ភាគទី ៣ : ព្រោះនេះមិនមែនស្នេហា

1.2K 121 5
                                    

          ឃើញ Taehyung បើកភ្នែកអង្គុយភ្លាម Jimin ស្ទុះសម្ដៅរាងកាយទន់ខ្សោយមួយនោះជាមួយក្រញ៉ាំចចករបស់ទ្រង់ ។
          “ឈប់ភ្លាមទៅ!”
          Jungkook ស្រែកខ្លាំងៗដោយឱបក្បាល Taehyung ផ្ទប់នឹងទ្រូងហើយចាប់ដៃម្ចាស់បងជាប់មិនព្រមប្រលែងរហូតដល់ទ្រង់ព្រមលាក់ក្រញ៊ាំទៅវិញ។
          “ឯងជានរណា?”
          ឮសំណួររឿងតូចញ័រខ្លួនដូចត្រូវទឹកក្តៅ ព្រោះមិនដឹងថាកំពុងមានអ្វីកើតឡើង បបូមាត់តូចបើកនិយាយម្ហបៗតែស្ដាប់មិនយល់ថានិយាយពីអ្វី ក្រៅពីញ័រខ្លួនដោយភាពភ័យខ្លាច Tae មិនដឹងថាគួរធ្វើអ្វីក្រៅពីលាក់ខ្លួនក្បែរទ្រូងរឹងមាំរបស់អ្នកម្ខាងទៀត។
          “គេមិនមែន Taehyung ទេ បុត្រកុំបារម្ភអី ម្យ៉ាងក្នុងនាមជាទាសករប្រសិនបើគេមានចិត្តមិនស្មោះត្រង់ចំពោះម្ចាស់ ច្រវ៉ាក់លើ ក នឹងដាក់ទារុណកម្មគេភ្លាម”
          ព្រះនៃវិញ្ញាណមានបន្ទូលចប់ ក៏យាងចេញទៅខាងក្រៅវិញ ជាមួយស្ដេចចចកទុកឲ្យ Jimin បន្តឈរសម្លឹង Tae ឥតដាក់ភ្នែក។
          “ខ្ញុំដឹងថាបងស្អប់ Tae តែមិនមែនម្នាក់នេះទេ”
          “បញ្ជាគេទៅ!” Jimin ងាកមករក Jungkook វិញ “បងចង់ដឹងថា អំណាចច្រវ៉ាក់ទាសករមានឥទ្ធិពលខ្លាំងប៉ុណ្ណា”
          “Taehyung! ញញឹមទៅ!”
          “ញ-ញញឹម?”
          រាងតូចសួរបញ្ជាក់ តើត្រូវញញឹមបែបណាទៅ? ព្រោះរឿងអ្វីទើបត្រូវញញឹម? ចុះ Taehyung ជានរណា? គេមិនធ្លាប់ញញឹមពីមុនមកទេ តើញញឹមជាអ្វីទៅ?
          “ឆាប់ញញឹមទៅ!”
          “តែខ្ញុំមិនចេះញញឹម-អ្ហា៎!”
