ភាគបញ្ចប់

208 5 0
                                    

សុបិនស្នេហ៍ក្បែរដំណក់ឈាម
ភាគបញ្ចប់

  ស្នូលកាំភ្លើងពីរគ្រាប់ក៏បន្លឺឡើងស្របនិងរាងកាយទន់អស់លំនឹងក៏ធ្លាក់កាំភ្លើងចុះអាយរីសនាងសម្លឹងមើលទៅមុខហ្វីដាខណៈហ្វីដានាងក៏ងាកមុខទៅរកម្ចាស់គ្រាប់កាំភ្លើងដែលបាញ់មិញនេះ
«សាន់ដ្រា  »
«យ៉ាងមិចហើយ?»សាន់ដ្រានាយសួរខណៈទៅជួយមើលនាយកម្លោះដែលដេកសន្លប់នៅក្នុងថ្លក់ឈាមក្រោមរង្វង់ដៃរ៉ូហ្វីដា
«លោកជួយគាត់ផងគាត់ត្រូវគេបាញ់»រ៉ូហ្វីដានាងក៏និយាយទាំងត្រហេបត្រហបទៅនាយកម្លោះខណៈគ្រូពេទ្យនៅខាងក្រោមក៏ប្រញាប់មកទទួលអ្នករបួសដែលកំពុងតែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរ។
«ដាមានរឿងអីកូន?»ខណៈដែលហ្វីដានាងកំពុងតែអង្គុយនៅខាងមុខបន្ទប់សង្រ្គោះបន្ទាន់ស្លន់ស្លោរអង្គុយមិនត្រង់ខ្លួនក៏ងាកទៅតាមសម្តីរបស់ឪពុក
«ពូយ៉ូនត្រូវគេបាញ់ប៉ាគាត់មករងជំនួសកូន ហុឹក..»
«មិនអីទេ គេនិងជា»អ្នកជាម្តាយក៏ចូលមកអោបកូនស្រីរួចក៏អោបនាងតូចអង្អែលក្បាលតិចៗដើម្បីឲ្យនាងបានស្ងាប់ចិត្ត។អង្គុយបានមួយសំទុះលោកដុកទ័រដែលនៅខាងក្នុងអស់ជិត2ម៉ោងក៏ចេញមកវិញមុននិងដោះម៉ាស់ដែលពាក់នៅក្នុងបន្ទប់វះកាត់ចេញដោយទឹកមុខស្រពោនខ្មៅអែលឲ្យអ្នកដែលចាំស្តាប់ដំណឹង បេះដូងលោតញាប់ម្តងៗពេលខ្លះគាំងស្ទើរតែដកដង្ហើមមិនដល់គ្នាទៅហើយ
«លោកគ្រូពេទ្យពូយ៉ូនយ៉ាងមិចទៅហើយ?»រ៉ូហ្វីដានាងក៏ជាអ្នកសួរទៅលោកដុកទ័រមុនគេ
«ពួកយើងប្រឹងអស់ពីសមត្ថភាពហើយ តែ...ចូលរួមអបអរសាទរផងអ្នកជំងឺផុតពីគ្រោះថ្នាក់ហើយ»ចុងក្រោយលោកដុកទ័រក៏ញញឹមហើយប្រាប់ថាគេមិនបានកើតអីទៀតទេតែគាត់ក៏ចង់សាកចិត្តសាច់ញាតិអ្នកជំងឺលេងកំដរអផ្សុកហ្នឹងណា។
  9ខែក្រោយ
«បងហា ...»
