Part15: No more secret

175 16 1
                                    

Heeseung ( POV )

« គ្រប់គ្នាជុំគ្នាហើយមែនទេ? » Mr.Park

លោកគ្រូគាត់បាននិយាយទៅកាន់សិស្សទាំងអស់ដែលសរុបមកគឺមាន4ឡានបានមកជុំគ្នាអស់

« គ្រប់គ្នាហើយលោកគ្រូ » Bangchan

លោកគ្រូក៏អោយពួកយើងប្រញាប់ចូលក្នុង hotel ដែលពួកយើងទាំងអស់គ្នាត្រូវស្នាក់នៅ

« គ្រប់គ្នាទៅដល់បន្ទប់រៀបចំឥវ៉ាន់រួចសូមចុះមកខាងក្រោមក្រោយ30នាទីទៀតដើម្បីយើងត្រូវចេញដំណើរទៅដើម្បីស្គាល់កន្លែងខ្លះៗនៅទីនេះសូមចុះមកអោយទាន់ពេលណាប្រយ័ត្នឡានចេញដំណើរទៅមុន » Ms.Kim

ពួកយើងក៏បានឡើងទៅបន្ទប់ដោយក្នុងបន្ទប់គេងមនុស្ស4នាក់នៅក្នុងនោះមានដូចជាខ្ញុំ Yeonjun Hyunjin នឹង Jungwon

« ប្រញាប់ឡើងប្រយ័ត្នគេចេញចោលបាត់ដេកទឹកភ្នែកក្នុងបន្ទប់ទៅលឿនឡើង » Yeonjun

ពួកយើងក៏ប្រញាប់ដៃប្រញាប់ជើងចុះទៅក្រោម

« Hyunjin hyung ប្រញាប់ឡើងមកធ្វើខ្លួនប៉ុណ្ណឹងបានហើយគឺសង្ហាហើយប្រញាប់ឡើង » Jungwon

ពួកយើងគឺរួចរាល់អស់ហើយគឺនៅតែ Hyunjin hyung ទេដែលនៅថែមនេះថែមនោះមិនទាន់ហើយ

« រួចហើយៗ » Hyunjin

ទីបំផុតយើងក៏បានចុះមកដល់ទាន់ពេលល្មម

« Heeseung! »

ខ្ញុំក្រឡេកមើលតាមសម្លេងដែលបានហៅខ្ញុំ ស្នាមញញឹមក៏ចាប់ផ្តើមលេចចេញមកលើផ្ទៃមុខរបស់ខ្ញុំ

« ohh Chaewon » Heeseung

ខ្ញុំដើរទៅរកនាងទាំងស្នាមញញឹមនឹងសប្បាយចិត្ត

« លោកបានបន្ទប់នៅជាមួយអ្នកណាខ្លះ? » Chaewon

ខ្ញុំក៏រៀបរាប់ប្រាប់នាងតាមនឹង

« ចុះចំណែកនាង? » Heeseung

ខ្ញុំសួរទៅនាងវិញ

« ខ្ញុំបាននៅជាមួយ Chaeryeong Lia នឹង Yeji » Chaewon

ខ្ញុំក៏សួរនាងទាក់ទងនឹង Heejin នាងបាននៅបន្ទប់ជាមួយអ្នកណាខ្លះ

« ohh Heejin គេបាននៅបន្ទប់ជាមួយ Yuna Ryujin នឹង Yena » Chaewon

ពួកយើងក៏ប្រញាប់ឡើងចូលឡាននឹងអង្គុយកន្លែងដដែលដើម្បីជិះទៅកាន់កន្លែងដែលលោកគ្រូអ្នកគ្រូនាំយើងទៅដោយពួកយើងមិនទាន់ដឹងថាទីនោះជាកន្លែងអីនឹងទៅធ្វើអីឡើយ

My Beloved Kisser // ENHYPEN [ Heeseung ] ✓ |• Series 2Where stories live. Discover now