          Tae ងើយមុខឡើងស្រែកហើយប្រើដៃខ្ទប់ច្រវ៉ាក់លើ ក  ដែលស្រាប់តែលេចរូបរាងឡើងហើយរឹតក និងធ្វើឲ្យគេឈឺចាប់សព្វសាច់ នេះជាឥទ្ធិពល នៃទំនាក់ទំនងទាសករនិងម្ចាស់ ជាពិសេសនៅពេលដែលគេជាបីសាច ដែលត្រូវកោះហៅដោយឈាម ធ្វើឲ្យទំនាក់ទំនងកាន់តែខ្លាំងក្លា។
          “បើឯងមិនញញឹម ឯងនឹងឈឺដល់ស្លាប់មិនខាន”
          Jimin យាងទៅក្បែរ Taehyung សម្លឹងមើលកែវភ្នែកពោរពេញដោយទឹកភ្នែកនៃភាពឈឺចាប់របស់គេ ទ្រង់អាចប្រាប់បានថាក្មេងម្នាក់នេះជាបីសាច ហើយកែវភ្នែកភ្លឺថ្លាមួយគូនោះមិនមែនជារបស់ Kim Taehyung នោះទេ។
          “សុំអង្វរ.... ខ្ញុំមិនដឹងថាញញឹមជាអ្វីនោះទេ”
          រាងតូចញ័រសព្វខ្លួនប្រាណព្យាយាមអង្វរករ ការឈឺចាប់ដោយសារមិនស្ដាប់បញ្ជាម្ចាស់មិនអាចធ្វើឱ្យទាសករស្លាប់ឡើយ វាជាទារុណកម្មដែលគ្មានផ្លូវចេញបើម្ចាស់មិនព្រមប្ដូរចិត្ត ឬទាសករមិនអាចបំពេញបំណងម្ចាស់បាន។
          “បែបនេះ!” រាជបុត្រាទី 3 ញញឹមស្រាលៗបង្ហាញ Taehyung  ដែលព្យាយាមធ្វើតាមទ្រង់ តែញញឹមមិនសម ព្រោះការឈឺចាប់នៃច្រវ៉ាក់ទាសករ ធ្វើឲ្យគេមិនអាចបង្ហាញទឹកមុខធម្មតាបាន ប៉ុន្តែច្រវ៉ាក់បែរជារលាយបាត់ទៅវិញ ទោះបីគេមិនអាចញញឹមបានត្រឹមត្រូវក៏ដោយ វាជាភស្តុតាងបញ្ជាក់ថា គេបានតាំងចិត្តធ្វើវាតាមបំណង Jungkook ពិតមែន។
          “បានហើយ... ធ្វើអ្វីតាមចិត្តឯងចុះ”
           Jimin ចាកចេញទៅបន្សល់ទុក Jungkook និង Taehyung តែពីរនាក់ អមដោយអ្នកបម្រើនៅចាំមាត់ទ្វារ រាងតូចឱបខ្លួនតិចៗសម្លៀកបំពាក់នេះស្ដើងណាស់ធ្វើឲ្យគេរងារ។
           “Tae....”
           ចចករោមមាសបក់ដៃហៅ អ្នកនៅលើគ្រែឱ្យចូលមករក  ពេលគេចូលមកក្បែរ ទ្រង់ក៏ឱបរឹតខ្លួនប្រាណតូចនោះយ៉ាងណែន  ក្លិនលើខ្លួនរបស់គេក្រអូបណាស់ វាធ្វើឲ្យទ្រង់មានអារម្មណ៍កក់ក្តៅ ទោះទ្រង់លែងមានបេះដូងទៀតក៏ដោយ។
           “តើទូលបង្គំឈ្មោះអ្វីទៅ?” រាងតូចមិនហ៊ានឱបតបបានត្រឹមសំងំស្ងៀមនិងខ្សឹបសួរ។
           “Kim Taehyung!”
           “Kim Taehyung”
           Tae និយាយបន្ទោរទាំងអារម្មណ៍រីករាយ ការដែលត្រូវនរណាម្នាក់ផ្ដល់ឈ្មោះឲ្យគឺមានអារម្មណ៍បែបនេះមែនទេ? មុននេះបន្តិចគេត្រឹមជាវិញ្ញាណបីសាចតែលតោល ដែលមានកម្លាំងខ្សោយបំផុតមួយប៉ុណ្ណោះ គេគ្មានរូបរាងពិតប្រាកដ គ្មានសាច់ញាតិ គ្មានឈ្មោះ គ្មានសម្លេង គ្រាន់តែអាចដឹងឮរឿងខាងក្រៅតាមជំនាញស្ដាប់ពិសេសម្យ៉ាង រឹតតែមិនអាចមើលឃើញ ស្គាល់តែភាពងងឹតនិងរងារ ជួនកាលត្រូវបិសាចគ្នាឯងដែលអាចមើលគេឃើញធ្វើបាប តែពេលនេះគេមានរូបរាង មានសម្លេង អាចមើលឃើញ និយាយ ស្ដាប់ឮ និងអាចប៉ះពាល់ ផ្លាស់ទីបានដោយសេរី តែអ្វីដែលកាន់តែពិសេសនោះ គឺគេមានម្ចាស់ម្នាក់ ទន់ភ្លន់និងកក់ក្តៅ ទ្រង់ព្រមថែមទាំងឲ្យឈ្មោះគេមួយទៀតផង។
           “កុំធ្វើបែបនោះទៀត ឮទេ?”