«បាទប្រពន្ធសម្លាញ់»គ្រាន់តែលឺសំឡេងស្រែកហៅពីចម្ងាយនាយកម្លោះនេះក៏ប្រញាប់ឆ្លើយហើយក៏រហ័សរត់ទៅរកប្រពន្អគេយ៉ាងលឿន
«ត្រូវការអីប្រាប់បងចាំបងយកឲ្យ»យ៉ូនហ្គីដើរមកដាក់បង្គុយនៅលើពូកទន្ទឹមនិងរ៉ូហ្វីដារួចក៏ដាក់ដៃអោបស្មានាងម្ខាងឯងម្ខាងទៀតក៏ទៅអង្អែលនៅលើពោះដែលធំប៉ុនណាណីនោះ
«អូនចង់ចេញទៅខាងក្រៅនៅទីនេះធុញណាស់»រ៉ូហ្វីដានាងក៏ធ្វើទឹកមុខធុញថប់រួចក៏សុំចង់ចេញទៅខាងក្រៅ
«មកចាំបងបីទៅ»និយាយចប់នាយក៏លើកបីនាងតូចតែធ្ងន់ព្រោះតែអាល្អិតពីរក្បាលនៅក្នុងពោះចុះទៅខាងក្រោមនិងអាងជូននាងដើរលេងគេមិនដែលឲ្យនាងទាស់ចិត្តសូម្បីតែបន្តិចព្រោះពីមួយថ្ងៃទៅមួយគេស្រឡាញ់គ្នាស្ទើរកាច់លេបចូលទៅក្នុងពោះលាក់ទុកមិនឲ្យគេឃើញទៅហើយ
«អង្គុយនៅត្រង់និងហើយបងទៅយកអីមកឲ្យញាំ»
«ចាំបងនៅនឹងហើយ»យ៉ូនហ្គីក៏បីនាងចេញមកខាងក្រៅដាក់ឲ្យអង្គុយនៅបង់ខាងមុខផ្ទះរួចក៏រហ័សចូលទៅក្នុងផ្ទះយកនំនិងទឹកក្រូចមកឲ្យសំណព្វចិត្តរបស់គេ អ្នកបម្រើមានពេញផ្ទះអង្គរក្សមានគ្រប់សព្វតែគេបែរជាស្មាកចិត្តធ្វើវាដោយខ្លួនឯងទៅវិញ
«មកហើយៗ»មួយសំទុះនាយក៏រត់មកវិញជាមួយនិងនំមួយចានទឹកក្រូចមួយកែវមកដាក់នៅលើតុក្បែរនាងតូចរបស់យើង
«បងងូតទឹកនៅមួយថ្ងៃហើយរវល់ធ្វើអីមើលខ្លួនហ៎ ?»នាងក៏សម្លឹងមើលទៅខោអាវនាយកម្លោះដែលមានត្រឹមអាវយឺតសដៃខ្លីមួយស្តើងជាមួយនោងខោខ្លីត្រឹមជង្គង់ស្បែកជើងនៅក្នុងផ្ទះសក់សំពោងទៀតមុខដូចមិនទាន់លុបប្រហែលជាធ្មេញក៏មិនទាន់ដុសទៀតយ៉ាង
«ពីព្រឹកបងក្រោកធ្វើម្ហូបរួចក៏ងូតទឹកឲ្យអូនស្លៀកពាក់ហើយក៏បញ្ចុកបាយរៀបបន្ទប់ហីក៏ជូនអូនទៅនេះទៅនោះមិនទាន់បានងូតទេ»យ៉ូនហ្គីក៏រៀបរាប់ការងាររបស់គេឲ្យនាងស្តាប់មូលហេតុនិងហើយដែលគេមិនទាន់ងូតទឹកនោះ
«បងមិនបាច់ធ្វើចឹងក៏បានមើលទៅបាក់សម្រស់អស់ហើយកំពុងតែចាស់ផង ហិ ហិ»
«ចាស់តែអូនក៏ស្រឡាញ់ដែរមិនចឹង?»នាយកម្លោះញាក់ចិញ្ចើមម្ខាងរួចក៏ស្ទុះមកអង្គុយជិតនាងវិញ
«ស្រឡាញ់និងហើយបានឲ្យទៅងូតទឹកចេញទៅអូនអង្គុយចាំនៅទីនេះ»
«ចឹងបងទៅសិនហើយ»ថាចប់នាយក៏ប្រញាប់រត់ចូលទៅក្នុងផ្ទះវិញយ៉ាងលឿនព្រោះមិនចង់ទុកឲ្យអ្នកម្ខាងទៀតនៅអង្គុយតែម្នាក់ឯង។
«អួយ...»គ្រាន់តែយ៉ូនហ្គីនាយចេញទៅផុតបានបន្តិចពោះនាងក៏ចាប់ផ្តើមឈឺម្តងបន្តិចៗរហូតដល់ខ្លាំងទឹកភ្លោះនៅប្រឡោះជើងរបស់នាងក៏ហូរចេញមកខាងក្រៅ
«អួយឈឺណាស់..បង..បង»រ៉ូហ្វីដានាងព្យាយាមស្រែកលឺៗរហូតដល់អុីហ្វាន់ដែលនាយដើរចេញមកខាងក្រៅលឺរួចក៏រត់មកមើលនាងតូចដែលកំពុងតែស្រែកឈឺកាន់តែខ្លាំង
«ដាឯងឈឺពោះហេស?»
