I'm not your choice 💔 ep11

129 15 0
                                    

I'M YOU MY YOUR CHOICE 💔
ខ្ញុំមិនមែនជម្រើសអ្នក💔
EPISODE 11 ភាគ11

ពេលរសៀលនៅមាត់សមុទ្រ រលកបោកជ្រាំង ខ្យល់បក់បោកស្មៅខៀវខ្ចី ក្មេងតូច Jake កំពុងដើររើសសំបកខ្យង់នៅមាត់សមុទ្រ កំពុងរើសសុខៗ ស្រាប់តែមានដុំថ្មតូចមួយហោះមកត្រូវចិញ្ចើមក្មេងតូច Jake ធ្វើអោយ Jake ស្រែយ៉ាងខ្លាំង ព្រោះតែភាពឈឺចាប់ ក្មេងតូច Jake ងាកមើលធ្វេងស្តាំនិ...

اوووه! هذه الصورة لا تتبع إرشادات المحتوى الخاصة بنا. لمتابعة النشر، يرجى إزالتها أو تحميل صورة أخرى.

ពេលរសៀលនៅមាត់សមុទ្រ រលកបោកជ្រាំង ខ្យល់បក់បោកស្មៅខៀវខ្ចី ក្មេងតូច Jake កំពុងដើររើសសំបកខ្យង់នៅមាត់សមុទ្រ កំពុងរើសសុខៗ ស្រាប់តែមានដុំថ្មតូចមួយហោះមកត្រូវចិញ្ចើមក្មេងតូច Jake ធ្វើអោយ Jake ស្រែយ៉ាងខ្លាំង ព្រោះតែភាពឈឺចាប់ ក្មេងតូច Jake ងាកមើលធ្វេងស្តាំនិងស្រែកសួរអ្នកណាអ្នកគប់ខ្លួនក៏ឃើញក្មេងប្រុសម្នាក់កំពុងឈរភ័យងាក់មកមើល Jake វិញក្នុងដៃមានកាន់ដុំថ្មតូចៗពេញដៃ!
"ឯងជាអ្នកណា? ឯងមែនទេជាអ្នកគប់ក្បាល់ខ្ញុំ?" ក្មេងតូចJake ស្រែកសួរទៅកាន់ក្មេងប្រុសម្នាក់នោះ ក្មេងនោះបោះដុំថ្មចោលហើយក៏រត់ចេញទៅ Jake ឃើញបែបនេះក៏រត់ដេញតាម។
"ឈប់សិន! គប់ត្រូវគេហើយមិចបានរត់ ឯងជាកូនប្រុសទេ?" លឺ Jake ស្រែកបែបនេះក្មេងនោះក៏ឈប់រត់ ហើយក៏បែរខ្នងមករក Jake!
"ខ្ញុំសុំទោស ខ្ញុំគ្មានចេទនាទេ ខ្ញុំគ្រាន់តែធុញទើបគប់ដុំថ្មចូលសមុទ្រ មិននឹងស្មានថាត្រូវឯងទេ" ក្មេងនោះងាក់ទៅនិយាយសុំទោសកូនតូច Jake យ៉ាងសុភាព!
"ធ្វើខុសហើយចេះសុំទោសចឹងល្អហើយ បើឯងគ្មានចេតនាខ្ញុំុមិនខឹងឯងទេ" Jake ញញឹមដាក់ក្មេងម្នាក់នោះ!
"ពិតមែនហេ! ឯងពិតជាមិនខឹងខ្ញុំមែនហ៎ ឯងពិតជាក្មេងល្អមែន តែក្បាលឯងពកហើយ" ក្មេងនោះលើកប៉ះកន្លែងពកលើក្បាល Jake!
" អួយ ឈឺណាស់"
" អូ! អោយខ្ញុំសុំទោសណា ចាំលាបក្រមួនក្រឡាអោយ" ក្មេងម្នាក់នោះបានអោយ Jake អង្គុយចុះហើយលាបថ្មមៗអោយ Jake!
"ឯងមានក្រមួនក្រឡាដាក់តាមខ្លួនដែរណ៎"
"បាទ គឺលោកយាយខ្ញុំអ្នកដាក់ក្នុងខោបាវខោខ្ញុំជាប្រចាំ!
"ខ្ញុំមិនដែលឃើញមុខឯងទេ ទើបមកទីនេះមែនទេ"Jake ក៏សួរទៅកាន់ក្មេងម្នាក់នោះ!