           “ប-បែបណា?”
           “កុំស្អប់យើងទៀត....”
           “ទូលបង្គំស្រឡាញ់លោកម្ចាស់”
           Tae គ្រវីក្បាលហើយឱប Jungkook  វិញយ៉ាងណែន  ប្រៀបដូចសត្វចិញ្ចឹម ដែលព្យាយាមប្រកែកនឹងសម្ដីម្ចាស់ចោទប្រកាន់ តើគេអាចស្អប់មនុស្សដែលផ្ដល់ឈ្មោះឲ្យគេបានយ៉ាងម៉េចទៅ? ការទទួលយកនរណាម្នាក់មកធ្វើជាទាសករ គឺត្រូវប្រឈមនឹងបញ្ហាច្រើនណាស់ ទ្រង់ត្រូវរ៉ាប់រងគ្រប់យ៉ាងទាំងអំពើល្អនិងអំពើអាក្រក់ដែលគេប្រព្រឹត្ត។
          
           បន្ទាប់ពីចាកចេញពីបន្ទប់ក្រោមដី Taehyung ត្រូវបញ្ជាអោយរស់នៅលើកំពូលប្រាសាទ វាជាបន្ទប់ខ្ពស់បំផុតនិងស្ងប់ស្ងាត់បំផុត។ កាលដែលដើរចេញពីបន្ទប់ក្រោមដីនៅថ្ងៃនោះ គ្មាននរណានិយាយរក ឬញញឹមដល់គេឡើយ ពួកគេសម្លឹងមើល Tae ដោយកែវភ្នែកស្អប់ខ្ពើម អ្នកខ្លះគឺមិនយកភ្នែកមើលតែម្ដង  ទើបតែថ្ងៃនេះដែល Taehyung ដឹងពីមូលហេតុ ដែលខ្ញុំបម្រើទាំងអស់ស្អប់ខ្ពើមគេដល់ថ្នាក់នេះ។ អតីតគូស្នេហ៍របស់ព្រះរាជបុត្រាបានក្បត់ចិត្តទ្រង់បន្សល់ទុកស្នាមខ្មៅលើផ្ទៃមុខនិងទ្រូងរបស់ទ្រង់ សម្លាប់ទ្រង់និងអ្នកបម្រើជំនិត តែព្រោះក្តីស្រលាញ់ទ្រង់ចំពោះម្ចាស់រាងកាយមួយនេះ ទ្រង់ក៏ធ្វើឲ្យ Taehyung រស់ឡើងវិញ ដូច្នេះទើបគេទទួលបានរាងកាយ និងឈ្មោះមួយនេះ តែត្រូវរស់នៅធ្វើជាមនុស្សជំនួស។ ស្លៀកសម្លៀកបំពាក់ដែល Taehyung ពីមុនចូលចិត្ត ប្រើទឹកអប់ក្លិនផ្កាដែលគេធ្លាប់ប្រើ ធ្វើអ្វីដែលគេចូលចិត្ត អានសៀវភៅនិងបរិភោគអាហារដែលគេតែងតែបរិភោគជាប្រចាំ បើគ្មានអ្វីធ្វើត្រូវសំងំនៅម្នាក់ឯងលើកំពូលប្រាសាទ ទាំងដែលវាផ្ទុយពីអ្វីដែលគេចូលចិត្តទាំងស្រុង។ Jungkook មិនងាយបង្ហាញខ្លួនឡើយ ទ្រង់រវល់កិច្ចការនៅខាងក្រៅរាល់ថ្ងៃ ដូច្នេះគេគ្មានខុសអ្វីពីចាបជាប់ទ្រុងនោះទេ ទោះមានស្លាបក៏មិនអាចហើរចេញទៅក្រៅ។
           “លោកម្ចាស់! ទូលបង្គំមិនអាចហូបបន្លែបានទេ”
