73

87 3 0
                                    

សុបិនស្នេហ៍ក្បែរដំណក់ឈាម
ភាគទី73
យ៉ូនហ្គីក៏ជាអ្នកសួរបកទៅលោកគ្រូពេទ្យវិញបើកភ្នែកប៉ុនពងមាន់ទៅហើយបេះដូងនាយក៏កំពុងតែរីកមាឌពេញប្រអប់ទ្រូងព្រោះគេកំពុងតែត្រេកអរនិងដំណឹងនេះខ្លាំងណាស់
«បាទពិតមែនហើយអបអរសារទរផងណាតែអ្នកម៉ាក់ត្រូវមើលថែសុខភាពឲ្យល្អជាងនេះមិនត្រូវទៅមានរបួសបែបនេះទៀតទេ»លោកគ្រូពេទ្យក៏ផ្តាំផ្ញើទៅហ្វីដាបន្តិចព្រោះមើលទៅនាងដូចជាវេទនាខ្លាំងណាស់ពពោះផងតែមកត្រូវមានរបួសចូលមន្ទីរពេទ្យបែបនេះទៀត
«នេះជាកូនពួកឯងទាំងពីរមែនទេ?»ពាក្យនេះក៏ជាប៉ារបស់ហ្វីដាជាអ្នកសួរព្រោះមិនចង់ជឿទេកូនគាត់ទើបតែ18ឆ្នាំតែមកត្រូវមានកូនទាំងក្មេងមិនទាន់រៀនចប់ចឹងមែនទេ?
«បាទគេជាកូនរបស់ខ្ញុំ»យ៉ូនហ្គីក៏ចេញមុខមកនិយាយច្បាស់ៗក្នុងនាមជាកូនប្រុសម្នាក់ដែលធ្វើហើយក៏ទទួលយកគ្រប់យ៉ាងដែលនិងត្រៀមកើតឡើង
«ខ្ញុំនេះក៏ភ្លេចសួរពួកឯង ស្រឡាញ់គ្នាពីពេលណា? ស្គាល់គ្នាយូរទេ? មានបានរៀបការចុះអេតាសុីវិលត្រឹមត្រូវឬអត់? យល់ព្រមទាំងសងខាងឬក៏មានបង្ខំទេ?»សំណួរសួរចំចំណុចរសើបរបស់អ្នកទាំងពីហ្វីដាយ៉ូនហ្គីក៏ងាកមើលមុខគ្នាបើកភ្នែកភ្លើសៗកំពុងតែនិងគិតទាំងសងខាងថាគួរឆ្លើយយ៉ាងណាឲ្យសមនិងសំណួរទាំងអស់នេះ
«ពួកយើងស្គាល់គ្នាបាន1ឆ្នាំជាងហើយមិនទាន់រៀបការនិងចុះអេតាសុីវិលទេតែពួកយើងស្រឡាញ់គ្នាមិនមានអ្នកណាបង្ខំអ្នកណាទេ»យ៉ូនហ្គីក៏ចេញមុខមកឆ្លើយជំនួសព្រោះគេជាមនុស្សប្រុសគេគួរតែជាអ្នកនិយាយរឿងនេះ
«ដាស្រឡាញ់គេខ្លាំងទេកូន?»ម៉ាក់នាងក៏ងាកទៅសួររ៉ូហ្វីដាដែលកំពុងតែសម្លឹងមើលទៅយ៉ូនហ្គីដែលកំពុងតែឆ្លើយនូវសំណួរប៉ារបស់នាង
«ចាស៎ ស្រឡាញ់ណាស់ហើយក៏ស្រឡាញ់យូរហើយ»
«ចឹងក៏ព្រមមានកូនជាមួយគេបែបនេះមែនទេ?»ប៉ានាងសួរបញ្ជាក់
«ចា »
«យល់ថាពួកឯងស្រឡាញ់គ្នាយើងមិនថាអីទេ តែបើកូនស្រីយើងធ្លាក់ក្នុងសភាពបែបនេះម្តងទៀតជាឯងនិងហើយដែលត្រូវមកដេកក្នុងមន្ទីរពេទ្យនេះ»
