ភាគ២

1.6K 81 2
                                    

ជុងហ្គុក ចាប់ទាញកន្សែងពោះគោពណ៌សក្រាស់ឃ្មឹកមួយ ដើរសំដៅទៅបន្ទប់ទឹក មិនយូរប៉ុន្មានក៏ចេញមកវិញ ដោយស្លៀកកន្សែងមួយចង្កេះ ឯសក់ក៏នៅសើមតិចៗ ខណៈនោះប្រញាប់ចេញពីបន្ទប់ដើម្បីទៅលួងលោមកូនបណ្តូលចិត្តតែមួយដែលកំពុងតែងរងក់ខ្លាំង។
«បេប៊ី ប៉ាប៉ាមកដល់ហើយ» រាងក្រាស់ លូកដៃមួលគន្លឹងទ្វារ មុននឹងរុញបើក ដើរចូលទៅព្រមទាំងបបួលហៅដោយសម្តីផ្អែមល្ហែម ស្របពេល នាយច្រមក់ កំពុងតែសម្ងំលាក់ខ្លួនក្នុងជាយវាំងននក្បែរមាត់បង្អួច កាយតូច អង្គុយត្របោមជើងទាំងគូ បញ្ឈជង្គង់ឡើង និងច្រត់ចង្កាពីលើជង្គង់ ខណៈក្នុងដៃមានកាន់ដបថ្នាំលាបក្រចកពណ៌ក្រហមស្រស់ឆើត លាបបណ្តើរ មាត់រអ៊ូតិចៗបណ្តើរ៖
«ក្រែងមិញព្រមឲ្យចេញពីបន្ទប់ហើយតើ មករកគេធ្វើស្អីទៀត?»ថេយ៉ុង ចាប់មួលថ្នាំក្រចក មកលាបក្រចកជើង ប៉ាតយកៗ ទាំងខឹងសម្បារ ហើយកុំមើលឲ្យសោះ ប្រៀបដូចយកជើងទៅជ្រលក់ក្នុងធុងថ្នាំលាបជញ្ជាំងអ៊ីចឹង គឺប្រតេកប្រតាកតាមម្រាមមើលមិនយល់ទេ ខណៈនោះ ជុងហ្គុក ក៏បោះជំហ៊ានយឺតៗ លបៗ សំដៅមក ទើបធ្វើជាលាន់មាត់ញញឹមញញែម៖
«អ្ហា៎...បេប៊ី ចេះមកពួន ប៉ាប៉ា ទៀត»ថាចប់ គេក៏បន្ទច់ជង្គង់ចុះ ស្របពេលប្រអប់ដៃស៊កក្រោមប្រឡោះភ្លៅ នាយតូច ទាំងគូ បម្រុងចាប់លើកបី តែត្រូវ នាយតូច វាយដៃ ផាច់ៗៗ...
«ចេញឲ្យឆ្ងាយទៅ»ថេយ៉ុង ស្រែកញ៉ៃ ព្រមទាំងតំឡើងគ្រាប់ភ្នែកសម្លក់ ឯលោកប៉ា ក៏ប្រញាប់ដកដៃចេញយ៉ាងលឿន តែប្តូរជាចាប់ទាញជើងស្រឡូនតូចបង្ខំឲ្យដាក់សណ្តូកត្រង់ ទើបគេប្រះខ្លួនដេកកើយក្បាលពីលើសាច់ភ្លៅទន់ៗ ធ្វើឲ្យមាឌល្អិត ក្តៅចិត្តឆេវព្រមទាំងគំហក៖
«អូនប្រាប់ឲ្យចេញ មានឮទេ?»
«អត់ អត់ចង់»ជុងហ្គុក ញញឹមយ៉ាងឌឺដាក់ក្មេងឆ្នាស់ ដឹងថាកូនក្បាលខូចពូកែងរ បើគេហ៊ានក្រោកចេញមែននោះ នាយល្អិត នឹងកាន់តែងរលើសដើម។
«មិនឃើញអូនកំពុងលាបថ្នាំក្រចកទេហ្អែស៎»ថេយ៉ុង ធ្វើមុខក្រញេវក្រញូវ សម្លឹងសម្លក់ និយាយកំបុតៗគ្មានរសជាតិដូចមនុស្សកំពុងឈ្លោះគ្នា តែទោះបីខឹងខ្លាំងប៉ុណ្ណាក៏មិនដែលភ្លេចហៅខ្លួនឯងថា អូន ព្រោះទម្លាប់ទៅហើយ។
«លាបតែអូនទៅ ប៉ាចង់គេង តើមានបញ្ហាអី?»គេមិនចេញទៅណាទាំង ទោះកូនប្រឹងជម្ទាលដេញដល់ខះ.កក៏ដោយ ចំណែក រាងតូច ពេលឃើញ លោកប៉ា មិនព្រមក្រោក នៅគេងរមួលរមិញលើភ្លៅ រឹតតែបានចិត្តមិនស្ទើរ ថែមទាំងលួចញញឹម តែខណៈពេល ជុងហ្គុក ចាប់ពិរុទ្ធបាន ក៏រហ័សផ្លាស់ទឹកមុខវិញភ្លាម។
«មកបន្ទប់អូនធ្វើអី?ក្រែងប៉ាជិតយកប្រពន្ធថ្មីហើយ មិនចាំនៅគេងជាមួយប្រពន្ធប៉ាទៅ»ថេយ៉ុង ពន្យុះដោយពាក្យឌឺដង ការពិតខ្លួនឯងហួងហែង លោកប៉ា ជាស្អីទៅទៀត គ្រាន់តែគេលោលេងប៉ុណ្ណឹង ខឹងត្រម៉ាត់ត្រមុយចាប់មិនចង់ឈ្នះបាត់ទៅហើយ ចុះបើទម្រាំគេយកប្រពន្ធមែន ប្រហែលជាត្រូវស្តាប់សំឡេងគ្រាប់បែកផ្ទុះក្នុងផ្ទះរាល់ថ្ងៃមិនខាន។
«បើប៉ាយកប្រពន្ធចឹងអូនត្រូវហៅប្រពន្ធប៉ាថាម៉ាក់ៗហើយ» ជុងហ្គុក ចង់ដឹងចិត្ត ថេយ៉ុង ថាស្រឡាញ់ហួងហែងគេខ្លាំងប៉ុណ្ណា ក៏ឆ្លៀតញោះថែម នាំឲ្យ នាយតូច មួម៉ៅក្តៅក្រហាយ ដូចយកចាក់សាំងលើភ្លើង ខឹងស្ទើរដាច់សសៃឈាមខួរក្បាល ហើយម្តងនេះក៏ស្ទុះច្រត់ខ្លួនក្រោក ប៉ុន្តែក្រោកមិនរួច ព្រោះមាន ជុងហ្គុក គេងពីលើភ្លៅ ទើបសុខចិត្តទ្រាំខាំបបូមាត់និយាយតតាំងទាំងមុខមាំ៖

លោកប៉ា Season2Where stories live. Discover now