I'm not your choice 💔 episode 14

124 14 2
                                    

 ~I'm not your choice 💔 ~ខ្ញុំមិនមែនជម្រើសអ្នក 💔 ភាគ 14

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

 ~I'm not your choice 💔
~ខ្ញុំមិនមែនជម្រើសអ្នក 💔 ភាគ 14

  Sunghoon បន្ទាប់ពី Heeseung ហៅមកផ្ទះដើម្បីនិយាយគ្នារឿង Jake. Sunghoon ក៏បានមកដល់ផ្ទះ ប្រញាប់ដើរឡើងចូលទៅក្នុងផ្ទះទាំងទឹកមុខក្រញូវ ពេលដើរចូលដល់ក្នុងផ្ទះ Wonyoung ដែលកំពុងនៅបន្ទប់ទទួលភ្ញៀវក៏ងាកឃើញ Sunghoon ដែលកំពុងដើរប្រញាប់ប្រញាល់ហើយទឹកមុខក្រញូវបែបនេះធ្វើអោយ Wonyounឆ្ងgល់យ៉ាងខ្លាំងហើយនាងក៏ងើបដើរទៅតាម។ Sunghoon មកដល់មុខបន្ទប់ ឈរដណ្ដើមធំសម្រួលអារម្មណ៍បន្តិចទើបបើកទ្វាចូលទៅក្នុងបន្ទប់...ពេលបើទ្វាចូលក្នុងបន្ទប់ក៏ឃើញ Heeseung កំពុងអានសំបុត្រទាំងទឹកភ្នែក... Heeseung ឃើញ Sunghoon ចូលមកក៏ងាកមករក Sunghoon ព្រមទាំងលើសំបុត្របង្ហាញ Sunghoon:
"សំបុត្រទាំងនេះជាអ្វី ហេតុអ្វីឯងធ្វើបែបនេះ? ហេតុអ្វីលាក់បាំងបង ឯងបានអានសំបុត្រទាំងអស់ហើយមែនទេ? ឯងដឹងហើយមែនទេ ថា Jake គេនឹកដល់បងខ្លាំងប៉ុណ្ណា តែហេតុអ្វីឯងលាក់បាំងបងរឿងនេះ?"
"វាមិនមែនជារឿងរបស់ខ្ញុំទេ ហេតុអ្វីខ្ញុំត្រូវខ្វល់! មិនមែនកំហុសខ្ញុំទេ! មកពីបងភ្លេច Jake ដោយខ្លួនឯងទេ! វាមិនមែនកំហុសខ្ញុំឡើយ!" Sunghoon ស្រែកខ្លាំងៗដាក់ Heeseung ។    "តែសំបុត្រទាំងអស់ជារបស់បង ទោះបីជាបងចាំឬមិនចាំឯងត្រូវតែអោយវាមកបង"
"បានដល់ដំណាក់កាលនៅហើយខ្ញុំលេងលាក់បងហើយ ត្រូវហើយ ខ្ញុំលាក់វាពីបង ខ្ញុំខ្លាចបងចាំ Jake ឡើងវិញ ហើយមកដណ្តើម Jake ពីខ្ញុំ! ព្រោះ Jake ជាមនុស្សដែលខ្ញុំស្រឡាញ់ Jake ជារបស់ខ្ញុំ។
"Jake មិនមែនជារបស់ទេ Jake ជាមនុស្ស! Jake ក៏មិនមែនជារបស់ឯងដែរ ហើយ Jake ជាមនុស្សដែលបងស្រលាញ់ បងស្រលាញ់ Jake មិនមែនបីខែបួនខែដូចឯងទេ បងស្រលាញ់ Jake មក 10 ឆ្នាំហើយ!" Heeseung និយាយខ្លាំងដាក់ Sunghoon!
