ភាគទី33

295 46 0
                                    

គ្រប់យ៉ាងហាក់លែងដំណើរការទាំងស្រុង បរិយាកាសនៅខាងមុខរបស់អ្នកដែលបានស្ដាប់ឮត្រូវបានផ្លាស់ប្ដូរ ត្រចៀកទាំងសងខាងហាក់សឹងមិនជឿអ្វីដែលគាត់បាននិយាយ នេះគាត់គ្រាន់តែសាកចិត្តរបស់នាយទេមែនទេ?

"ខ្ញុំនិយាយអីខុសឬ?ខ្ញុំឲ្យកូនខ្ញុំរៀបការនឹងអ្នកណាក៏បានឲ្យតែមិនមែនជាមនុស្សចោលម្សៀតដូចលោក"chenxiuយកដៃសកចូលហោប៉ាវរបស់ខ្លួនរួចផ្លាស់ប្ដូរមកជាញញឹមស្រស់វិញម្ដង

"គេមិនមែនជាឧបករណ៍ឲ្យលោកពូលើកដាក់ឲ្យអ្នកណាបានតាមចិត្តនោះទេ!"

"គេជាកូនខ្ញុំ!ខ្ញុំចង់ធ្វើអីក៏បាន!"គាត់ស្ងាត់បន្តិចរួចបន្តប្រយោគរបស់ខ្លួន

"អូទេ...ខ្ញុំវិសនឹងភ្លេចប្រាប់ទៅហើយ!អាទិត្យក្រោយគេរៀបការហើយ!កុំភ្លេចទៅចូលរួមផងណាអ្នកកម្លោះ!"

"តែគេ..."គួរតែប្រាប់គាត់ទេថាxiao zhanកំពុងតែមានផ្ទៃពោះជាកូនរបស់គេ?

"មានបញ្ហាឬ?"

"គេមានផ្ទៃពោះ!"នាយសង្ហារនៅតែរក្សាភាពនឹងធឹងរបស់ខ្លួនបើទោះជាក្នុងអារម្មណ៍កំពុងតែមានកំហឹងខ្លាំងក៏ដោយ

"អ្ហា....I see!វាមិនមែនជាបញ្ហានោះទេ!សម្បត្តិត្រឹមកូនដែលរួមបញ្ចូលឈាមជាមួយalphaថ្នាក់ទាបមិនមែនបានន័យថារំលូតមិនបានឯណា!ខ្ញុំនិយាយត្រូវទេ"

"លោក!"ដៃមាំក្រាស់ទប់កំហឹងលែងកើតជ្រុលទៅដាល់មាត់របស់អ្នកនៅចំពោះមុខខ្លួនទាំងផ្ទៃមុខក្រហមពោរពេញទៅដោយកំហឹងដែលខ្លួនមានចំពោះបុរសម្នាក់នេះលែងទប់វាបន្តរួចចាប់ក្របួចកអាវរបស់គាត់ដោយមិនភ្លេចប្រើក្រសែភ្នែកស្អប់ខ្ពើមសម្លឹងទៅកាន់គាត់ឡើយ

"ក្មេងគេមិនដឹងអីនោះទេ!"

"ត្រូវហើយ!ក្មេងគេមិនដឹងអីនោះទេ!គួរឲ្យអាណិតណាស់ដែលចាប់កំណើតមកជាប់សាច់ឈាមalphaថោកទាបដូចជាឯង!"លោកxiaoយកអណ្ដាតទល់ថ្ពាល់បញ្ជាក់ថាលោកកំពុងតែអស់ការអត់ធ្មត់ដូចគ្នា

"ត្រូវហើយខ្ញុំថោកទៀប!តែខ្ញុំមិនដែលបង្ហាញពីសម្ដីតិរច្ឆានរបស់ខ្ញុំចេញមកដូចលោកនោះទេ!XIAO CHENXIU"

ពន្លឺនៃស្នេហ៍(ចប់season1)Where stories live. Discover now