"ត្រូវហើយ ខ្ញុំមកតាមម៉ាក់ ម៉ាក់មកយកបងប្រុសជីដូនខ្ញុំទៅពេទ្យនៅ Seoul! បានហើយលាបរួចហើយ ខ្ញុំទៅវិញហើយណា!"
"ប្រញាប់ទៅម្ល៉េះ គ្រែងមិចថាធុញមែនទេ មករើសសំបកខ្យង់ជាមួយខ្ញុំទេ! វាសប្បាយណាស់!"
"សប្បាយពិតមែនណ៎ បានខ្ញុំសុំទៅរើសដែរ" ក្មេងនោះញញឹមទៅកាន់ Jake!
ពួកគេទាំងពីរក៏នាំគ្នារត់លេង និង រើសខ្យង់នៅតាមមាត់សមុទ្រយ៉ាងសប្បាយរឺករាយ លឺតែសម្លេងសើច! សុខ Jakeនិង ក្មេងនោះ ស្រាប់តែឈប់ព្រោះលឺសំលេងនរណាម្នាក់ហៅJake!
"ប្អូន Jake!.. Jake អូនឯងនៅឯណានឹង!" សម្លេងបង Sasam កំពុងស្រែកហៅ Jake ធ្វើ Jake ឈប់ហើយស្រែកហៅមក sasam វិញ។
"បង Sasam ខ្ញុំនៅទីនេះ"
"Jake ហេតុអ្វីមកលេងទីនេះតែម្នាក់ឯងមិចមិនចាំបងដែរចឹង? Sasam ដើរមកបណ្តើរញញឹមស្រែកសួរ Jake បណ្តើរ!
"ខ្ញុំមិនមែនមកលេងតែឯងទេ ខ្ញុំមកលេងជាមួយ..." Jake ងាកទៅរកក្មេងនោះ តែបានបាត់ស្រមោលក្មេងម្នាក់នោះបាត់ទៅណាបាត់ហើយ។
"លេងជាមួយនរណា Jake មិនឃើញនរណាផង"
"មិញមានក្មេងម្នាក់ ក្មេងមិញលេងជាមួយខ្ញុំទៅណាបាត់ ប្រហែលគេទៅផ្ទះវិញហើយមើលទៅ។
Sasam និង Jake ក៏នាំគ្នាដើរលេងនៅមាត់សមុទ្រ រត់ដេញចាប់គ្នាពេញឆ្នេរ ចំណែកក្មេងនោះគឺនៅលួចមើល Jake និង Sasam ពីចម្ងាយជាមួយទឹកមុខស្មើសំឡឹងទៅ Sasamនិង Jake។
Sasam និង Jake រត់លេងជាមួយគ្នាហត់ក៏មកសម្រាកក្រោមដើមឈរ Jake ក៏ងាកទៅញញឹមដាក់ បងSasam តែបែរជាធ្វើអោយ Jake ភ័យមុខឡើងស្លេក ព្រោះបង Sasam កំពុងហួរឈាមច្រមុះយ៉ាងច្រើនហួរចេញពីច្រមុះទាំងគួរ។
"បង Sasam ច្រមុះបងហួរឈាមទៀតហើយ" Jake ប្រញាប់ងើបទាំងរកយំទៅជួតឈាមអោយបង Sasam!
"បងមិនអីទេ Jake ឈាមបន្តិចនឹង"
"មិនបន្តិចទេលើកនេះវាហូរច្រើនណាស់ ថ្ងៃនេះបងហូរឈាមច្រើនជាងរាល់ដងទៅទៀត" Jake ជួតឈាមអោយផងយំផង ពួកគេស្គាល់គ្នាមកបីខែហើយមួយខែចុងក្រោយនេះ Jake ឃើញបង Sasam ឧស្សាហ៍ហូរឈាមច្រមុះណាស់។
"បងប្រាប់ហើយថាកុំអោយយំដូចស្រី តែនៅតែយំទៀត បងមិនអីទេ កុំយំអី!" Sasam លើកដៃអង្អែលក្បាលក្មេងតូច Jake ថ្នមៗ។ ឈាមឈប់ហូរ Jake ក៏បានស្ងប់ចិត្តលេងយំទៀត។
លេងជាមួយគ្នាដល់ល្ងាចបន្តិច Sasam និង Jake ក៏ដល់ពេលលាគ្នាទៅផ្ទះ Jake រកដើរទៅផ្ទះ ស្រាប់តែ Sasam ក៏និយាយថា:
"Jake! បងមានរឿងចង់ប្រាប់ បើបងប្រាប់ហើយ Jake ហាមយំណា!" បង Sasam និយាយទាំងអោនមុខចុះមិនហ៊ានសំឡឹងមុខ Jake។
"បងមានរឿងអីប្រាប់ខ្ញុំមែនទេ?"