"ខ្ញុំក៏ស្គាល់ Jake មក 10 ឆ្នាំហើយដែរ! Jake ជាមនុស្សដំបូងរបស់ដែលធ្វើខ្ញុំញញឹមបាន មិនដូចអ្នកនៅក្នុងផ្ទះនេះ តាំងពីដឹងក្តីមកធ្វើអោយខ្ញុំស្គាល់តែភាពឈឺចាប់ រង់សម្ពាធគ្រប់យ៉ាង ដូចបងចាំតែដណ្តើមខ្ញុំគ្រប់យ៉ាង ក្តីស្រឡាញ់ពីប៉ាម៉ាក់ខ្ញុំ ក្តីស្រឡាញ់ពីលោកយាយ បងដណ្ដើមពីខ្ញុំគ្រប់យ៉ាង អាឡូវចង់ដណ្តើម Jake ពីខ្ញុំទៀតមែនទេ" Sunghoon លើកនេះនិយាយទាំងទឹកភ្នែកហូរលើផ្ពាល់។
"បងមិនមែនដណ្តើមអ្វីពីឯងទេ ប៉ាម៉ាក់ស្រឡាញ់ឯងណាស់! ហើយ Jake ក៏មិនមែនជារបស់ឯងដែរ តើ Jake ធ្លាប់ប្រើថាស្រឡាញ់ឯងទេ?" Sunghoon ពេលលឺបែបនេះគាំងនិយាយលេងចេញ ព្រោះខ្លួនទើបត្រូវ Jake បដិសេធមិននេះទេ ធ្វើអោយ Sunghoon គាំង។
"Jake ជាមនុស្សដែលខ្ញុំស្រឡាញ់បងមិនដណ្តើម Jake ពីខ្ញុំបានទេ បងឆាប់ចេញពីបន្ទប់ខ្ញុំទៅ" Sunghoon ក៏រុញ Heeseung ចេញហើយក៏និយាយពាក្យចុងក្រោយថា:
"បងហាមទាក់ទងទៅ Jake មិនថាក្នុងឋានៈជានរណាទេ បងត្រូវចាំរឿងមួយទៀតថា បងជាអ្នកធ្វើអោយលោកយាយស្លាប់បងជាឃាតករបងមិនសមនឹង Jake ទេ" Heeseung ឈរគាំងពេលលឺ Sunghoon និយាយបែបនេះព្រោះថ្ងៃលោកយាយបានស្លាប់គឺជាពេល Heeseung ចូលវះកាត់ នោះមកពីគាត់បារម្ភពី Heeseung ពេកទើបគាត់គាំងបេះដូងស្លាប់ ហេតុនេះហើយទើប Sunghoon តែងតែថា Heeseung ជាអ្នកធ្វើអោយលោកយាយស្លាប់។ Heeseung ឈប់និយាយតជាមួយ Sunghoon ហើយ Heeseung ត្រឡប់ចូលបន្ទប់ខ្លួនឯងវិញ ម្នាក់ៗក៏អង្គុយយំក្នុងបន្ទប់រៀងខ្លួន។ Wonyoung ដែលឡើងមកតាម Sunghoon បានលឺគ្រប់យ៉ាង មុខឡើងក្រញូវ ក្តាប់ដៃយ៉ាងណែនហើយនិយាយតិចថា:
"Jake...តើនាងជាអ្នកណាហេតុពួកគេឈ្លោះដណ្ដើមនាងម្នាក់នោះ?" Wonyoung ខាំមាត់ក្តាប់ហើយក៏ដើរចុះទៅវិញ។
ពីរថ្ងៃក្រោយមក...ថ្ងៃថ្មីក៏ចូលមកដល់ តែដោយថ្ងៃនេះជាថ្ងៃអាទិត្យទើប Jake នៅជួបការងារផ្ទះប៉ាម៉ាក់ Jake ជួយការប៉ាម៉ាក់រវល់ពេញមួយព្រឹកទៅ ជួយទាំងអារម្មណ៍មិននៅក្នុងខ្លួន ថ្ងៃត្រង់ទើបឡើងមកបន្ទប់វិញងួចទឹករួច ក្នុងចិត្តនៅមិនអស់ចិត្ត រឿងយប់ថ្ងៃសុក្រមុនដែល Sunghoon ចាប់ថើប ហើយខ្លួនមិនបាននិយាយជាមួយ Sunghoon ទៀត ក្នុងខ្លាចតែ Sunghoon ខឹងព្រោះខ្លួនបានបដិសេធហើយថែមទាំងទះ Sunghoon មួយកំភ្លៀងទៀត ធ្វើ Jake កាន់ទួរស័ព្ទដើរចុះឡើងពេញនឹង ចង់ Call ទៅ Sunghoon បន្តិចអត់បន្តិចដើរចុះដើរឡើងពេញបន្ទប់ ចុងក្រោយក៏ដាច់ចិត្តថាចុចទៅ Sunghoon មិចក៏មិចទៅលេងអៀនហើយ Jake រកចុចហើយស្រាប់លឺសំលៀងទ្វាបើកយ៉ាងខ្លាំងធ្វើអោយ Jake ភ្ញាក់អស់ព្រលឹងពីខ្លួន:
"អូរ...ព្រះជួយ... Jury... មិចបានមិនគោះបើកទ្វា ហើយថែមទាំងធាក់ទ្វា មិចមិនបើកស្រួលបួល ធ្វើបងភ្ញាក់អស់ព្រលឹងហើយ"
"ខ្ញុំបើកស្រួលបួលសោះ មកពីបងឯងនឹងកំពុងអ្វី នឹកដល់អ្នកណា កំពុងនឹកដល់កូនគេម៉ង..."