«អរគុណហើយប៉ាក្មេក»យ៉ូនហ្គីនាយញញឹមស្រស់រួចក៏ចូលទៅអោបនាងតូចដែលដេកនៅលើគ្រែថ្នមៗព្រោះនាងមិនទាន់ជានៅឈឺនៅឡើយមិនហ៊ានដៃធ្ងន់នោះទេ។ស្របនិងសំឡេងសើចនៅក្នុងបន្ទប់នេះបន្លឺឡើងស្មាមញញឹមក៏មានសាន់ដ្រានាយក៏សុំដកខ្លួនដើរចេញទៅខាងក្រៅដោយមិននិយាយអ្វីទាំងអស់ព្រោះដើមទ្រូងគេកំពុងតែអួលឈឺវាមិនដឹងថាទ្រាំនៅមើលរូបភាពដែលវាយប្រហារបេះដូងគេធ្វើអីទៀត នាយកម្លោះដើរយ៉ាងយឺតៗចាកចេញពីក្នុងមន្ទីរពេទ្យទាំងគ្មានវិញ្ញាណមិនប្រយ័ត្នក៏ទៅបុកនិងអ្នគ្រូពេទ្យដែលកំពុងតែរុញរទេះថ្នាំ
«ភឹប.. លោកកើតអីដែរទេ? មិចក៏ដើរបែបនេះ?»សាន់ដ្រានាយមិនខ្ចីតបមិនទាំងចាប់អារម្មណ៍ថាគេដើរបុកអីផងរួចក៏ដើរសំដៅទៅឡានទាំងមិននិយាយអ្វីសូម្បីតែមួយម៉ាត់។
  ព្រឹកព្រលឹមថ្ងៃរះបាច់ពន្លឺសាយពេញផែពសុធា ររួចក៏ចូលហួសទៅតាមជញ្ជាំងកញ្ចក់ទៅប៉ះនិងរាងកាយតូចដែលកំពុងតែឈរសម្លឹងមើលទៅខាងក្រៅ
«យ៉ាងមិចហើយការងារ?»
«រួចរាល់ហើយ ហើយក៏ដល់ពេលចៅហ្វាយស្រីទៅជួបគេដូចគ្នា»
«ល្អតោះចឹង»រ៉ូខាលីណានាងដើរចេញព្រមជាមួយនិងជំនិតដើម្បីទៅធ្វើការងារដែលនាងប្រឹងស្ទើរពាក់កណ្តាលជីវិតដណ្តើមពីមនុស្សដែលលើសនាងហើយយកមកធ្វើជារបស់នាងពេលនេះក៏ដល់ពេលហើយ។ឡានពណ៍ខ្មៅរលោងក៏មកឈប់នៅខាងមុខក្រុមហ៊ុនខណៈរ៉ូខាលីណានាងក៏ចុះពីលើឡានដើរចូលទៅខាងក្នុង
«ស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ក្រុមហ៊ុនរបស់ខ្ញុំ អ្នកទាំងអស់គ្នាមិនខកបំណងទេដែលសម្រេចចិត្តមកធ្វើការនៅទីនេះព្រោះវាល្អជាងក្រុមហ៊ុនចាស់នោះឆ្ងាយណាស់ ហើយក៏អរគុណសម្រាប់អ្នកធ្វើការជាមួយខ្ញុំតាំងពីដំបូងមកដល់ពេលនេះថ្ងៃនេះវាជាល្អថ្ងៃដែលខ្ញុំទទួលបានអ្វីដែលគួរតែបានពីពួកគេ»នាងនិយាយស្វាគមន៍បុគ្គលិកថ្មីៗដែលធ្លាប់ជាអ្នកធ្វើការជាមួយយ៉ូនហ្គីពេលនេះបានមកធ្វើជាមួយនាងអស់ទៅហើយមិនថាជាអ្នកបណ្តាក់ទន់ភ្លៀវឬក៏ជារូមមន្តសម្រាប់ផលិតអាវុធថ្មីៗរបស់នាយកម្លោះយ៉ូនហ្គី។
រុឺង..រុឺង
សំឡេងទូរស័ព្ទក៏បន្លឺឡើងខណៈនាយកម្លោះក៏ទូរស័ព្ទហូចចេញពីក្នុងហោប៉ាវខោមកចុចទទួល
«មានការអីអុីហ្វាន់?»
«ចៅហ្វាយអាចមកក្រុមហ៊ុនបន្តិចបានទេ?»
«មានរឿងអី?»
«មកចៅហ្វាយនឹងដឹងហើយ»
_______________
ស្អែកចូលរួមបញ្ចប់ជីវិតឆីលីណាជាមួយអេតមីន🤣

សុបិនស្នេហ៍ក្បែរដំណក់ឈាម {ចប់}Where stories live. Discover now