ផ្តើមរឿង

2.1K 59 0
                                    

@LA
សម្លឹងទឹកសមុទ្របោកបក់ស្រាលៗជាមួយខ្យល់ត្រជាក់ៗនាពេលព្រឹកបបួលឱ្យទីនេះហាក់បីដូចជាឋានសួគ៌លើដីសម្រាប់អ្នកមានហាយសូរមកលំហែរំសាយភាពស្មុគស្មាញ ខ្យល់អាកាសល្អៗ មានផាសុខភាព អនាម័យសក្តិសមបំផុតហើយដែលឱ្យពួកអភិជនទាំងនោះជះលុយរាប់លានដុល្លារដើម្បីក្លាយជាម្ចាស់បន្ទប់រីសតនៅទីនេះ ការតុបតែងមើលទៅមិនសាំភ្នែក តំបន់មាត់សមុទ្រមួយផ្នែកនេះជារបស់ផ្តាច់មុខគ្រួសារត្រកូល ចន ដែលជាគ្រួសារលំដាប់មហាសេដ្ឋីក្តោបក្តាប់ជំនួញផ្នែកសំណង់អគារ រីសត សណ្ឋាគារ អូតែល ជាច្រើនកន្លែង សាខាច្រើនប្រទេសគួរសម តែអ្វីដែលគ្រួសារនេះកំពុងផ្តោតជាងគេនោះគឺ LA នេះហើយ តំបន់អ្នកមាន តំបន់ដែលពួកគេស្រួលកើបលុយ។
"ចង្រៃ ហេតុអីក៏អូប័ររបស់យើងគ្មានអ្នករៀបចំបែបនេះ?" សម្លេងមួរម៉ៅរបស់មនុស្សប្រុសម្នាក់បន្លឺឡើងក្នុងបន្ទប់គេងលើអូប័រ មិនបាច់ឃើញមុខក៏អាចដឹងបាន ក្អេងក្អាងបែបនេះ ចរិកឡូយបែបនេះគ្មានអ្នកណាក្រៅពីកូនពៅគ្រួសារត្រកូល ចន ឡើយ។
ចន ជុងគុគ ងារជាម៉ាហ្វៀរូបសង្ហាទាស់ត្រង់ថាល្មោភស្រីបន្តិច គេកើតមកជាមួយនឹងភាពល្អឥតខ្ចោះមិនថាឋានៈ មុខមាត់គ្រួសារ ទ្រព្យសម្បត្តិ រូបសម្រស់ ភាពវ័យឆ្លាត និងរាងកាយមាំមួន ទើបធ្វើឱ្យគេមានចរិកក្រអឺតក្រទមបន្តិច គេចាត់ទុកមនុស្សស្រីដូចជាបង្អែមលាងមាត់បន្ទាប់ពីបញ្ចប់អាហារពេលល្ងាច សម្រាប់គេសេរីភាពប្រៀបដូចជាឈាម មនុស្សស្រីប្រៀបដូចជាញើស លុយប្រៀបដូចជាទឹកភ្នែក ជីវិតរបស់គេបូជាអស់ហើយចំពោះវត្ថុបីខាងលើនេះ គេចូលចិត្តស្រីស្អាត ស្រឡាញ់ស្រីស្អាត ហើយក៏ពេញចិត្តនឹងនៅជាមួយស្រីស្អាត ធ្វើការហត់មួយថ្ងៃពេញគ្រាន់តែយកស្រីថ្មីៗមកកំដរអារម្មណ៍ជាកាដូរសម្រាប់ខ្លួនឯងវាមិនទាស់ខុសទេមែនទេ។
ឈ្មោះជាម៉ាហ្វៀ មិនមែនចេះតែដាក់ទេ ត្រកូលគេតពូជពង្សមកច្រើនជំនាន់ហើយត្បិតថាមានជំនួញផ្នែកសំណង់អគារដែលមានទីផ្សារលំដាប់អន្តរជាតិ តែវាមិនមែនចំណង់ចំណូលចិត្តរបស់គេឡើយ គេចូលចិត្តមនុស្សស្រី បើយកមនុស្សស្រីមករកស៊ីវាមិនខុសទេពិតទេ?