"ឯងនិយាយស្អី...ប្អូនឆ្គួតនេះ...ចេះខុសរឿង! ហើយមករកបងមានការអី?"
"នេះមានគេផ្ញើរសំបុត្រមកអោយបងឯង សង្ស័យជាសំបុត្រស្នេហ៍ហើយ" Jake ក៏ប្រញាប់កញ្ឆក់សំបុត្រពីប្អូនហើយក៏ដេញ Jury ចេញពីបន្ទប់។
"សំបុត្រអ្នកណា? ខ្ញុំចូលចិត្តសរសេរសំបុត្រ ខ្ញុំមិនដែលទទួលបានសំបុត្រពីរអ្នកណាទេ? តើអ្នកណាផ្ញើមកខ្ញុំ?" Jake ក៏អង្គុយចុះលើកៅអី ហើយក៏បើកសំបុត្រអាន។
  ~~~ សួស្តី Jake ប្អូនសុខសប្បាយទេ តែបងដឹងថាក្មេងតូចដល់កំសត់របស់បងពិតសុខសប្បាយទេ( Jake ចាប់ញ័រដៃ ទឹកភ្នែកចាប់ផ្តើមរលីងរលោង) បងសុំទោស សុំទោសដែល 10ឆ្នាំហើយដែលបងមិនបានធ្វើតាមសន្យា សុំទោសដែលអោយ Jake ចាំបងតែម្នាក់ឯង បងត្រឡប់មកវិញហើយ បងនឹងប៉ះប៉ូវវិញគ្រប់យ៉ាង បងនឹកប្អូនណា ស់ក្មេងតូចដល់កំសត់របស់បង អាចមកជួបបងបានទេល្ងាចថ្ងៃអាទិត្យនេះនៅក្រោយសាលា បងនឹងបកស្រាយគ្រប់យ៉ាងអោយ Jake ស្តាប់ ពីបង Sasam ។
  "បង!!! បង....Sasam!!! តើនេះជាអ្វី? នេះពិតជាបង Sasam តើពិតមែនទេ...ខ្ញុំមិនបានសុបិន្តទេមែនទេ...បង Sasam!!!"
Jake ក៏ចាប់ផ្តើមយំអោបសំបុត្រយ៉ាងខ្លាំង ព្រោះជាសំបុត្រខ្លួនចាំ 10 ឆ្នាំសំបុត្រពីមនុស្សម្នាក់ដែលខ្លួនគិតថាស្លាប់ហើយតែតែងកុហក់ខ្លួនឯងមក10ឆ្នាំថាថ្ងៃណាមួយនឹងទទួលបានសំបុត្រនេះ តែចុងក្រោយពិតជាបានមែន។ Jake យំអោបសំបុត្រទាំងទឹកភ្នែកពេញផ្ពាល់។ សំលេងទួរស័ព្ទស្រាប់តែរោទ៍ឡើង Jake ក៏ទៅលើកទួរស័ព្ទ ហើយអ្នកដែល Call មកគឺ Sunghoon:
" Hello! Jake ល្ងាចនេះ...។ Sunghoon  Call មក Jake ព្រោះចង់ជួប Jake ល្ងាចនេះ តែមិនទាន់បាននិយាយអ្វីផង លឺតែសំលេង Jake យំ។
"Jake! Jake! Jake! កើតអីមែនទេហេតុបានយំ? Jake! ឆ្លើយនឹងខ្ញុំមក Jake!
"គាត់ត្រឡប់មកវិញហើយ! Sunghoon គាត់ត្រឡប់មករកខ្ញុំវិញហើយ"
"អ្នកណា? ត្រឡប់មកវិញ Jake? Jake សំដៅលើអ្នកណា?"