«ចា...ឈឺណាស់»
«ចៅហ្វាយៗ ប្រពន្ធចៅហ្វាយឈឺពោះហើយ ឯងឆាប់ចេញឡានយកចៅហ្វាយស្រីទៅមន្ទីរពេទ្យលឿនឡើង»អុីហ្វាន់នាយក៏ចូលមកបីរ៉ូហ្វីដារួចក៏ដាក់នាងចូលទៅក្នុងឡានខណៈដែលយ៉ូនហ្គីនាយក៏រត់ចេញពីក្នុងផ្ទះប្រញាប់ប្រញ៉ាល់តែពាក់អាវក៏មិនត្រូវ។មួយសំទុះឡានដែលបើកលឿនដូចជាហោះក៏មកដល់មន្ទីរពេទ្យ លោកគ្រូអ្នកគ្រូពេទ្យក៏ប្រញាប់យកគ្រែពេទ្យមកដាក់រ៉ូហ្វីដារួចក៏រុញចូលទៅក្នុងបន្ទប់សម្រាលយ៉ាងលឿន
«ជាលោកប៉ាមែនទេ?»
«មែនហើយ»
«ចឹងលោកជួយទៅប្តូឈុតនេះហើយចូលទៅខាងក្នុងផង»អ្នកគ្រូពេទ្យផ្តាំរួចនាយកម្លោះក៏ធ្វើតាម ស្លៀកពាក់ហើយក៏ដើរចូលទៅខាងក្នុង
«បងនៅទីនេះហើយ បងនៅផ្តល់កម្លាំងចិត្តឲ្យអូនណា»យ៉ូនហ្គីនាយក៏មកឈរក្តោបដៃរ៉ូហ្វីដាជាប់ញញឹមយ៉ាងស្រស់ដើម្បីឲ្យនាងមានកម្លាំងចិត្តដើម្បីបង្កើតអាល្អិតនៅក្នុងពោះ
«អ្នកម៉ាក់ត្រៀមណា ១ ២ ៣ប្រឹង»
«អាយយ...យយ»រ៉ូហ្វីដានាងប្រឹងអស់មួយកម្លាំងដៃក៏ក្តោបជាមួយនិងដៃយ៉ូនហ្គីយ៉ាងណែនជាប់
«ឈឺណាស់..អាយយ...»ទឹកភ្នែកនាងតូចហូរច្រោកៗដូចជាខ្សែរទឹកហើយក៏នៅតែប្រឹងបង្កើតកូនតទៅទៀត រូបភាពនាងឲ្យនាយកម្លោះដែលកំពុងតែកាន់ដៃឃើញហើយស្ទើរតែស្រក់ទឹកភ្នែកមកតាមទៅហើយបលអាចគេសុំជាអ្នកឈឺជំនួសនាងហើយ
«ទ្រាំបន្តិចទៀតណា អូននិងធ្វើបានបងជឿជាក់»
«មែនអូនធ្វើបាន អាយយយ...ង៉ា ង៉ា»ហ្វីដានាងក៏ងក់ក្បាលបន្តិចហើយក៏ញញឹមទាំងទឹកភ្នែកសម្លឹងទៅកាន់ស្វាមីមុននិងនាងប្រើកម្លាំងចុងក្រោយដើម្បីប្រឹងហើយទីបំផុតគេក៏ចេញមកហើយ
