល។ ក៏ព្រោះតែភាគហ៊ុនរបស់ក្រុមហ៊ុនលោកផាកក៏មានចំណែកលោកស្រីផាកកាន់កាប់ដូច្នេះហើយក្នុងនាមយ៉ុងហ្គីជាកូនចុងគេក៏ត្រូវកាន់កាប់ក្រុមហ៊ុននោះ។

"អ្នកប្រុសយ៉ុងស្អែកនេះអ្នកប្រុសត្រូវឡើងយន្តហោះទៅ LA ដើម្បីចូលរួមកម្មវិធីនៅទីនោះជាមួយនឹងអ្នកជំនួញផ្សេងៗទៀត" 

"ហឹមរៀបចំជើងយន្តហោះអោយបានល្អយើងទៅសិនហើយ" និយាយរួចយ៉ុងហ្គីក៏ឡើងឡានចេញទៅវិមានរបស់គេបាត់។

យ៉ុងហ្គីដើរចូលវិមានដោយមានមនុស្សស្រីម្នាក់រត់មកអោបយ៉ុងហ្គីជាប់។ 

"នែ!ចុះ!!!!!!" យ៉ុងហ្គីស្រែកទៅនាងមួយទំហឹងនាងក៏ចុះពីយ៉ុងហ្គីនឹងពេបមាត់រត់ចេញទៅខាងក្រៅវិមានបាត់។

"ហើុយ!!! ពួកអែងទៅតាមគេទៅ" យ៉ុងហ្គីក៏ឡើងទៅខាងលើនឹងនិយាយជាមួយនឹងមនុស្សស្រីម្នាក់ទៀត។

"នេះមានរឿងអីមែនទេម៉េចបានជាបន្ទប់រញ៉េរញ៉ៃម៉្លេះ?" យ៉ុងហ្គីឃើញបន្ទប់ដែលជីមីនធ្លាប់តែគេងពីមុនមានសភាពរាយបាយគេក៏សួរទៅកាន់អ្នកបម្រើរបស់គេម្នាក់។

"ចាសអ្នកប្រុសយ៉ុងហ្គីអ្នកនាងតូចបានចូលមកនឹងលេងនៅទីនេះ" អ្នកបម្រើម្នាក់មោះក៏អោនមុខចុះក៏ព្រោះដឹងខ្លូនថាខុសដោយបណ្តោយអោយមានរឿងបែបនេះ។

"មិនអីទេចាំខ្ញុំរៀបចំវាម្តងទៀត ទៅធ្វើការងារបន្ទាប់ចុះ " យ៉ុងហ្គីក៏ដោះអាវគេទុកនឹងដើរចូលទៅខាងក្នុងបន្ទប់ជីមីន។ 

"នេះអូននឹងកូនទៅចោលបងដោយគ្មានដណ្តឹងអ្វីបន្តិចសោះចឹង" យ៉ុងហ្គីអង្គុយអោបជង្គង់សម្លឹងមើលទៅរូបថតរបស់ជីមីនដែលដាក់តាំងនៅក្នុងបន្ទប់នោះ។

"ម៉ាក់របស់អូនពេលនេះមានប្អូនស្រីម្នាក់ទៀតហើយគេរពឹសដូចជាអូនណាស់ហើយថែមទាំងក្បាលរឹងទៀតផងបើអូននៅទីនេះអូនប្រាកដជារអ៊ូនឹងនាងច្រមក់នោះមិខាន" យ៉ុងហ្គីសើចបន្តិចរៀបខោអាវរបស់ជីមីនទាំងអស់ព្រមទាំងអ្វីៗរបស់ជីមីនចូលទៅក្នុងទូវិញនឹងដើរចេញមកខាងក្រៅ។ 

Revenge LoveOù les histoires vivent. Découvrez maintenant