"បង Sasam ដែលខ្ញុំធ្លាប់ប្រាប់នេះ គាត់ត្រឡប់មករកខ្ញុំវិញហើយ" Jake និយាយទាំងនៅយំនៅឡើយ តែ Sunghoon ស្រាប់តែស្ងាត់លេងនិយាយហើយក៏បិទទូរស័ព្ទវិញ។
"បង Heeseung បងពិតជាចង់ដណ្តើមអ្វីគ្រប់យ៉ាងពីខ្ញុំតើពិតមែនហ៎? តែមិនអាចទេ បងអាចបានអ្វីគ្រប់យ៉ាងតែមិនមែនជា Jake ទេ! Jake ជារបស់ខ្ញុំ" Sunghoon ក្តាប់ដៃស្ទើរបែកទួរស័ព្ទក្នុងដៃ ហើយក៏ប្រញាប់ដើរទៅបន្ទប់ Heeseung តែចូលទៅមិនឃើញ Heeseung ទើបដើររកមើលពេញផ្ទះ ពេលឃើញប្អូនស្រីហើយក៏សួរប្អូនស្រីថា បង Heeseung នៅឯណា? Sunin ក៏ប្រាប់ថា Heeseung នៅសួនផ្កា Sunghoon ក៏ប្រញាប់ដើរទៅសួនផ្កា។ Wonyoung ដើរចូលក្នុងផ្ទះក្នុងដៃកាន់កន្រ្តក់ផ្លែឈើចូលមក គ្រាប់តែឃើញ Sunghoon ដើរយ៉ាងលឿនទាំងទឹកមុខក្រញូវនាងក៏ប្រញាប់ដើរតាម។
Sunghoon ដើរទៅដល់ផ្ទះកញ្ចក់ក្នុងសួនច្បារក្រោយផ្ទះ ក៏ឃើញ Heeseung កំពុងរៀបចំផ្កាមួយបាច់ជាមួយស្មាមញញឹម Sunghoon ញញឹមទាំងហួសចិត្តពេលឃើញ Heeseung ធ្វើបែបនេះ! Sunghoon ក៏ដើរចូលទៅហើយក៏យកផ្កាមួយបាច់នោះបោះទៅលើដីធ្វើអោយ Heeseung គាំងឡើងចំហមាត់មើលបាច់ផ្កាធ្លាក់លើដី:
"បងចង់ធ្វើស្អី? ខ្ញុំប្រាប់បងហើយ Jake ជារបស់ខ្ញុំ បងគ្មានសិទ្ធិពាក់ព័ន្ធនឹង Jake ទេ! Sunghoon ស្រែកខ្លាំងដាក់ Heeseung តែ Heeseungបែបជានិយាយទាំងហួសចិត្ត:
"របស់ហេស៎! ឯងចាប់ទុក Jake ជារបស់មែនទេ បានឯងនិយាយបែបនេះ? Jake មិនមែនជារបស់ឯងទេ ហើយពេលនេះ Jake កំពុងចាំបង! 10 ឆ្នាំហើយដែល Jake ចាំបង ឯងចង់អោយគេចាំដល់ពេលណាទៀត បងក៏នឹក Jake ណាស់ដែរ!" Heeseung និយាយខ្លាំងៗដាក់ Sunghoon តែទឹកភ្នែកក៏ស្រក់ចុះមក  Heeseung ជូតទឹកភ្នែកហើយដើរទៅរើសបាច់ផ្កា ហើយក៏ដើរចេញពី Sunghoon។ Sunghoon និយាយទាំងបែបខ្នងដាក់ Heeseung ជាមួយទឹកភ្នែកចាប់ផ្តើមដកក្នុងភ្នែក:
"ខ្ញុំស្រលាញ់ Jake! បងចង់ដណ្តើមពីខ្ញុំទៀតមែនទេ? ដូចអ្វីដែលបងបានធ្វើកន្លងមក លួចក្តីស្រឡាញ់ពីប៉ាម៉ាកខ្ញុំ ពីលោកយាយ អ្វីដែលខ្ញុំចង់បានបងត្រូវតែងតែបានមែនទេ អាឡូវគឺ Jake បងចង់បាន Jake ពីខ្ញុំទៀតមែន?
