Episodes 01 : កូនជាទីស្រឡាញ់

3.1K 177 1
                                    

  [....]
      នៅក្នុងផ្ទះតូចមួយបង្ហាញអោយឃើញកម្លោះតូចមុខម៉ដ្ឋសរលោងគ្មានកន្លែងទាស់ ដៃជើងស្រលូនស្រីៗសុំចាញ់ កំពុងតែបោះជំហានចុះមកខាងក្រោម។ រាងតូចតូចដើរសំដៅទៅផ្ទះបាយ ដើម្បីរៀបចំដាំបាយនិងធ្វើអាហារពេលព្រឹកសម្រាប់កូនជាទីស្រឡាញ់ដែលមិនទាន់ភ្ញាក់ពីគេង នាយតូចរូតរះចម្អិនអាហារព្រោះខ្លាចកូនក្រោបឡើងមិនឃើញខ្លួន។ ការបារម្មណ៍របស់គេដូចជាការពិតអញ្ចឹង ពេលនេះកូនប្រុសជាទីស្រឡាញ់កំពុងតែស្រែកយំនៅបន្ទប់ខាងលើ នាយតូចប្រញាប់បិទហ្គាស ហើយរត់ទៅខាងលើដែលជាបន្ទប់ខ្លួន។
" ហ្អឹកៗ ហ្អឹៗ អាប៉ា...! " ក្មេងតូច ថ្ពាល់ប៉ោងគួរឱ្យចង់ថើបក្រកពីគេងមិនឃើញអាប៉ានៅក្បែរក៏អង្គុយយំស្រែករកអ្នកជាប៉ា ទឹកភ្នែកជាច្រើនតំណក់កំពុងតែហូរកាត់ថ្ពាល់ក្រហមព្រើងៗ
/ ក្រាក /
សម្លេងបើកទ្វាដោយដៃនាយតូចចូលមកទាំងត្រហេបត្រហបព្រោះតែបានសម្លេងកូនតូចស្រែកយំពេលមិនឃើញខ្លួន នាយតូចចូលទៅអោបក្រសលោបនឹងលួងលោមកូនតូច
" កូន! កូន! កុំយំ....កុំយំអី! អាប៉ា នៅទីនេះហើយ ឈប់យំទៅណាក្មេងល្អ អាប៉ា សុំទោសដែលទុកកូនចោល សុំទោស! " ស៊ូនូ និយាយមិនដាច់ខណៈកូនយំមិនបាត់សោះ នាយតូចអោបកូនប្រុសយ៉ាងណែនហើយនិយាយសុំទោសដដែលៗជាច្រើនដងទៅកាន់កូន
" ហ្អឹក! អាប៉ា " ក្មេងតូច សង្ងំនៅក្នុងរង្វង់ដៃដ៏កក់ក្ដៅហួទានឈ្មោះ អាប៉ា ទាំងដង្ហក់ព្រោះតែមុននេះគេយ៉ខ្លាំងពេក ស៊ូនូឮបែបនេះក៏ទាញកូនប្រុសចេញពីការអោបរួចជូតទឹកភ្នែកអោយកូនទាំងទឹកមុខមិនសូវល្អ
" អាប៉ា សុំទោស លើកក្រោយអាប៉ាឈប់ទុកកូនចោលទៀតហើយ " ស៊ូនូ ពោលពាក្យសុំទោសម្ដងទៀតខណៈពេលជូតទឹកភ្នែកអោយកូនជាទីស្រឡាញ់។ បន្ទាប់ពីកូនឈប់យំប្រែមកជាធម្មតាវិញ ស៊ូនូ ក៏ដោះសម្លៀកបំពាក់គេងយប់កូនចេញហើយពរកូនចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួនអោយគេ ព្រោះបន្ដិចទៀតនាយតូចត្រូវជូនកូនទៅសាលារៀន។
*ម៉ោង៩:0០ព្រឹក
#ព្រលាន្ដយន្ដហោះអ៊ីនឈុន
