ឆ្លងពេលវេលា

225 19 2
                                    

ភាគទី5

"មនុស្សអីអាក្រក់យ៉ាងនេះ"ថេហ្យុងលើកដៃខ្ទប់មាត់ភ្ញាក់ផ្អើលនិងទង្វើរបស់ថេហ្គីជាខ្លាំង មិនគួរអោយជឿមុខមាត់ស្អាតបាតបែបនេះគួរតែចរិកស្លូតបូតតែវាផ្ទុយស្រឡះ។

"ហេតុអីអ្នកប្រុសភ្ញាក់ផ្អើលម្លេសមិនចាំអ្វីបន្តិចសោះមែនទេ?" នាងសួរទាំងមុខឆ្ងល់ពេលឃើញកាយវិកាភ្ញាក់ផ្អើលរបស់គេបែបនេះចំណែកឯនាយតូចក៏ងាកមើលមុខនាងភ្លើសៗ

"អត់ទេ ប្រហែលមកពីធ្លាក់ពីលើកាំជណ្តើរច្រើនជាន់ពេកទើបមិនចាំអ្វីបែបនិង"នាយតូចនិយាយញឹមៗទៅកាន់នាងទើបអង្គុយញុាំផ្លែឈើសម្លឹងមើលស្មៅជំុវិញសួននោះ...ដល់ល្ងាចបន្តិចទើបគេចូលទៅក្នុងភូមិគ្រឹះវិញ។

+ពេលរសៀល

ជុងហ្គុកក៏ត្រឡប់មកពីធ្វើការវិញហើយអ្នកបម្រើក៏នាំគ្នារូតរះធ្វើកិច្ចការងារផ្ទះអោយឆាប់ហើយ អ្នកបម្រើស្រីម្នាក់ក៏រត់ទៅទទួលកាបូបពីនាយយកមកទុក ចំណែកឯជុងហ្គុកក៏ឡើងទៅបន្ទប់របស់នាយដើម្បីងូតទឹកស្លៀកពាក់មកញាំបាយ មួយសន្ទុះគេក៏ចុះមកអាហារលើតុក៏រៀបហើយជាស្រេចទើបនាយទាយកៅអីអង្គុយ

"ឆាប់ឡើងទៅហៅក្មេងនោះមក"នាយក៏ប្រាប់អ្នកបម្រើម្នាក់ទើបអោនក្បាលឡើងទៅតាមបញ្ជារបស់នាយទោះជាមិនចង់ក៏ត្រូវតែទៅ

តុក*តុក*

"មានការអី?"ការីតាឆ្លើយជំនួសនាយតូចដែលកំពុងតែអង្គុយអានសៀវភៅ

"គឺលោកម្ចាស់ហៅអោយអ្នកប្រុសតូចទៅទទួលទានអាហារ ចា៎ស"

"ឯងទៅមុនទៅបន្តិចទៀតទើបអ្នកប្រុសទៅ"នាងនិយាយហើយក៏ដើរទៅជួយគ្រានាយតូចឡើង បន្ទាប់មកក៏ដើរសម្ដៅទៅទ្វាម្ដងបន្តិតៗមុននិងបើកទ្វាចេញទៅ មកដល់ខាងក្រោមអ្នកបម្រើនាំគ្នាអោនមុចចុះគ្រប់គ្នាមិនហ៊ានសម្លឹងទៅនាយតូចឡើយ

"រវល់ធ្វើស្អីបានជាយូរម្ល៉េះ ចូលចិត្តតែអោយគេចាំ ទំលាប់អាក្រក់"គ្រាន់តែនាយតូចដាក់ខ្លួនអង្គុយភ្លាមក៏ត្រូវមាត់របស់នាយភ្លាម

"លោកក៏ឃើញថាជើងរបស់ខ្ញំឈឺ គិតថាខ្ញុំចង់អោយលោកចាំយូរមែនទេ ឆឹស"នាយតូចមិនខ្លាចបែលជាតមាត់តកនិងនាយមិនដាច់។ចំណែកឯការីតាបើកភ្នែកធំៗពេលដែលលឺនាយតូចហ៊ានតមាត់ជាមួយនាយដោយមិនខ្លាចនាយបន្តិចសោះឡើយ ឃើញបែបនេះគេក៏លើកដៃកេះនាយតូចឲឈប់តែនាយតូចមិនស្ដាប់ ចំណែកឯងអ្នកបម្រើផ្សេងៗនាំគ្នាមើលមុខគ្នា

SHORTS NOVELWhere stories live. Discover now