«នៅសល់ម្នាក់ទៀត អ្នកម៉ាក់អូខេទេ?»អ្នកគ្រូពេទ្យយកទារកម្នាក់មកលាងសម្អាតរួចក៏រុំត្រណាត់ហើយក៏ដាក់នៅលើគ្រែតូចមួយមុននិងងាកសួទៅរ៉ូហ្វីដាដែលមុខស្លេកស្លាំងញើសជោគថ្ញាសទឹកភ្នែកជោគខ្នើយទៅហើយ
«មិនអីទេខ្ញុំទៅរួច»
«បើទៅមិនរួចប្រាប់ណា »អ្នកគ្រូពេទ្យបញ្ជាក់បើទៅមិនរួចខាងគាត់និងធ្វើការវះកាត់តែម្តងព្រោះម្តាយអាចនិងពិបាកប្រឹងណាមួយម៉ាក់នៅក្មេងកម្លាំងក៏ខ្សោយទៀត
«ដាអូនប្រាកដឬអត់?»
«អូនជឿថាអូនអាចធ្វើបាន»
«ចុងក្រោយហើយអ្នកម៉ាក់ ១ ២ ៣ ប្រឹង»
«អាយយ...យ»រ៉ូហ្វីដានាងបិទភ្នែកស្រែកមួយទំហឹងកម្លាំងអស់រលីងស្ទើរតែគ្មានសល់តែនាងនៅមិនទាន់ធ្វើបានសម្រេចនៅឡើយទេ
«បន្តិចទៀតអ្នកម៉ាក់»
«ឈឺ អាយ...យ ង៉ា  ង៉ា»
«កើតហើយៗ»កូនម្នាក់ទៀតក៏ចេញមកខណៈរ៉ូហ្វីដានាងក៏ទម្លាប់ដៃចុះសន្លប់បាត់មាត់ឈឹង ទាំងមិនទាន់បានមើលមុខកូនប្រុសសោះ
«អ្នកគ្រូពេទ្យប្រពន្ធខ្ញុំ..»
«អ្នកម៉ាក់អស់កម្លាំងច្រើនណាស់ទើបសន្លប់មិនអីនោះទេខាងយើងនិងមើលឲ្យ» អ្នកគ្រូពេទ្យក៏លាងសម្អាតទារកម្នាក់ទៀតរួចក៏ដាក់ទន្ទឹមគ្នាដើម្បីយកទៅទុកក្នុងកែវសិនទម្រាំតែម្តាយអាចដឹងខ្លួនអាចបំបៅដោះបាន។
1ម៉ោងក្រោយពីនាងតូចសន្លប់បាត់មាត់ឈឹងពេលនេះនាងក៏បើកភ្នែកឡើងមកតិចៗសម្លឹងមើលទៅពិដានដែលសស្គុសមុននិងងាកទៅឃើញយ៉ូនហ្គីដែលអង្គុយនៅជិត
«អូនយ៉ាងមិចហើយ? នៅឈឺស្នាមរបួសទៀតទេ?»
«មិនអីទេបានគ្រាន់ហើយចុះកូនយើង?»