"ព្រឹកស្អែកបងត្រូវទៅ Seoul វិញហើយ"
"ព្រឹកស្អែក? បងទៅធ្វើអី?បងទៅដើរលេងមែនទេហើយបងទៅប៉ុន្មានថ្ងៃ?
"បងមិនដឹងប៉ុន្មានថ្ងៃទេ! បងមិនមែនទៅដើរលេងទេ បងត្រូវទៅមន្ទីរពេទ្យ តាមពិតបងមានដុំសាច់ក្នុងខួរក្បាល បងមកទីនេះមិនមែនមករស់នៅទីនេះទេ!បងមកបីខែដើម្បីសម្រាក់រកចាំថ្ងៃវះកាត់តែប៉ុណ្ណោះ! ស្អែកបងត្រូវឡើងទៅពេទ្យដើម្បីវះកាត់វិញហើយ ចឹងបើបងទៅហើយមិនបានមកវិញ Jake កុំចាំបងអីណា!"Sasam និយាយបណ្តើរហូរទឹកភ្នែកបណ្តើរ! ក្មេងប្រុសម្នាក់ដែលធ្លាប់តែរឹងមាំ តែហាមគេកុំអោយយំតែលើកនេះបែរជាយំខ្លួនទៅវិញ។
"បងនិយាយស្អីនឹង ហេតុអ្វីបងមិនដែលប្រាប់ខ្ញុំ? បងប្រាប់ខ្ញុំកុំអោយខ្ញុំយំតែហេតុពេលនេះបងយំមុខខ្ញុំបែបនេះទៅវិញ គ្រាន់តែទៅពេទ្យវះកាត់ហើយ បងត្រូវតែមកវិញ បងត្រូវតែវះកាត់បានជោគជ័យ" Jake ហូរទឹកភ្នែកតក់ៗរត់ទៅអោបបង Sasam!
"បងសុំទោស! បងនឹងត្រឡប់មកវិញបើបងមិន...
"កុំនិយាយ! បងនឹងមិនអីទេបងត្រូវត្រឡប់មករកខ្ញុំវិញ ខ្ញុំចាំបងនៅទីនេះ ក្រោមដើមឈរនេះ!" Jake អោបបង Sasam បណ្តើរយំបណ្តើរ។
"បានបងសន្យាបងនឹងត្រឡប់វិញ តែបើបងមិនត្រឡប់មកវិញ Jake សន្យាកុំយំអីណា ហើយកុំចាំផ្លូវបងអី!" Sasam អោប Jake យ៉ាងណែនជាមួយទឹកភ្នែកពេញផ្ពាល់!
"អត់ទេបងនឹងមិនអី ខ្ញុំសន្យានឹងមិនយំទៀតទេ តែបងត្រូវត្រូវមកវិញឬផ្តល់ដំណឹងអោយខ្ញុំវិញផង បើបងមិនមកវិញខ្ញុំនិងសរសេរអោយបងរហូត រហូតដល់បងសរសេរតបមកខ្ញុំវិញ! បងសន្យានឹងខ្ញុំមកយើងនឹងជួបគ្នាម្តងទៀត" Jake លើកកូនអោយបង Sasam ថ្ពក់ដៃសន្យា!
"បាទ! បងសន្យា!"បង Sasam ក៏លើកកូនដៃ ថ្ពក់ដៃសន្យានឹង Jake! ថ្ងៃចាប់ផ្ដើមលិចពន្លឺភ្លឺដល់ស្រស់ស្អាតនាពេលថ្ងៃ តែក្មេងទាំងពីរបែរឈរយំអោយគ្នាយ៉ាងកំសត់លេងខ្វល់ពីអ្វីទាំងអស់ ខ្វល់ខ្វាយតែម្យ៉ាងខ្លាចមិនបានជួមគ្នាម្តងទៀត។
Jake ដែលកំពុងអង្គុយក្នុងបន្ទាប់កំពុងអង្អែលខ្លែងជាមួយទឹកភ្នែកស្រក់តក់ៗទឹកលើខ្លែង!