"តែ Jake ចាំបង! Jake កំពុងចាំបង Sasam របស់គេ"
"បងមាន Wonyoung ហើយនាងជាគូរដណ្តឹងរបស់បងបងឈប់គិតពី Jakeទៅ! ខ្ញុំសុំម្តងបានទេ សុំធ្វើបងប្រុសល្អរបស់ខ្ញុំម្តងបានទេ? កុំដណ្ដើម Jake ពីខ្ញុំបានទេ? រឿងបងជា Sasam ខ្ញុំនឹងដើរតួរជំនួសបង"
"ឯងមិចនឹងអាចដើរតួរជាបងបាន" Heeseung ងាកមុខមករក Sunghoon វិញ។
"បាន! ខ្ញុំធ្វើបាន ខ្ញុំបានអានគ្រប់សំបុត្រ ខ្ញុំដឹងរឿងកាល10ឆ្នាំងទាំងអស់ដែល Jake រៀបរាប់ក្នុងសំបុត្រទាំងនោះ ខ្ញុំសន្យានិងដើរតួរនេះអោយបានល្អ ខ្ញុំនឹងមើលថែ Jake អោយបានល្អ" Sunghoon ងាក់ទៅមើលមុខ Heeseung ទាំងភ្នែកលើផ្ទាល់ ធ្វើអោយ Heeseung នឹកឃើញ Sunghoon ពេលយំកាលពីក្មេងឈរយំចំពោះមុខ Heeseungបែបនេះ កាលនោះ Heeseung បានសន្យាមិនធ្វើអោយ Sunghoon យំព្រោះខ្លួនទៀតទេ ទើប Heeseung ពេលក៏យល់ព្រមតាម Sunghoon ហើយក៏ហុចផ្កាអោយ Sunghoon រួចក៏ដើរចេញទៅ។
  Jake នៅផ្ទះដើរចុះឡើងពេញបន្ទប់ ក្នុងចិត្តនៅតែគិតថាតើពិតទេ ពិតទេ អាចទៅរួចទេ? រើសខោអាវពេញបន្ទប់សម្រាប់ពាក់ល្ងាចនេះ ទាំងមុខភ័យផងអរផង។
"ខ្ញុំសុបិន្តមែនទេ? ខ្ញុំស្រមោលស្រមៃម្នាក់ឯងទេដឹង ត្រូវហើយណាសំបុត្រមិញ! អត់ទេនេះសំបុត្រនៅទីនេះ ខ្ញុំមិនបានស្រម៉ៃទេ ខ្ញុំពិតជានឹងបានជួយគាត់ពិតមែនមែនទេ? បង Sasam! " Jake ស្រក់ទឹកភ្នែកមិនដឹងខ្លួនអង្គុយអោបសំបុត្រ។
  នៅផ្ទះ Sunoo! Sunoo នៅក្នុងបន្ទប់ស្រាប់តែលឺគេគោះទ្វាក៏ងើបទៅបើកគឺ Wonyoung ជាអ្នកមកគោះទ្វា:
"បង Wonyoung! បងមានការអីមែនទេ?" 
"Sunoo! ប្អូនឯងមានស្គាល់ស្រីម្នាក់ឈ្មោះ Jake ទេ?"
"ស្គាល់! មិចបានបងមកសួរពីគេម្នាក់នោះ?"
"បងគ្រាន់តែចង់ដឹងពីនាងម្នាក់នោះ ប្រាប់បងពីនាងមក"
sunno ធ្វើមុខឆ្ងល់ហើយក៏ប្រាប់បងស្រីវិញថា:
"មិញបងហៅគេថាមិច? មិចបានហៅគេថានាង? Jake គាត់ជាមនុស្សប្រុស មិនមែនមនុស្សស្រីទេ!" Wonyoung គាំងបើកភ្នែកធំៗ ពេលលឺបែបនេះ:
"ឯងថាមិចក្មេងនោះជាមនុស្សប្រុស? តើនេះជាអ្វីអោយប្រាកដទៅ ពួកគេឈ្លោះគ្មានព្រោះក្មេងប្រុសម្នាក់មែនទេ?"
"បងស្រី? មិញបងនិយាយថាមិច?"