«គេមិនអីនោះទេសំខាន់ឲ្យតែអូនបានធូរស្រាលសិនទៅ»
ក្រោក!! សំឡេងទ្វាបន្ទប់ក៏របើកឡើងខណៈគ្រួសារពួកគេក៏ដើរចូលមក
«ម៉ាក់ប៉ា ប្អូនថ្លៃ»
«យ៉ាងមិចហើយកូន ឈឺខ្លាំងទេ?»ចាស់ទុំក៏មកជិតរួចក៏សួរសុខទុក្ខដែលពួកគាត់មកពីកូរ៉េលឿនបែបនេះព្រោះមានគម្រោងថាមកសឺប្រាយ៍តែក៏ខាងនេះសម្រាលកូនមកសឺប្រាយ៍វិញបាត់ទៅហើយ
«ភ្លោះមែនទេនៀក?»ជីមីនក៏សួរព្រោះមើលទៅបងថ្លៃគេប្រាកដជាមិនធម្នតាទេ
«ក៏មិនឲ្យចាញ់ឯងទេ»
«ពូជភ្លោះតែម្តងហើយនៀក មានតែ2-3ដងទៀតផ្ទះនេះសុទ្ធតែក្មេងមិនខាន»លោកហ្វេស្ទេខនក៏ហើបមាត់និយាយតែក៏ត្រូវណាស់គាត់មានចៅម្តងដល់ទៅ2ហើយក៏មាន3តែពេលនេះ5ទៅហើយ
«បងថ្លៃតូច បើបងប្រុសធ្វើបាបអីប្រាប់បានខ្ញុំចាត់ការឲ្យ គាត់មើលថែបានល្អទេ?»ស៊ូនីម៉ានាងក៏ដើរមកជិតហើយក៏និយាយបែបលេងសើចឲ្យអ្នកដែលទើបតែក្រោកពីឈឹមិញនេះញញឹមចេញមកហើយ
«កុំបារម្ហអីគាត់មើលថែបានល្អណាស់មើលរហូតតែទឹកក៏មិនងូតឲ្យខ្លួនឯងផង»
«អូដល់ម្កឹងផង ហាសហា..»សំឡេងសើចក្អាកក្អាយក៏លឺពេញបន្ទប់ព្រោះសប្បាយចិត្តនិងសមាជិកថ្មីពីរនាក់នោះអី មួយសំទុះអ្នកគ្រូពេទ្យស្រីក៏រុញរទេះតូចមួយដើរចូលមកក្នុងបន្ទប់ដែលមានដាក់អាល្អិតពីរនាក់មកជាមួយបើកភ្នែកក្រឡង់ៗសម្លឹងមើលទៅតាយាយមីងពូដែលកំពុងតែមើលមកគេ
«អ្នកម៉ាក់អាចបំបៅបានទេ?»
«ចាបានហើយ»អ្នកគ្រូពេទ្យក៏ជួយលើកកទារកពីរនាក់នោះដើម្បីឲ្យម្តាយបានបំបៅដោះកូនទាំងពីរ
«បងថ្លៃមានដាក់ឈ្មោះគេឬនៅ?»ជីមីនសួរ
«នៅទេ»
«ចឹងខ្ញុំជាអ្នកដាក់ហើយណាដឹងតែពិរោះហើយ
យ៉ូនហ្វីឡាត់ យ៉ូនហ្វីលីព ពិរោះទេ? បញ្ជាក់អត់មានដូរទេបងថ្លៃក៏ជាអ្នកដាក់ឲ្យកូនខ្ញុំដែរចឹងរួចគ្នា»រកតែយ៉ូនហ្គីតបមិនទាន់ជីមីននាយក៏អារកាត់ដាច់តែម្តងត្រូវតែគ្មានអ្នកជំទាស់
«ចាត់ទុកថារួចគ្នា»
«មានអីបងឈ្មោះឡូយសឹងអី»ហ្វីដានាងក៏ញញឹមតិចៗតែលឹបភ្នែកបាត់ទៅហើយរួចក៏ទាញឲ្យយ៉ូនហ្គីឈប់ចង់តវ៉ាទៅណាឲ្យទៅដាក់ឈ្មោះកូនគេមុនគេដាក់វិញកុំខឹងគេ