    កម្លោះសង្ហាដែលជាកូនម្ចាស់ក្រុមហ៊ុន ដានីឡាគ្រុប កំពុងតែបោះជំហានវែងៗចេញពីបន្ទប់ Check ឥវ៉ាន់ដោយសម្លឹងរកមើលប្អូនប្រុសសំណព្វចិត្តដែលមកទទួលនាយនៅថ្ងៃនេះ។
" បងប្រុស ខាងនេះ? " កម្លោះសង្ហាដារាសុំខ្មាស់លើកដៃក្រវីជាសញ្ញាហៅអ្នកជាបងដែលក្រឡេកស្ដាំឆ្វេងរកមើលខ្លួន ក្រោយពីឃើញប្អូនលើកដៃហៅនាយញញឹមដើរសំដៅទៅកន្លែងដែលប្អូនឈរចាំខ្លួន
" ហៃយ៉ា! អាល្អិតឯងនេះបែកគ្នាមិនប៉ុន្មានឆ្នាំ ឯងផ្លាស់ប្ដូរច្រើនណាស់ " ជេយ៍ ឧទានទាំងស្នាមញញឹមជាប់នៅលើផ្ទៃមុខសរសើរប្អូនមិនដាច់ព្រោះតែភាពស្រស់សង្ហារបស់ប្អូន បើគិតទៅពួកគេខានជួបគ្នាចង់ពីរឆ្នាំហើយដោយសារតែរវល់ការងាររៀងខ្លួនទើបមិនបានធ្វើដំណើរមកកាន់ទឹកដីកំណើត
" ចុះសង្ហាទេ? " ស៊ុងហ៊ុន ឧទានសួរបងប្រុសទាំងស្នាមញញឹម
    " ហ្អឹម " ជេយ៍ ងក់ក្បាលហើយអស់សំណើចនឹងសម្ដីប្អូន មិននឹកស្មានថាគេលង់ខ្លួនឯងដល់ម្លឹងសោះ។ បន្ទាប់ពីនិយាយចប់ពួកគេក៏ធ្វើដំណើរត្រឡប់ទៅភូមិគ្រឹះដានីឡា។
    #ភូមិគ្រឹះត្រកូលដានីឡា
ឡានសេរីទំនើបចុងក្រោយបង្អស់បានបើកចូលមកក្នុងបរិវេននៃភូមិគ្រឹះដានីឡា កម្លោះទាំងពីរដែលជាទាយាទត្រកូលដានីឡា ចុះពីលើឡានដោយមានកូនចៅជាអ្នកបើកទ្វាអោយ។ ជេយ៍នៅឈរមួយកន្លែងសម្លឹងមើលភូមិគ្រឹះពីខាងក្រៅ គេនៅប៉ារីសតាំងតែពីដឹងក្ដី បើសួរថាធ្លាប់មកឬអត់? ប្រាកដជាធ្លាប់តែមកលេងម្ដងកាលប៉ុណ្ណោះ ចំណែកឯស៊ុងហ៊ុនរស់នៅទីនេះជាមួយលោកយាយ (បើនិយាយអោយចំបងប្អូនរស់នៅបែកពីគ្នា ដោយជេយ៍នៅជាមួយប៉ាគេទាំងពីរនៅប៉ារីសប្រទេសបារាំង)
     " បងជេយ៍នៅឈរដល់កាលទៀត មិនចូលផ្ទះទេអី? " ស៊ុងហ៊ុន ដើរជិតដល់មាត់ទ្វាទៅហើយមានអារម្មណ៍ថាគ្មានអ្នកដើរតាមខ្លួនទើបងាកក្រោយឃើញបងប្រុសខ្លួនឈរមើលស្អីមិនដឹងទើបនាយហៅ
    " ហ្អឹម ចូលតើស៎! " ជេយ៍ តបទៅកាន់ប្អូនប្រុសវិញ ហើយពួកគេក៏ចូលទៅក្នុងដំណាលគ្នា។ ចូលមកដល់ខាងក្នុងបង្ហាញអោយឃើញស្រ្តីចំណាស់អង្គុយលើសាឡុងកំពុងមើលសៀវភៅ។
    " ចាក់អេ.... "
    " ចុមឪហែង!! ចៅហ៊ុនលេងអីហ្នឹង ដឹងទេថាយាយស្ទើរតែគាំងបេះដូងទៅហើយ " លោកយាយ ឧទានឡើងព្រោះតែចៅកំហូចលេងមកចាក់ចង្កេះគាត់ នេះសំណាងហើយដែលគាត់មិនភ្ញាក់ដាក់ក្បាលចៅមួយសៀវភៅហ៎! ចំណែកឯជេយ៍ដែលឈរនៅក្បែរនោះអស់សំណើចពីរនាក់ចៅយាយ