"គ្មានអីទេ គ្រាន់តែប្រាប់បងពីរឿងក្មេងម្នាក់នោះមកបានហើយ" Sunoo បានត្រឹមត្រូវតែឆ្ងល់ តែក៏ប្រាប់រឿងអំពី Jake ទាំងអស់តាមតែខ្លួនដឹង នឹងរឿងដែល Jake ស្និតស្នាលនឹង Sunghoon និង Heeseung ប៉ុណ្ណា តែមិនប្រាប់ពីទំនាក់ទំនងលើសនឹងទេ Sunoo និយាយប្រាប់ចប់ Wonyoungក៏ចេញទៅវិញ តែទឹកមុខ Wonyoung មិនស្រស់ទេ ដើរចេញទាំងក្តាប់ដៃព្រោះ អ្វីដែល Wonyoung បានលឺទាំងអស់ល្មមអោយនាងយល់ហើយពី ទំនាក់ទំនងពួកគេបីនាក់នោះ ព្រោះនាងបានលួចស្តាប់អំពីអ្វីដែរពីរនាក់នោះនិយាយគ្នាក្នុងសួនអស់ហើយ។
  ម៉ោង6ល្ងាច Sunghoon នៅក្រោយសាលាកន្លែងដែលJake រកខ្លែងថ្ងៃមុន ក្នុងដៃកាន់បាច់ផ្កា ឈរចាំ Jake ដើរចុះដើរឡើងទៅតមទៅមក ក្នុងចិត្តភ័យឡើងញ័រធ្វើអ្វីមិនត្រូវ ព្រោះអ្វីដែលខ្លួនកំពុងធ្វើពេលគឺកំពុងកុហស់ Jake ទាំងស្រុង Heeseung ស្រាប់តែដើរចូលមកធ្វើអោយ Sunghoon ភ្ញាក់ព្រោះអារម្មណ៍កំពុងតែមិននៅនឹងខ្លួនស្រាប់! ឃើញ Heeseung មក Sunghoon ក៏សួរ:
"បងមកធ្វើអី បងចង់ប្តូរចិត្តមែនទេ?"
"អត់ទេ! បងគ្រាន់តែយកខ្លែងមកអោយឯង Jake ប្រហែលកាន់តែសប្បាយចិត្តបើឃើញវា ព្រោះវាសំខាន់ណាស់សម្រាប់ Jake" Sunghoon យកខ្លែងពី Heeseung ហើយក៏និយាយថា:
"មិននឹកស្មានសោះថាខ្លែងមួយនេះចង់ចំណងយើងទាំងបីដល់ថ្នាក់នេះ ខ្ញុំចង់បានខ្លែងនេះណាស់កាលនោះ តែម៉ាក់ខ្ញុំបែរជាទិញវាអោយបង ខ្ញុំខឹងម៉ាកហើយច្រណែនបងខ្លាំងណាស់ អាឡូវខ្លែងនៅធ្វើអោយខ្ញុំច្រណែនបងម្តងទៀត ព្រោះម្ចាស់ខ្លែងនេះគេប្រហែលជានឹកដល់បងរាល់ថ្ងៃហើយ តែអាឡូវខ្ញុំបែបជាមកសំដែរជាបង មនុស្សម្នាក់ដែលម្នាក់ខ្លែងនេះនឹកបំផុត" Sunghoon ស្រាប់តែស្រង់ទឹកភ្នែកតក់លើខ្លែង។
"ពីពេលនេះឯងនឹងក្លាយជាបងកាលពីអតីតកាល ក្មេងម្នាក់ដែលតែផ្តល់ភាពកក់ក្តៅអោយក្មេងតូច Jake ដល់កំសត់ បងសង្ឃឹមថាឯងធ្វើវាបានល្អជាងបង? Heeseung ក៏ដើរចេញជាមួយស្នាមញញឹមលាយទឹកភ្នែកលើផ្ពាល់។
ម៉ោងជិត7ល្ងាចទៅហើយ Jake មកដល់មុខសាលាហើយ ស្រាប់តែឃើញឡានអ្នកផ្ទះ Sunghoon ទើបបើកចេញចុះ ក្នុងចិត្តឆ្ងល់ខំងាកមើលថាអ្នកណាអ្នកជិះក្នុងឡាននោះ ព្រោះឡាននេះមកយកតែ Sunghoon និង Heeseung ទេ ក្នុងចិត្តគិតដល់ Sunghoon ព្រោះតែតាំងពីពេលដែល Sunghoon សារភាពស្នេហ៍មកខ្លួនមក ខ្លួនមិនទាន់បានជួប Sunghoon ទេ មិនដឹង Sunghoon យ៉ាងមិចហើយទេ។Jake ព្យាយាមឈប់គិតពី Sunghoonវិញ ព្រោះតែអ្វីដែលសំខាន់ពេលនេះគឺទៅជួបមនុស្សម្នាក់ដែលខ្លួនខំចាំមក 10 ឆ្នាំទៅហើយ Jake ញញឹមទាំងរំភើបអោបសំបុត្រដែលបង Sasam ផ្ញើរមករួចក៏ដើរទៅក្រោយសាលា។
