អន្ទាក់ស្នេហ៍ក្មេងតូច ភាគទី12

594 48 0
                                    

រឿង:អន្ទាក់ស្នេហ៍ក្មេងតូច

                  ភាគទី12:ស្តាប់បង្គាប់

" ញុំារួចហើយមែនទេ? " ជុងហ្គុក ចេញពីបន្ទប់ទឹកវិញឃើញថាថេយ៉ុងអង្គុយអង្អែលពោះខ្លួនទាំងញញឹម ។ មើលទៅគេមានក្តីសុខណាស់ពេលបានញាុំឆ្អែតបែបនេះ។

" លោកប្តី " ថេយ៉ុង ហៅនាយដោយសម្លេងស្រទន់ថែមទាំងញញឹមដាក់នាយយ៉ាងស្រស់តាមចរិកក្មេងរបស់គេ

" បានហើយចូលគេងទៅនេះយប់ហើយណា " នាយតូចក៏ងក់ក្បាល នាយមិនមាត់ក៏លើបីគេទៅគេង ។

ព្រឹកឡើង~~

ព្រឹកថ្ងៃថ្មីឈានចូលមកដល់មនុស្សម្នាក្រោកទៅឡើងធ្វើការ
រៀងៗខ្លួនបើយើងក្រឡេកមកមើលគូរស្នេហ៍មួយគូរនេះវិញគឺថានៅគេងអោបគ្នានៅឡើយ ។ ប៉ុន្តែអ្វីដែលចម្លែកនោះគឺនាយទទួលបានអារម្មណ៍ថាកម្តៅក្មេងសាច់ខ្ចីរបស់ខុសពីធម្មតាទើបនាយប្រញាប់ក្រោកឡើង

" ថេយ៍ " នាយឧទានហៅឈ្មោះគេដោយបារម្តជាខ្លាំងព្រោះកម្តៅក្នុងខ្លួនគេមិនមែនកម្តៅធម្មតានោះទេ ។

" អឹម..លោកប្តី " នាយតូចក្រោកឡើងសម្លឹងមើលមុខរបស់នាយទាំងក្នុងក្បាលគេពេលនេះដូចគេយកដុំថ្មមកសកត់ចឹងហើយទើបគេចាប់ផ្តើមពេបមាត់នាំអោយអ្នកម្ខាងទៀតរិតតែបារម្មណ៍ខ្លាំងជាងមុនទៅទៀត ។

" អូនយ៉ាងមិចហើយ " ជុងហ្គុក

" អូនឈឺក្បាលខ្លាំងណាស់លោកប្តី តើអូនកើតអីទៅ? " ថេយ៉ុង ឃើញទេនាយបានប្រាប់គេរួចហើយថាមិនអោយគេញុំាមីច្រើនតែគេបែជាមិនស្តាប់នាយគិតតែមិនញាុំយកៗឃើញទេលិតផលបានក្តៅខ្លួនតាំងមកពេបមាត់យំទៅវិញក្មេងអើយក្មេង ។

" អូនឈឺហើយប្រពន្ធ បងប្រាប់អូនហើយថាមិនអោយញាុំមីច្រើនតែអូនមិនស្តាប់ឃើញទេឥឡូវបានឈឺបែបនេះ បន្តិចទៀតបងនាំអូនទៅពេទ្យចាក់ថ្នាំហើយ " ជុងហ្គុក និយាយបែបនេះព្រោះតែបារម្ភពីគេតែខួរក្បាលក្មេងម្នាក់នេះបែលជាគិតថា ។

" លោកប្តីស្តីអោយអូន លោប្តីឈប់ស្រឡាញ់អូនហើយធ្វើមិចអូនជាក្មេងពូកែរំខាន ហឹុក... " ថេយ៉ុង យំរៀបរាប់ធ្វើអោយអ្នកដែលអង្គុយចាំស្តាប់គេនិយាយនោះហួសចិត្តនិងក្មេងសាច់ខ្ចីម្នាក់នេះខ្លាំងណាស់ ។

" អា៎...បានហើយប្រពន្ធបង បងគ្មានន័យចឹងទេអ្នកណាទៅដាច់ចិត្តឈប់ស្រឡាញ់ក្មេងសាច់ខ្ចីដូចជាអូននោះ " ជុងហ្គុក និយាយលួងលោមធ្វើអោយអ្នកដែលលឺនាយនិយាយនោះចាប់ផ្តើមញញឹមញញែមមិនឈប់សោះ ។

" លោកប្តីនិយាយពិតទេ ថេយ៉ុង សួរគេបញ្ជាក់ខ្លាចគេនិយាយកុហកខ្លួន នាយញញឹមងកើក្បាលបញ្ជាក់ថាពាក្យដែលនាយនិយាយទាំងអស់សុទ្ធតែជាការពិត ។

" បានហើយ ទៅងូតទឹកទៅនិងបានទៅញាុំបាយហើយលេបថ្នាំ " នាយនិយាយធ្វើដូចធម្មតាតែអ្នកដែលស្តាប់នាយនោះវិញឡើងចំហមាត់ទៅហើយលេបថ្នាំមែនទេគេខ្លាចល្វីងខ្លាំងណាស់មិនលេបទេ មិនលេបទេ ។

បន្ទាប់ពីងូតទឹករួចរាល់ហើយនាយក៏ចុះមកខាងក្រោមដោយនៅក្នុងដៃបីក្មេងតូចសាច់ខ្ចីដូចសព្វមួយដង ។នាយក្រាស់ដើរចូលតុអាហាររួចហើយដាក់អោយក្មេងតូចអង្គុយលើភ្លៅនាយ ។

" ឆាប់ញុំាទៅនិងបានលេបថ្នាំ " នាយដួសបរប បញ្ចុាកគេគេព្រមញាុំតាមសម្រួលញាុំរហូតដល់អស់ ទើបនាយបញ្ជាអោយអ្នកបម្រើយកថ្នាំមកអោយគេលេប

" អូនមិនលេបបានទេ អូនជាហើយលោកប្តីឃើញទេ " នាយតូចខំញញឹមលើកដៃផងជើងផងដើម្បីបញ្ជាក់ថាគេជាហើយ តែចម្លើយរបស់គេបែបជាធ្វើអោយនាយអស់សំណើចទៅវិញ ជាហើយមែនទេទាំងដែលខ្លួនគេនៅក្តៅនៅឡើយនេះមែនទេរល្បិចបោករបស់កូនក្មេងសាច់ខ្ចីរបស់នាយនោះ ។

" ក្មេងល្អស្តាប់បង្គាប់បង ចាំបងនាំអូនទៅទិញកូនឆ្អែដែលអូនចង់បានណា " ជុងហ្គុក

" លោកប្តីនិយាយហើយណា " ថេយ៉ុង និយាយទៅកាន់នាយរួចហើយក៏យល់ព្រមលេបថ្នាំដែលនាយអោយទាំងទឹកមុខមិនសូវស្រស់ដូចកុហកគេមិញនេះសោះ ។

" អឹម...ប្រពន្ធរបស់បងពូកែណាស់ "

             សូមអានដោយក្តីរីករាយ🌸✨

អន្ទាក់ស្នេហ៍ក្មេងតូចWhere stories live. Discover now