"បងសន្យាថាបងនឹងត្រឡប់មកវិញ បងអោយខ្ញុំចាំឡើងជិត10ឆ្នាំហើយ តែមិនឃើញបងមកវិញទេ ដំណឹងអ្វីបន្តិចក៏គ្មាន តែទោះយូរយ៉ាងណា ខ្ញុំនឹងចាំបងរហូត សរសេរសំបុត្រអោយបងរហូតរហូតបងតបមកវិញ ខ្ញុំមិនជឿថាបងកើតអីទេ បងប្រាកដជានៅមានជីវិតគ្រាន់តែបងមានបញ្ហាមិនអាចទាក់ទងមកខ្ញុំវិញបានតើត្រូវទេ!" Jake និយាយម្នាក់ឯងទាំងទឹកភ្នែកស្រក់តក់ៗទៅលើខ្លែងមួយនោះ។ Sunghoon លួចមើល Jake ពីមាត់ទ្វារបន្ទប់ទឹកជាមួយទឹកមុខងឿងឆ្ងល់យ៉ាងស្ងៀមស្ងាត់ សំឡឹងមើលខ្លែងដែល Jake កំពុងកាន់។
ដល់ម៉ោងទៅរៀន Sunghoon និង Jake ក៏ដើរតាមផ្លូវទៅចំណតឡានក្រុងដើម្បីទៅសាលា!
"សំណាងហើយផ្ទះ Jake មានម៉ាស៊ីនសម្ងួតខោអាវ កុំអីខ្ញុំគ្នាអីស្លៀកទេព្រឹកនេះ" Sunghoon ងាកទៅញញឹមដាក់ Jake តែJake កំពុងដើរអោបដៃព្រោះព្រឹកអាកាសធាតុចាប់ផ្តើមចុះត្រជាក់ព្រោះជិតដោយរដូវព្រឹលធ្លាក់ហើយ។
"Jake រងារមែនទេ" Sunghoon ក៏ទាញដៃJake មកកាន់យ៉ាងណែន ធ្វើអោយ Jake ភ្ញាក់តែម្តង!
"Sunghoon ធ្វើអីនឹង? លេងដៃខ្ញុំទៅ" Jake ព្យាយាមដកដៃចេញពី Sunghoon តែ Sunghoon ចាប់យ៉ាងណែន កម្លាំងស្រាក់ៗដូច Jake ដកដៃវិញមិចនឹងចេញ។
"ថ្ងៃនេះត្រជាក់ណាស់ ខ្ញុំឃើញ Jake រងារទើបខ្ញុំកាន់ដៃ Jake!គ្មានអីលើសនឹងទេ" Sunghoon និយាយបណ្តើរចាប់ដៃ Jake បណ្តើរ! Jake ក៏លេងរើទៀតតែបែរជាលួចញញឹមនិងលួចសំឡឹងមុខ Sunghoon រហូតមុខឡើងក្រហមទៅហើយ។ ពួកគេឡើងឡានក្រុង ពេលឡើងដល់ឡានក្រុងស្រាប់ឃើញ Heeseung នៅក្នុងឡានក្រុងផងដែរព្រឹកនេះ ទាំងដែលរាល់ដឹង Heeseung មិនដែលជិះពេលព្រឹកទេ Sunghoon ងាក់ឃើញ Heeseung ក៏សំឡក់ Heeseung ហើយកាន់ Jake កាន់តែណែនមិនលេង។ Jake ឃើញ Heeseung ក៏ហៅគួរសមដូចធម្មតាហើយក៏ប្រលេងដៃពី Sunghoon ដើរទៅនិយាយជាមួយ Heeseung ទោះ Sunghoon ប្រឹងចាប់ដៃមិនលេងយ៉ាងណា តែ Jake ធ្វើមុខឆ្ងល់ហេតុមិនព្រមប្រលែងដៃ Jake! Sunghoon ពេលឃើញ Jake ធ្វើមុខបែបនេះទើបព្រមប្រលែងដៃ Jake ! Jake ក៏ដើរទៅនិយាយជាមួយ Heeseung ! Sunghoon មុខឡើងក្រញូវសំឡឹងមើល Jake និង Heesoung និយាយគ្នា។និយាយគ្នាបានមួយភ្លេច Sunghoon ក៏ទាញដៃ Jake អោយមកអង្គុយក្បែរខ្លួន។ Heeseung វិញដកដង្ហើមធំៗសំឡឹងមើល Sunghoon និង Jake។