  *Jake
  ទីបំផុតខ្ញុំមកដល់ក្រោយសាលាហើយ ជាកន្លែងគាត់ណាត់ជួបខ្ញុំ តែអ្វីដែលខ្ញុំឆ្ងល់ហេតុអ្វីចាំបាច់នៅសាលា ចឹងមានន័យថាគាត់រៀននៅសាលាខ្ញុំដែរមែនទេ បើពិតមែននេះពិតជាចៃដន្យណាស់ ខ្ញុំដើរមកដល់ ហើយតែអ្វីដែលសំខាន់នៅក្រោយសាលានេះមានរៀបចំអំពូលភ្លើងពណ៌ឡើងពេញនឹង ពិតជាស្រស់ស្អាតណាស់ ខ្ញុំក៏ដើរតាមផ្លូវដែលបំភ្លឺដោយភ្លើងតូចៗ មិនភ្លឺពេកតែស្រស់ស្អាតណាស់ អួយបេះដូងខ្ញុំដើរលឿនម្ល៉េះ ខ្ញុំស្រាប់តែងាកទៅឃើញខ្នងបុរសម្នាក់ឈរបែកក្រោយ ធ្វើអោយខ្ញុំឡើងញ័រអស់ហើយ ខ្ញុំមិនដឹងទេតែពេលនេះអារម្មណ៍ខ្ញុំច្របូកច្របល់អស់ហើយ មនុស្សដែលខ្ញុំចាំមក 10 ឆ្នាំ ដែលខ្ញុំគិតថាគេស្លាប់បាត់ទៅហើយស្រាប់តែមកឈរនៅចំពោះមុខខ្ញុំ ធ្វើអោយខ្ញុំនឹកដល់អនុស្សាវរីយ៍ជាច្រើនរបស់ខ្ញុំនឹងគាត់ ធ្វើអោយខ្ញុំមិនអាចទប់ទឹកភ្នែកបានទេ ទឹកភ្នែកខ្ញុំវាហូរមកហើយ បានហើយខ្ញុំសម្រេចចិត្តថាហៅគាត់ ខ្ញុំត្រូវតែហៅគាត់ ខ្ញុំនឹកគាត់ណាស់:
"បង Sasam!" តើជាបងមែនទេ?"
"បាទគឺបង បង Sasam របស់ប្អូន សុំទោសដែលអោយរង់ចាំយូរដល់ថ្នាក់នេះ"
គាត់ក៏បែកខ្លួនមក តែវត្តមានគាត់គឺលើសពីអ្វីគិត វត្តមានគាត់ធ្វើខ្ញុំគាំងនិយាយលេងចេញ តើនេះជាអ្វី ហេតុអ្វីគាត់អាចខ្លាចជាបង Sasam របស់ខ្ញុំ ហេតុអ្វីគាត់ទើបមកស្រាប់ខ្ញុំពេលនេះ វាធ្វើអោយខ្ញុំច្របូកច្របល់ណាស់ធ្វើខ្ញុំឈរគាំងមិនដឹងដើរទៅមុខឬថយក្រោយ តើនេះជាអ្វីអោយប្រាកដ មិចនឹងអាចទៅ?
"បង Sasam? អត់ទេ? តើនេះជាអ្វីអោយប្រាកដ? បងជាអ្នកណាអោយប្រាកដ បើលេងសើចនឹងខ្ញុំមែនទេ?"
"ត្រូវហើយគឺបង បងជាបង Sasam របស់ប្អូនក្មេងតូចដល់កំសត់របស់បង សុំទោសដែលបងភ្លេចសន្យាយូរយ៉ាងនេះ!"
គាត់ស្រាប់តែរត់បងអោបខ្ញុំ តែខ្ញុំនៅតែគាំងនិយាយលេងចេញ តែការអោបរបស់គាត់វាកក់ក្តៅណាស់ធ្វើអោយខ្ញុំមានអារម្មណ៍ថាស្ងប់ចិត្ត។
"ខ្ញុំមិយល់ទេ! មិចនឹងអាចជាបងទៅវិញខ្ញុំមិនយល់ទេ ហេតុបង Sasam របស់ខ្ញុំជាបងទៅវិញ! បង Heeseung!" ត្រូវហើយអ្នកដែលកំពុងអោបខ្ញុំពេលនេះគឺជាបង Heeseung ហេតុនេះហើយទើបធ្វើអោយខ្ញុំគាំងខ្លាំងណាស់ បើជាគាត់មែនហេតុកន្លងមកគាត់មិនដែលចាំអ្វីសោះពីខ្ញុំ?
