🔞ភាគ១៦:បិសាចចេះថ្នម🔞

309 21 1
                                    

#យប់

         បន្ទាប់ពីកម្មពិធីបានបញ្ចប់ទៅយ៉ាងរលោនហើយជុងហ្គុកក៏បាននាំរាងតូចមកភូមិគ្រិះរបស់ខ្លួនវិញ  ទឹកមុខម្នាក់ៗហាក់ពោពេញទៅដោយក្តីសុខខុសធម្មតាព្រោះតែពួកគេបានរៀបការរួច    មកទល់នឹងពេលនេះគឺម៉ោង10យប់ទៅហើយ

      <ថេហ៍......>ជុងហ្គុកបង្អូសសម្លេងហៅអ្នកដែលកំពុងអង្គុកលើភ្លៅរបស់ខ្លួន

     <បងមានអីមែនទេ?>ក្រោយឮរាងក្រាស់ហៅឈ្លោះរបស់ខ្លួនហើយរាងតូចក៏ងើបមុខមកសម្លឹងមុខអ្នកដែលមាននាមជាស្វាមីថ្មីៗនិងលើកដៃទៅស្រាក់កនាយ

     <អូនចង់ដឹងមែនទេថាបងជាអ្វី?>ដូចដែលនាយធ្លាប់បាននិយាយប្រាប់រាងតូចពិតមែន ពេលនេះគឺដល់ពេលហើយដែលនាយត្រូវប្រាប់ការពិតគ្រប់យ៉ាងទៅកាន់រាងតូចឲដឹង

     <មែនហើយ....អូនចង់ដឹងណាស់ ឆាប់ប្រាប់អូនមក>ថេហ៍រាងភ្ញាក់ផ្អើលបន្តិចពេលឮសំណួររបស់រាងក្រាស់សួរមកកាន់ខ្លួនតែគេពិតជាចង់ដឹងពិតមែនថានាយជាអ្វី និងតឿនឲរាងក្រាស់ប្រាប់ខ្លួនឲលឿនៗគេចង់ដឹងរាងនេះយូហើយតែជុងហ្គុមិនព្រមប្រាប់សោះ

      <តើអូននឹងក្លាចបងទេ?>រាងក្រាស់ទម្លាក់ទឹកមុខចុះ  ពិតណាស់គេពិតជាខ្លាចៗថារាងតូចដឹងហើយខ្លាចគេមិនហ៊ាននៅជិតគេ

      
       <មិនថាបងជាអ្វីក៏អូននៅតែស្រឡាញ់មកដែរ ឥឡូវបងឆាប់ប្រាប់មក>ថេហ៍យកដៃទៅក្រសោបមុខជុងហ្គុក  និងញញឹមតិចៗទៅកាន់គេ

        <ចុះបើបងប្រាប់ថាបងជាបិសាច អូនខ្លាចទេ?>ទឹកមុខជុងហ្គុកនៅតែស្រពោនដដែលទោះជាថេហ៍ប្រាប់ថាទោះនាយជាអ្វីក៏គេនៅតែស្រឡាញ់ដែលតែនាយនៅតែមានការភ័យខ្លាចគេមិនចង់ឲរាងតូចខ្លាចគេទេ

      <ពិតមែនហេ៎ស....យេៗ.......ហើយបងជាបិបសាចអីទៅ?>ថេហ៍ឮរាងក្រាស់ប្រាប់រួចក៏ស្ទុះចុះពីលើភ្លៅនាយយ៉ាងលឿនហើយស្រែកអសប្បាយរត់ពេញបន្ទប់ធ្វើឲជុងហ្គុកឆ្ងង់ជាខ្លាំងនេះនាយជាបិសាចណាហេតុអីមិនខ្លាចតែបែរជាសប្បាយចិត្តទៅវិញ បន្ទាប់ពីរត់លេងស្រែកសប្បាយពេញបន្ទប់ហើយថេហ៍ក៏រត់មករកជុងហ្គុកវិញហើយនៅឆ្លៀតសួរទៀតថានាយជាបិសាចអ្វី

12 o'clock at nightWhere stories live. Discover now