« អាក្មួយពូ ឡាត់ លីព ឆាប់ធំណាចាំពូនាំចូល ខារ៉ាអូខេ»ជីមីនដើរមកជិតហើយក៏និយាយពាក្យនេះចេញមកឲ្យឪពុកបង្កើតនេះលឺហើយហួសចិត្តដល់ប៉ែត
«ចឹងបានអាពីរនាក់នោះវាខិលមកពីមានប៉ាដូចជាឯងនិង»
«បងថ្លៃក៏ចឹងដែរ»
«ឈប់ប្រកែកទៅថ្លង់ណាស់»ស៊ូនីម៉ានាងក៏ស្រែកឃាត់តែមិនចឹងស្អែកក៏មិនចប់ដែលម្នាក់ៗចង់ឈ្នះរៀងខ្លួន។
  ក្រោយពីធូរស្រាលបានច្រើនហ្វីដានាងក៏ត្រឡប់មកសម្រាកនៅផ្ទះវិញកូនទាំងពីរក៏ត្រូវប៉ារបស់គេមើលមិនលែងទេមើលទាំងកូនមើលទាំងប្រពន្ធតែគេពេញចិត្តណាស់
«អូនហត់ទេ?»យ៉ូនហ្គីក៏មកលូកដៃអោបនាងតូចពីខាងក្រោយនៅរានហាលខាងមុនបន្ទប់
«អ្វីក៏មិនហត់ដែលព្រោះមានបងននោះអីបងល្អណាស់ដឹងទេ? ល្អស្ទើរតែអូនខ្លាចថ្ងៃណាមួយបងអាចទៅចោលអូនទៀត»
«វាគ្មានថ្ងៃនោះទេ អូនបានផ្តល់របស់មានតម្លៃមកឲ្យបងអូនត្រូវឈឺត្រូវទ្រាំលំបាកជាច្រើនខែឆ្នាំតែអូនមិនរអ៊ូទេមានរឿងអីដែលបងត្រូវទៅចោលអូននោះ»
«សម្តីមនុស្សប្រុសជឿបានទេហ្នឹង?»
«បានប្រាដកណាស់ កូនគេគេងអស់ហើយដល់រឿងយើងម្តង»
«បងចង់ធ្វើអី?»យ៉ូនហ្គីក៏លើកនាងតូចពរជាប់និងទ្រូងរួចក៏ញញឹមខិលឲ្យអ្នកម្ខាងទៀត នាងដឹងតែក៏នៅតែធ្វើពើសួរ
«ក៏ធ្វើអីដែលមនុស្សធំគេធ្វើ»
«កុំអាលចាំ1ខែទៀតសិនទៅ ប្រុសចាស់»
«ចាស់តែអាយុទេតែអាផ្សេងខ្លាំងដូចដើម អូនសម្លាញ់»យ៉ូនហ្គីក៏ដើរមកគ្រែរួចក៏ដាក់នាងតូចឲ្យគេងទៅលើគ្រែមុបនិងនាយអោនមុខទៅថើបបបូរមាត់ក្រហមព្រឿងៗនោះតិចៗ
«បងស្រឡាញ់អូនប្រពន្ធសម្លាញ់»
«អូនក៏ស្រឡាញ់ប្រុសចាស់ដូចជាបងដូចគ្នា»
       ចប់🤣
អរគុណបាយៗ🤣
ពីម្សិលមិញអេតមីនដ្រាម៉ាឆ្អែតហើយថ្ងៃមកបញ្ចាប់តែកាត់ៗព្រោះមីនខ្ជិល🤣

You've reached the end of published parts.

⏰ Last updated: Jan 31 ⏰

Add this story to your Library to get notified about new parts!

សុបិនស្នេហ៍ក្បែរដំណក់ឈាម {ចប់}Where stories live. Discover now