           Tae ពោលតិចៗទាំងក្រែងចិត្ត ព្រោះអាហារដែលអ្នកបម្រើលើកមកឲ្យសុទ្ធតែជាបន្លែ និងមានសាច់តិចតួចបំផុត គេជាបិសាចមិនអាចហូបបន្លែរហូតទេ គេហាក់គ្មានកម្លាំងទាល់តែសោះ។
           “តែនេះជាអាហារដែលអូនចូលចិត្តបំផុត”
           “ទូលបង្គំមិនធ្លាប់-”
           “ពីមុនអូននិយាយថាមិនចូលចិត្តហូបសាច់”
           ឮសម្តី Jungkook ហើយ Taehyung ក៏ប្រែជានៅស្ងៀម តាមពិតទ្រង់ធ្វើគ្រប់យ៉ាងដើម្បីបំពេញតម្រូវការរបស់ Taehyung កាលពីមុន សូម្បីតែតុបតែងបន្ទប់ជាពណ៌ក្រហមទាំងដែលគេនិយាយថាពណ៌ក្រហមគួរឲ្យខ្លាច គ្រប់យ៉ាងប្រែជាគួរអោយខ្លាចពេលទ្រង់លែងនៅ គ្រប់ពេលធ្វើរឿងទាំងនោះហើយទ្រង់ក៏ចាកចេញទាំងយប់ ទីនេះស្ងាត់ខ្លាំងណាស់គេមានអារម្មណ៍ថា Jungkook ចាកចេញទៅ ច្រើនជាងដើរចូលមក។
           តើក្នុងនាមជាមនុស្សជំនួស គេដូចជាទាមទារហួសហេតុពេកទេ? គេគួរតែរីករាយដែលពេលនេះមានកន្លែងស្នាក់នៅ និងហូបចុកគ្រប់គ្រាន់ រាងតូចឱនមុខចុះតែមិនហ៊ានសម្រក់ទឹកភ្នែក គេស្អប់ខ្លួនឯងណាស់ គេអាក្រក់ណាស់។
           “បើអផ្សុកចេញទៅលេងខាងក្រៅទៅ”
           “ទៅក្នុងព្រៃបានទេ?”
           “តាមចិត្ត”
           រាងតូចខាំមាត់ មុននឹងស្រក់ទឹកភ្នែកដាក់ចានអាហារបណ្ដាលឱ្យ Jungkook ហាក់ស្លុតបន្តិចមិនដឹងថាបានធ្វើអ្វីខុសឬមួយ Taehyung មិនស្រួល មានឈឺត្រង់ណា។
           “អូនយ៉ាងម៉េចហ្នឹង?”
           “បើទូលបង្គំសុំទៅស្លាប់ ទ្រង់ក៏យល់ព្រមដែរ ត្រូវទេ?”
           Tae ខាំបបូរមាត់ញ័រទទ្រើត ព្រោះទ្រង់បណ្ដោយគេគ្រប់យ៉ាង សភាពបីសាចតូចតាចដូចជាគេ បើដើរឆ្វេចឆ្វាចចូលព្រៃច្បាស់ជាត្រូវចចកហែកស៊ីមិនខាន ទ្រង់មិនដឹងឬមួយទ្រង់មិនបានខ្វល់ច្រើនជាង?
           “ប្រាកដណាស់បើជាបំណងរបស់អូន” រាងក្រាស់ញញឹមសោះកក្រោះ ទ្រង់ធ្លាប់អនុញ្ញាតឲ្យគេសម្លាប់ទ្រង់ដោយផ្ទាល់ដៃ តើមានអ្វីដែលទ្រង់មិនអាចធ្វើបានទៀតនោះ?