ជីវិតសមប្រកបមកទាំងព្រមមិនដែលខូចចិត្តរឿងស្នេហា សង្ហា ថែមទាំងជា millionaire ដង្ហើមគេដកដើម្បីតែការសប្បាយប៉ុណ្ណោះ ស្បថបានណាថានឹងមិនយកប្រពន្ធជាដាច់ខាតនាំទើសដៃជើងពិសេសមានកូនចេចចាចនឹងធុញស្លាប់ហើយ។
"international play boy ដូចជាយើងធ្លាក់ខ្លួនប្រមូលសំរាមឬ? មិនគួរឱ្យជឿ" អ្នកកំលោះបន្លឺឡើងទាំងក្តៅក្រហលក្រហាយក្នុងចិត្តចង់ខលហៅអ្នកសម្អាតមកដូចគ្នាតែទម្រាំពួកគេមកដល់មិនដឹងថ្មាលណាទេព្រោះអូប័ររបស់គេនេះចតនៅកន្លែងឆ្ងាយពីគេឯង អាចថាគេនេះវាពិសេសមិនអាចទៅឡូកឡំជាមួយអ្នកណាឡើយ។
កុបៗ...
សម្លេងកែងស្បែកជើងបន្លឺឡើងលើអូប័រធំល្មមដែលចតចោលនៅក្បែរច្រាំង នាងតូចរាងកាយល្វត់ល្វន់ដកវែនតាខ្មៅមកស៊កនឹងករ៉ូបដែលវាលសឹងតែដល់ចុងដង្ហើមជាមួយស្នាមញញឹមចុងមាត់។
"ផាតធីម្នាក់ឯងកណ្តាលសមុទ្រប្រហែលជាមិនចម្លែកពេកទេដឹង?" បបូរមាត់ក្រហមឆ្អៅរបស់នាងតូច លីលី ដាលៀរ៍ណា បន្លឺឡើងស្របពេលកែវភ្នែកសម្លឹងមើលទៅកន្លែងបញ្ជាចង្កូត មុននឹងដើរទៅអង្គុយលើកៅអីបញ្ឆេះអូប័រចេញទៅលឿនស្លេវ បើកផងស្រែកច្រៀងឡូឡាផងរហូតដល់ថ្នាក់មិនឮសម្លេងស្រែករបស់មនុស្សម្នាក់ពីខាងក្រោយឡើយ។
"អ្ហា៎ ដល់ហើយៗ" លីលី ញញឹម ស្រស់ងើបចតអូប័រចោលកណ្តាលសមុទ្រមុននឹងងើបចេញពីកៅអីដើរមកសម្លឹងទឹកសមុទ្រជាមួយស្នាមញញឹម។
"អូ៎ រីសត នេះសេវាកម្មល្អណាស់ ស្រា ផ្លែ ឈើ បន្លែ សាច់រៀបចំបានគ្រាន់បើ" លីលី ដើរទៅលើកសាច់គោបាប៊ីឃ្យូមកអាំងលើរងើកភ្លើងដែលបង្កាត់រួចស្រេចព្រមទាំងលើកដបស្រាសាមប៉ាញមកចាក់ដាក់កែវគ្រវីក្រេបរាំគ្រលែងទាំងគ្មានភ្លេងម៉ាសប្បាយដៃ។
"ឆ្កួតឡប់ស្អីនាង? ខ្ញុំស្រែកឱ្យឈប់ម្តេចមិនឈប់? ពុលចង់វិលមុខ" ជុងគុគ បើកទ្វារបន្ទប់ដើរមកសម្លក់នាងតូចទាំងដៃម្ខាងទប់បង្កាន់ដៃអូប័រម្ខាងទៀតទប់ទ្រូងខ្លួនឯងទាំងមុខស្លេកស្លាំង មុននេះគេឱនប្រមូលសំរាមដែលរាយប៉ាយហើយសុខៗអូរប័រគេក៏បើកលឿនស្លេវឡើងគេក្កាប់មុខដួលងើបមកធីងធោងចង់ក្អួត មនុស្សធម្មតាគេបើកមួយម៉ោងទើបមកដល់ទីនេះ នាងល្អិតនេះលេងកន្លះម៉ោង បើកធម្មតាអត់ទេបត់ចង្កូតឡើងគេវិលមុខខ្ញាល់ នៅឆ្លៀតផឹកស្រាអាំងសាច់គេញាំទៀត។