"បងសុំទោស បងបានភ្លេចប្អូន បងបានភ្លេចសន្យា10ឆ្នាំ ភ្លេចរឿងល្អៗរបស់យើង បងសុំទោស បងនឹងបកស្រាយអោយប្អូនស្តាប់ទាំងអស់ ហេតុអ្វីបានជាបងភ្លេចសន្យាយើង" Heeseung និយាយទាំងឈរអោប Jake យ៉ាងណែនទាំងទឹកភ្នែក។
  Sunghoon នៅក្នុងឡានកំពុងជិះទៅផ្ទះវិញ កំពុងយំទឹកភ្នែកលើផ្ពាង។
"ត្រូវហើយ Jake គួរតែជួបមនុស្សដែលគេចង់ជួប មិនមែនជាខ្ញុំទេ" Sunghoon ក៏ស្រម៉ៃដល់មុននេះពេល Heeseung រកដើរចេញពីក្រោយសាលា Sunghoon ពេលលឺ Heeseung និយាយមុននេះថា(ពីពេលនេះទៅឯងនឹងក្លាយជាបងកាលពីអតីតកាល ក្មេងម្នាក់ដែលតែផ្តល់ភាពកក់ក្តៅអោយក្មេងតូច Jake ដល់កំសត់ បងសង្ឃឹមថាឯងធ្វើវាបានល្អជាងបង) ធ្វើអោយ Sunghoon ស្រក់ទឹកភ្នែកលើខ្លែងហើយនិយាយថា:
"ខ្ញុំមិនអាចធ្វើបានទេ ខ្ញុំមិនអាចផ្តល់ភាពកក់ក្តៅអោយ Jake បានទេ ខ្ញុំមិនអាចជំនួសបងបានទេ អ្វីដែល Jake ចង់បានគឺភាពកក់ក្តៅពីបង ខ្ញុំសុំទោសដែលចង់ធ្វើជាដែលជាបង ធ្វើរឿងអីឆ្គួតៗបែបនេះ ខ្ញុំសុំទោស នេះជាភារកិច្ចរបស់បង បងមើលថែ Jake ចុះមើលថែអោយបានល្អ កុំធ្វើអោយ Jake ឈឺចាប់អោយសោះ នេះបាត់ផ្កា និង ខ្លែង ទាំងអស់ជារបស់បង ជួនវាអោយ Jake ខ្លួនចុះ។ Sunghoon ញញឹមទឹកភ្នែករួចក៏ដើរចេញទៅដោយមិនងាកក្រោយ ទោះបី Heeseung ហៅយ៉ាងណាស់ក៏ដោយ ក៏ Sunghoon មិនងាកក្រោយវិញដែរ ពេលជិះឡានចេញពីសាលា  Sunghoon ក៏បានឃើញ Jake តែបានត្រឹមមើលទាំងទឹកភ្នែកមើល Jake ទៅជួប Heeseung។ Sunghoon ឈប់ស្រម៉ៃរឿងមិញនឹងក៏ជួយទឹកភ្នែកចេញញញឹមទាំងបង្ខំ។
"ខ្ញុំធ្វើត្រូវហើយ! Jake ចង់ជួបបង Sasam ពិតប្រាកដរបស់ Jake មនុស្សដែល Jake ចាំមក10ឆ្នាំ ហើយគាត់ប្រាកដជាមើលថែ Jake ល្អជាងខ្ញុំ! Jake! សម្រាប់បង បងស្រឡាញ់អូនណាស់ បងចង់ប្រាប់ពាក្យនេះទៅអូនរាល់ថ្ងៃរាល់យប់...។


            សូមរង់ចាំអានភាគបន្ត❤️🙏🏼               សូមអរគុណ ❤️🥰

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

            សូមរង់ចាំអានភាគបន្ត❤️🙏🏼
               សូមអរគុណ ❤️🥰

    
 
 

I'm not your choice 💔 (THE END)Where stories live. Discover now