Nothing like us

217 16 1
                                    

Ep:1:ភ្ជាប់ពាក្យ??

នៅក្នុងផ្ទះជួលតូចមួយដែលមានគូស្នេហ៍មួយគូកំពុងតែអង្គុយញុាំបាយជុំគ្នាដោយម្នាក់ៗមើលទៅហាក់មានក្ដីសុខក្រៃលែង អ្នកដែលមាននាមជាសង្សារក៏ចាប់ម្ហូបដាក់ទៅដៃគូម្ខាងទៀតដោយស្នាមញញឹម គេចាប់យកមកញាំទាំងស្នាមញញឹមជាប់ជានិច្ច

"អូនទៅផ្ទះម៉ោងប៉ុន្មាន?"អ្នកកម្លោះដែលមានឈ្មោះថា ចន ជុងហ្គុក សួរទៅកាន់ គីម ថេហ្យុងនាមជាសង្សារកំពុងតែអង្គុយញុាំអាហារនៅទល់មុខខ្លួនងើបមកតបនិងនាយទាំងមិនពេញចិត្តនិងសំណួរនេះ នាយតូចគ្រាន់តែលឺបែបនេះក៏ទំលាក់ទឹកមុខភ្លាមហើយក៏តបសម្ដីនិងនាយ

"បងសួរធ្វើអី?មិនពេញចិត្តដែលអូននៅមែនទេ?"នាយតូចតបទាំងទឹកមុខអាក់អន់ចិត្តភ្លាមៗលើកណាក៏នាយតែងតែសួរសំណួរបែបនេះមកកាន់ខ្លួនដែល។

"មិនមែនបែបនោះ..បងបារម្ភខ្លាចអ្នកស្រីគាត់រករឿងអូនប៉ុណ្ណោះ"នាយមិនមែនមិនពេញចិត្តដែលមានវត្តមាននាយតូចនៅក្បែរនាយតែខ្លួនជាមនុស្សក្រីក្រការងារទទួលបានប្រាក់ខែបានតិចតួចប៉ុណ្ណោះឯផ្ទះក៏ជួលគេទៀត គ្មានលទ្ធភាពណាចិញ្ចឹមនាយតូចដែលជាកូនអ្នកមានមុខមាត់ក្នុងសង្គមម្នាក់ មានលុយរាប់លានដុល្លារចាយមួយជីវិតទៀតក៏មិនអស់ដែរ ហេតុនេះទើបអ្នកស្រីមិនពេញចិត្តគេ។

ម៉ាក់របស់ថេហ្យុងមិនពេញចិត្តនិងទំនាក់ទំនងរបស់ពួកគេទាំងពីរទេព្រោះតែជុងហ្គុកមិនមែនជាកូនអ្នកមានត្រឹមជាអ្នកក្រីក្រទើបគាត់គិតថាមិនសាកសមនិងកូនប្រុសរបស់គាត់ ពេលណាដែលថេហ្យុងមកជួបនិងនាយមកដល់ផ្ទះវិញក៏ទទួលតែការសួរនាំស្ដីបន្ទោសពីគាត់។តែនាយតូចនៅតែមានះមកជួបជុងហ្គុកទាល់តែបាន។

"បងកុំខ្វល់អី..ញុាំអាហារបស់យើងទៅ..អាមួយនេះឆ្ងាញ់ណាស់់"នាយតូចលូកដៃទៅចាប់ដៃមាំ ហើយក៏ចាប់សាច់ដាក់ចូលចានរបស់នាយទាំងញញឹមមុននិងញុាំអាហាររបស់គេបន្ត

+រសៀលបន្តិច

"ថ្ងៃនេះបងសម្រាកមួយថ្ងៃ..អូនចង់ទៅដើរលេងទេ"ជុងហ្គុក និយាយទៅកាន់ថេហ្យុងដែលកំពុងអង្គុយអានសៀវភៅនៅលើគ្រែរបស់នាយឲងាកមកមើលនាយភ្លាមៗពេលដែលលឺប្រយោគនេះ។

SHORTS NOVELWhere stories live. Discover now