    " អ៊ៅ...បេះដូងអើយកុំទាន់គាំង កម្រើកវិញមកណា " ស៊ុងហ៊ុន អង្គុយក្បែរយាយនិយាយញោះគាត់លេង ដោយទ្រាំចរិកចៅកំហូចមិនបានគាត់ក៏ដាក់មួយសៀវភៅតែម្ដងទៅ (ត្រូវអាដែលប្រូហ៊ុន)
    " អូយ៎! ឈឺណាស់លោកយាយ " ស៊ុងហ៊ុន យកដៃអង្អែលក្បាលធ្វើមាត់ពេបដាក់លោកយាយ
    " បើវៃមិនឈឺ យាយវៃចៅធ្វើអី " លោកយាយ ពោលពេលដែលឃើញចរិកចៅរបស់គាត់ញិកញក់ដូចជាកូនក្មេង
    " ហឹស! " ស៊ុងហ៊ុន ក៏ធ្វើជាងរ តែក្រវាស់ភ្នែកឃើញបងប្រុសឈរសើច នេះគេស្ទើរតែភ្លេចថាបងប្រុសកំពុងឈរនៅទីនេះទៅហើយ
   " ចៅហ៊ុន!! អ្នកកម្លោះម្នាក់នេះជាអ្នកណា? មិត្តចៅឬ? " លោកយាយ ងាកឆ្វាច់ក៏ឃើញជេយ៍ឈរមើលមកគាត់ ក៏សួរចៅប្រុសដែលអង្គុយនៅក្បែរគាត់
    " គឺបងជេយ៍នោះអី...នេះយាយចាំចៅខ្លួនឯងមិនបានទេអី បងជេយ៍ប្រាកដជាអន់ចិត្តស្លាប់ហើយ " ស៊ុងហ៊ុន និយាយព្រមទាំងលេងទឹកមុខស្រពោនដាក់លោកយាយ
   " អា៎...នេះចៅជេយ៍ពិតទេ? " លោកយាយ ក្រោបឈរដើរទៅជិតចៅច្បងសម្លឹងមុខអោយចំៗ គេសង្ហាណាស់មុខដូចកូនប្រុសគាត់ណាស់
    " បាទ លោកយាយ " ជេយ៍ ញញឹមតបទៅលោកយាយដែលមិនបានជួបមុខគ្នាជាច្រើនឆ្នាំ ដោយឮចេញពីមាត់ជេយ៍ផ្ទាល់គាត់ក៏ក្រសោបចៅប្រុសនៅក្នុងរង្វង់ដៃ
    " យាយសុំទោស! ដែលមុននេះមើលចៅខ្លួនឯងមិនស្គាល់ " លោកយាយ ប្រលែងពីការអោបក៏ពោលពាក្យសុំទោសចៅប្រុសច្បង
    " បាទ មិនអីទេ លោកយាយកាន់តែចាស់ភ្លេចភ្លាំងជារឿងធម្មតា ណាមួយចៅក៏មិនសូវបានមកលេងដែរ ព្រោះរវល់ការងារ លោកយាយសុខប្បាយឬអត់? " ជេយ៍ ញញឹមបញ្ជាក់ប្រាប់ថានាយមិនបានអន់ចិត្តដូចនឹងសម្ដីអាប្អូនកំហូចនិយាយឡើយ វាជារឿងធម្មតាព្រោះមនុស្សយើងម្នាក់ៗតែងតែមានការផ្លាស់ប្ដូរសូម្បីតែរូបគេ
    " ចា៎ យាយសុខធម្មតាទេ ហើយប៉ាទាំងពីររបស់ចៅយ៉ាងមិចដែរ មិនដែលមកលេងសោះប៉ុន្មានឆ្នាំមកនេះ ដឹងឬអត់ថាអាកំហូចនោះនឹកប៉ុណ្ណា " លោកយាយ ក៏សួរពីសុខទុកកូនប្រុសតាមរយៈចៅដែលនៅទីនោះជាមួយគេ តែក៏មិនភ្លេចប្រាប់រឿងដែលចៅពៅគាត់នឹកប៉ាៗគេដែរ