"ហឺ...ហើយលោកឯងជាអ្នកណាសាច់ការអ្វីខ្ញុំត្រូវឈប់? អូប័រខ្ញុំ ខ្ញុំចង់បើកទៅណាក៏បាន ហើយលោកឡើងមកដោយរបៀបម៉េច?" លីលី ទម្លាក់កែវស្រាចុះច្រត់ចង្កេះ ស្រែកចែតៗ ដាក់អ្នកកំលោះ គេសម្លឹងនាងតាំងពីក្បាលដល់ចុងជើងក៏កាត់ន័យយល់ភ្លាមថានាងជាភ្ញៀវនៅរីសតមាត់សមុទ្ររបស់គេ ប្រហែលជាភ្ញៀវថ្មីហើយទើបមិនដឹងថាគេជាអ្នកណា តែអ្វីដែលគេចាប់អារម្មណ៍នោះគឺនាងជាជនជាតិកូរ៉េ គេស្តីឱ្យនាងជាភាសាកូរ៉េ នាងតមកគេវិញញែតៗ។
"នាងហ្នឹងហើយដែលខ្ញុំត្រូវសួរថាជាអ្នកណា ហើយអូប័រនេះជារបស់ខ្ញុំ មិនមែននាង"
"ឆ្កួតទេឬក៏យ៉ាងម៉េច? របស់ខ្ញុំណា ខ្ញុំខំទិញអស់ទាំងលុយៗ ទម្រាំបានកាត VVIP ខ្ញុំចំណាយអស់រាប់លានដុល្លារ លោកឆាប់ចុះពីអូប័រខ្ញុំទៅ" លីលី ស្ទុះទៅរុញ ទ្រូងរឹងមាំរបស់អ្នកកំលោះទាំងមិនសុខចិត្ត ឃើញអកប្បកិរិយារបស់នាងរឹតតែធ្វើឱ្យគេហួសចិត្ត ឆ្នាស់ឆ្នើមមិនចេះសួរនាំហេតុផលសោះ តែបែបនេះក៏ទំនងគេចូលចិត្តស្រីណារឹងរុះបែបនេះណាស់គួរឱ្យស្រឡាញ់គួរសម។
"ថារបស់ខ្ញុំទេ"
"អត់ទេ របស់ខ្ញុំច្បាស់ណាស់ លោកកុំបង្ខំឱ្យខ្ញុំខលទៅប្រាប់ម្ខាស់ រីសតនេះណា ប្រយ័ត្នគេដកកាត VVIP ចេញអត់កន្លែងនៅទៅ"
"អ្នកនាងស្គាល់ម្ចាស់ រីសត នេះដែរឬ?" ជុងគុគ ឱបដៃញញឹមចុងមាត់ គេនឹងតាមជាន់កែងនាងឱ្យទាល់តែបានសុទ្ធតែខលសួរម្ចាស់ រីសត ជាក់ស្តែងគេឈរនៅចំពោះមុខនាង នាងមិនទាំងស្គាល់គេផង។
"រឿងអ្វីថាមិនស្គាល់នោះ មិនត្រឹមតែជាសមាជិកនៅ រីសត នេះទេ រាល់ថ្ងៃខ្ញុំរស់នៅ ផាលេស របស់គ្រួសារ ចន ដូចគ្នា ស្គាល់អគារខ្ពស់ជាងគេកណ្តាល LA ដែរទេ?" លីលី ឱបដៃងើយក្បាលសម្លឹងសម្លក់ផ្ចាញ់ផ្ចាលគេវិញដូចគ្នា ប្រុសស្អីចង់តែឈ្នះស្រីមិនសមសោះ។
"មិនស្គាល់ទេ ជាភ្ញៀវទេសចរណ៍ ទើបមកលេង LA លើកដំបូង"
"ឃើញទេ? នៅធ្វើខ្លួនគ្រាន់បើដាក់ខ្ញុំទៀត ចុះចេញពីអូប័រខ្ញុំភ្លាមទៅ"
"ឱ្យចុះយ៉ាងម៉េចអ្នកនាង? កណ្តាលសមុទ្រណា" ជុងគុគ ជ្រួញចិញ្ចើមមិនយល់ មិនដឹងថាខួរមួយគីឡូពីរខាំរបស់នាងទុកសម្រាប់ធ្វើអ្វីទេ គិតឃើញអីក៏និយាយនឹង បើគេហក់ទឹកហើយឆ្លាមស៊ីបាត់អ្នកណាគ្រប់គ្រងជំនួញរបស់គេបន្តនោះ? រលាយមិនខានទេ។
ប្រូង...