ដល់សាលា Sunghoon ប្រញាប់កាន់ដៃ Jake ចុះពីលើឡាន រកតែ Jake លា Heeseung មិនចង់ទាន់។ ថ្ងៃនេះរៀនដូចធម្មតា តែមិនធម្មតាគឺ Sunghoon តាម Jake រហូតមើលថៃ Jake ខុសពីធម្មតារហូតធ្វើអោយ Jake ឡើងឆ្ងល់នឹងទង្វើប្លែករបស់ Sunghoon ទៅចំណែក Jay វិញឃើញបែបនេះគឺសើចរហូត ព្រោះ Jay ដឹងថា Sunghoon កំពុងធ្វើអី គឺដូច ឆ្កែកំពុងហួងហែងឆ្អឹង។
ម៉ោងរៀនតន្រ្តីក៏មកដល់ Heeseung តែងតែនៅក្បែរ Jake ចង់សួរ Jake រឿងពាក់ព័ន្ធជា Sunghoon តែមិនហ៊ានបានត្រឹមងាក់មើលមុខ Jake រហូត។ អ្នកគ្រូក៏និយាយឡើងថា សាលាយើងនឹងមានពិធី បង្ហោះខ្លែងឆាប់ៗនេះ ព្រោះរដូវព្រឹលធ្លាក់ជិតចូលមកដល់ហើយ ចឹងសាលាយើងនឹងធ្វើកម្មវិធីបង្ហោះខ្លែងមុខកម្មវិធីផ្សេង ចឹងសិស្សគ្រប់ត្រៀមខ្លែងរៀងៗខ្លួនអោយហើយទៅយើងធ្វើពីធីបង្ហោះខ្លែងជុំគ្នាវានឹងសប្បាយអួរអរជាក់ជាមិនខាន់។ Jake លឺបែបនេះក៏ញញឹមស្រែម៉ែដល់ខ្លែងពណ៌ឥន្ទធនូរបស់ខ្លួន។ ជិតចប់ម៉ោងតន្ត្រី Jake ក៏ប្រញាប់រៀបខ្លួនហើយសុំ គ្រូនិងបង Heeseung ចេញមុខ ព្រោះខ្លួនមានការប្រញាប់ Heeseung ចង់និយាយនឹង Jake ណាស់មានរឿងច្រើនចង់សួរតែ Jake បែរជាទៅយ៉ាងលឿនរកសួរអ្វីមិនទាន់។ Jake ប្រញាប់រត់មកកន្លែងជិះស្គីទឹកកកព្រោះចង់ជួបមនុស្សម្នាក់ដែលមានឈ្មោះថា Sasaum ព្រោះនៅជាលើកដំបូងហើយដែលមាននរណាម្នាក់មានឈ្មោះដូចបង Sasam បែបនេះ អ្វីដែល Jake សង្ឃឹមគឺមនុស្សម្នាក់នេះជាម្នាក់ដែល Jake រង់ចាំមកជិត10ឆ្នាំហើយ Jake មិនចង់បានអ្វីតែចង់ដឹងត្រឹមថាបង Sasam ពិតជានៅមានជីវិតនៅលើលោកនេះ។ Jake មកដល់កន្លែងជិះស្គីទឹកកក Jake ឃើញបុរសម្នាក់ដែលមានឈ្មោះ Sasam នោះកំពុងអង្គុយដោះស្បែកជើងរៀបចំខ្លួនចេញទៅផ្ទះ Jake ដើរយឺតៗទាំងអរភ័យ សំឡឹងមើលបរុសម្នាក់នោះតែពីលើដល់ក្រោម ក្នុងចិត្តគិតថា "តើអាចទេ តើអាចជាបង Sasam របស់ខ្ញុំទេ ខ្ញុំនឹកគាត់ ខ្ញុំគ្រាន់តែចង់ដឹងថាគាត់នៅមានជីវិត ខ្ញុំគ្រាន់តែចង់ឃើញស្នាមញញឹមគាត់ម្តងទៀត" Jake ដើរយឺតទឹកភ្នែកក៏ហូរចេញមកដោយមិនដឹងខ្លួន Jake ជួតទឹកភ្នែកខ្លួនឯងតាំងអារម្មណ៍ហើយក៏និយាយទៅកាន់បុរសម្នាក់នោះថា:

I'm not your choice 💔 (THE END)حيث تعيش القصص. اكتشف الآن