    " លោកយាយចេះតែថាហើយ ខ្ញុំធម្មតាសោះ លោកយាយនឹងហើយដែលនឹកនោះ មកទម្លាក់កំហុសអោយគេ " ស៊ុងហ៊ុន ធ្វើមុខស្រពោនដើរមកអោបដៃជេយ៍ តាមពិតលោកយាយនិយាយជាការពិត តែស៊ុងហ៊ុនគេមិនព្រមទទួលស្គាល់នៅមកចោទយាយគេវិញទៀត
    " អាចៅកំហូចឯងនេះ នឹកហើយនៅមាត់រឹងទៀត " លោកយាយ ខ្នាញ់នឹងចរិកចៅម្នាក់នេះណាស់ ស៊ុងហ៊ុនជាមនុស្សមាត់រឹងដូចជាប៉ាធំគេអញ្ចឹង តែលេងច្រើនដូចជាប៉ាតូច ចំណែកឯជេយ៍ចរិកគឺកាត់ទៅតាមប៉ាធំស្ទើរតែ90% ម៉ត់ចត់ មុឺងមាត់ មិនសូវលេងច្រើន តែព្រាន....បើគេចង់ធ្វើអ្វីមួយត្រូវតែធ្វើអោយបានទោះជាលំបាកប៉ុណ្ណាក៏ដោយ។
#Skip~
ងាកមកស៊ូនូឯណេះវិញកំពុងតែធ្វើការនៅក្នុងហាងកាហ្វេមួយកន្លែងនៅចំកណ្ដាលទីក្រុងសេអ៊ូល ថ្ងៃនេះភ្ញៀវច្រើនណាស់គេស្ទើរតែគ្មានពេលសម្រាក។ ដោយរវល់ខ្លាំងពេកនាយតូចក៏ភ្លេចមើលម៉ោង ពេលនេះម៉ោង11ដល់ពេលដែលកូនចេញពីរៀនទៅហើយ តែស៊ូនូនៅមិនទាន់រួចដៃទៀត។
    " ស៊ូនូហា៎...បងមិនទៅទទួលក្មួយជេមស៍ពីសាលាទេអី? " ជុងវ៉ុន ដែលជាម្ចាស់ហាង មានអាយុប្អូនជាងស៊ូនូមួយឆ្នាំ ដើរមករំលឹកពេលដែលបានមើលម៉ោងនៅជាប់ជញ្ជាំង
     " នេះម៉ោងប៉ុន្មានហើយ ជុងវ៉ុន " ស៊ូនូ ឮចឹងក៏បែរមកមើលមុខជុងវ៉ុនហើយសួរបញ្ជាក់
    " ម៉ោង១១:១០នាទីហើយ " ជុងវ៉ុន និយាយព្រមទាំងងាកមើលនាឡិកាដែលកំពុងតែបន្ដទ្រនិចម្ដងៗមួយកាំទៅមុខជារឿយៗ
    " ស្លាប់ហើយ...ជេមស៍ប្រាកដជាយំផ្អើលសាលាមិនខាន ជុងវ៉ុនបងផ្ញើផង បងត្រូវទៅហើយ " ស៊ូនូ បានដោះអៀមនឹងខ្លួនហុចអោយជុងវ៉ុនដែលឈរនៅក្បែរហើយក៏រត់ចេញទៅ។ ចំណែកជុងវ៉ុនមិនប្រកាន់អ្វីឡើយព្រោះគេស្រឡាញ់រាប់អានស៊ូនូដូចជាបងប្រុសអញ្ចឹង គេពិតជាអាណិតស៊ូនូណាស់។
    •រំលឹក: នៅអាយុ18ឆ្នាំស៊ូនូពរពោះកូនប្រុសម្នាក់ ជីវិតគេកំសត់ខ្លាំងណាស់ត្រូវរៀនបណ្ដើរ មើលកូនបណ្ដើរ ធ្វើការបណ្ដើរ គ្រាន់តែស្ដាប់ក៏ហត់នឿយដែរមែនទេ? តែសម្រាប់ស៊ូនូទោះជាហត់ខ្លាំងកម្រិតណាក៏រាងតូចអាចទ្រាំបានដែរ ព្រោះតែមានកម្លាំងចិត្តដ៏ធំបំផុតនោះគឺ កូនប្រុសតែម្នាក់គត់របស់គេ។

មន្ដស្នេហ៍អាប៉ាវ័យក្មេង (Compete)Where stories live. Discover now