          
           បន្ទាប់ពីទទួលទានអាហារពេលល្ងាចហើយ Jungkook ក៏បន្តឱបរឹត Tae ឥតឈប់ ទ្រង់ដឹងថាគេមិនសប្បាយចិត្តប្រហែលជាគេអផ្សុកព្រោះគ្មានអ្វីធ្វើ ហើយទ្រង់ក៏រវល់ តែពេលឃើញគេយំទ្រង់មិនយល់សោះថាមកពីហេតុអ្វី គេចង់បានអ្វីក៏ទ្រង់ឲ្យ ចង់ទៅណាក៏ទ្រង់អនុញ្ញាត នៅមានអ្វីដែលពីនេះទៀតឬ?
           “បើមានធ្វើអ្វីឱ្យអូនខ្លាច....ប្រាប់បងមកTae...”
           រាងក្រាស់ឱបរាងកាយតូចដែលអង្គុយលើជាយគ្រែផ្អែកខ្នងជាប់នឹងជញ្ជាំង ដែលកំពុងសម្លឹងភ្នែកទ្រង់ដោយកែវភ្នែកជូរចត់ ខណៈសម្លៀកបំពាក់របស់គេត្រូវដោះចេញពីខ្លួនប្រាណបន្តិចម្ដងៗរហូតដល់អស់។ Jungkook បឺតជញ្ជក់បបូរមាត់ទន់រលោងរបស់គូស្នេហ៍រហូតដល់គេដង្ហក់ដង្ហើម ផ្អែកខ្នងទល់ជញ្ជាំងដោយខ្សោះកម្លាំង ទ្រង់លើក Tae ឲ្យអង្គុយលើភាពរឹងមាំរបស់ទ្រង់ដែលរីកមាឌធំជាងកដៃរបស់គេទៅទៀតនោះ ហើយសម្រុកចូលខ្លាំងៗបណ្ដាលឱ្យខ្នងគេបុកផ្អឹបនឹងជញ្ជាំង ស្របពេលទ្រង់លុតជង្គង់ទៅមុខគេនិងថើបអង្អែលសព្វរាងកាយដ៏ស្រស់ស្អាតមួយនេះ។
           “អ្ហា៎.....លោកម្ចាស់...អឺ-អឺស៎...អា៎..”
           Tae គ្រវីក្បាលយំហើយឱប Jungkook ជាប់ គេមានអារម្មណ៍ថាខ្លួនប្រាណត្រូវពុះហែកជាចំរៀកៗពេល Jungkook សម្រុកចូលម្ដងៗ ទោះបីទ្រង់ព្យាយាមថ្នាក់ថ្នមខ្លាំងប៉ុណ្ណាក៏ដោយ តែវាឈឺ ឈឺខ្លាំងណាស់រហូតធ្វើឲ្យគេយំ តែគេចូលចិត្តការឈឺចាប់បែបនេះ កាន់តែឈឺកាន់តែល្អ។
           “Tae...!”
           ដល់ត្រើយហើយក៏ខ្ជាក់ទឹកវេទមន្តចូលក្នុងខ្លួនTae យ៉ាងច្រើន Jungkook ក៏រៀបចំខ្លួនត្រឡប់ទៅវិញ ខណៈរាងតូចអង្គុយឱបក្បាលជង្គង់ទាំងអាក្រាតកាយលើគ្រែផ្អែកខ្នងនឹងជញ្ជាំង ហើយពោលតិចៗហាក់គ្មានវិញ្ញាណក្នុងខ្លួន។
           “លោកម្ចាស់...លោកម្ចាស់មិនបានស្រឡាញ់ទូលបង្គំទេ.....ព្រោះនេះមិនមែនជាស្នេហា”

មនុស្សចចក [Completed]Donde viven las historias. Descúbrelo ahora