"នែ៎នាងល្អិត! លែងចង់រស់ហើយមែនទេបានជាធាក់ខ្ញុំទម្លាក់ទឹកបែបនេះ?" ជុងគុគ ហែលទឹកខ្វៃមកក្បែរអូប័រដែលចតនៅកណ្តាលសមុទ្រ ដៃក្រាស់វាយទឹកប្រូងៗពេលដែលនាងតូចអង្គុយគងទាក់ខ្លាក្រេបសាមប៉ាញធ្វើមិនដឹងហាក់ដូចជាការធាក់គេទម្លាក់ទឹកមុននេះដូចជាការយល់សប្តិអញ្ចឹង។
"យ៉ាងម៉េច? ក្រែងមិនដឹងថាចុះដោយរបៀបណានោះអី?" លីលី បញ្ឈរភ្នែក ចរិកឆ្នាស់ឆ្នើម ឱបដៃសើចចំអកអ្នកនៅក្នុងទឹក ហើយក៏ដើរទៅលើកកែវស្រាដែលនាងបានចាក់មុននោះមកផឹកធ្វើមិនដឹង។
"នាងល្អិត!"
"នែ៎ នាងល្អិត លីលី!"
"អេស៎? ម៉េចក៏លោកស្គាល់ឈ្មោះខ្ញុំ" លីលី ទម្លាក់កែវស្រាស្ទុះមកឈរឱបដៃសម្លឹងអ្នកដែលនៅក្នុងទឹកដៃតោងបង្កាន់ដៃអូប័រ គេទៅដឹងឈ្មោះនាងមកពីណាបើមិនដែលស្គាល់គ្នាពីមុនផង។
"ទ្រូងនាង!" ជុងគុគ បូញមាត់ចង្អុលទ្រូងដែលមានសាក់កូនផ្កាលីលីមួយក្បែរនោះ។ អ្នកកំលោះញញឹមចុងមាត់គិតថានាងនឹងអៀនខ្មាសផ្ទុយទៅវិញនាងបែរជាឱនមកបង្ហាញឱ្យគេមើលច្បាស់ៗឡើងគេមុខក្រហមងាំង។
"ស្អាតទេ? ទម្រាំបានមួយហ្នឹងបងប្រុសវាយឡើងចង់ប៉ោងគូទហើយ"
"នាងមិនខ្មាសខ្ញុំទេ? ស្រី អិលអេ អញ្ចឹងមែន"
"ខ្មាសអីលោកមិនបានឃើញទាំងមូលផង"
"បាន! ឈប់ឈ្លោះគ្នាហើយជួយលើកឡើងបន្តិចមក"
"ហេតុអីខ្ញុំត្រូវជួយលើកលោកនោះ ប្រាប់ហើយថាអូប័រខ្ញុំ"
"ចាំមើលតែឡើងទៅរួចនឹងចាប់រំលោភនាងឱ្យបាក់អូប័រជាពីរ"
"ហ៊ានឡើងមកធាក់ធ្លាក់ទៅវិញ!" លីលី លើកជើងដែលមានស្បែកជើងកែងចោតដាក់កណ្តាលមុខគេ រ៉ូបខ្មៅឆែកសឹងកប់ក្រលៀនអ្នកខ្លះសឹងតែកើតគ្រុន។
"លីអូពណ៌ក្រហមទៀត ខ្ញុំចូលចិត្ត"
ផឹប!
"អារោគចិត្ត!!"

_____

ព្រះនាងតូចរបស់ម៉ាហ្វៀ ✔️Where stories live. Discover now