ឯងជាអ្នកណាឲ្យប្រាកដទៅ

380 31 0
                                    

ពេលមកដល់ភូមិគ្រឹះវិញធ្វើឲ្យលោកស្រី Kim មានការឆ្ងល់ជាខ្លាំងព្រោះតែថាពួកគេប្រញាប់មកផ្ទះវិញ
"នេះពួកកូនមកវិញហើយមែនទេអីក៏លឿនម្លេះ"លោកស្រីដែលដើរចេញមកខាងក្រៅក៏សួរទៅទាំងឆ្ងល់
"បាទមានរឿងបន្តិចបន្តួចណាអ្នកម៉ាក់" taehyung
"ថាម៉េចមានរឿមានរឿងអីទៅកូន" លោកស្រីkim
"អ៎គឺថាចេះទេអ៊ុំស្រីមានភ្ញៀវម្នាក់បានដើរមកប៉ះនឹង Hobi ហើយគេចង់វៃ Hobi ទើបបង Tae វៃគេទៅ" Jimin ដោយខ្លាចថាអ៊ុំស្រីស្ដីបន្ទោស taehyung ទើបគេប្រញាប់បកស្រាយប្រាប់លោកស្រី kim ភ្លាមៗ
"ថាម៉េចមានរឿងដល់ថ្នាក់នឹងផងឬចុះ Hobi ក្មួយមានត្រូវត្រង់ណាឬអត់នឹង"លោកស្រី Kim បានទៅចាប់ដៃ Hobi ទាំងពីររួចសួរទៅរាងតូចដោយក្ដីបារម្ភ
"បាទខ្ញុំមិនអីទេលោកស្រីអរគុណណាស់" Hobi ឆ្លើយតបទៅគាត់វិញទាំងញញឹម
"ហុឹមអញ្ចឹងពួកកូនឆាប់ទៅសម្រាកទៅ"លោកស្រី
kim
"តោះក្មួយ Jimin Hobi ក្មួយ jungkook កូន tae "លោកស្រី Kim
"បាទអត់អីទេអ៊ុំស្រីខ្ញុំត្រូវត្រឡប់ទៅក្រុមហ៊ុនវិញហើយព្រោះថាខ្ញុំក៏ទុកការងារចោលដែរ" jungkook
"នេះឯងប្រុងទៅហើយមែនទេ" taehyung
"មែនហើយយើងទៅបង្ហើយការងារដែលនៅសល់" jungkook
"អរគុណលោក" Jimin
"អរគុណរឿងអីទៅ"jungkook
"គឺអរគុណដែលលោកបានជួនពួកខ្ញុំដើរលេង" Jimin
"អ៎បាទមិនអីទេ" jungkook

"អញ្ចឹងខ្ញុំលាហើយ" jungkook
"សុខសប្បាយតាមផ្លូវណាក្មួយ"លោកស្រី kim jungkook មិនបានតបត្រឹមតែញញឹមឡើងឡានហើយក៏បើកចេញពីភូមិគ្រឹះបាត់ទៅ។ក្រោយពេល jungkook ចេញទៅបាត់រាងក្រាស់នឹងរាងតូចទាំងពីរព្រមទាំងលោកស្រី Kim ក៏ចូលទៅខាងក្នុងផ្ទះដែរដើម្បីសម្រាក។
"ចៅហ្វាយ"ឆាងយុ៉ន ពេលឃើញរាងក្រាស់មកដល់ក្នុងផ្ទះភា្លមជំនិតទាំងពីរក៏មករករាងក្រាស់ភ្លាម
"មានការអ្វីឬ" taehyung
"គឺរឿងដែលចៅហ្វាយឲ្យទៅស៊ើបនោះបានដំណឹងហើយ"ឆាងយុ៉ន
"ទៅបន្ទប់ធ្វើការទៅ"taehyung
"អ្នកម៉ាក់ខ្ញុំទៅបន្ទប់ហើយ" taehyung
"ចាស"លោកស្រី Kim
រាងក្រាស់នឹងជំនិតទាំងពីរក៏ឡើងទៅខាងលើពេលមកដល់ខាងលើឆាងយុ៉ននឹងសួប៊ីនក៏ហុចឯកសារមួយឲ្យទៅរាងក្រាស់ taehyung យកមកមើលហើយក៏សួរឡើង
"នេះជាស្អីទៅ "taehyung
"គឺបើតាមដែរអ្វីដែលអ្នកស៊ើបការបានប្រាប់មកគេមានជីវប្រវត្តិដូចជាសម្ងាត់ណាស់ចៅហ្វាយ"ឆាងយុ៉ន
"ចុះរូបទាំងអស់នេះវិញ" taehyung
"បើមើលតាមរូបភាពនេះគេដូចជាមិត្តស្និតស្នាលនឹងអ្នកប្រុសតូច Jimin ហើយក៏ដូចជាកូនប្រុសពៅរបស់ត្រកូល Jung ផងដែរចៅហ្វាយ"សួប៊ីន
"កូនប្រុសពៅរបស់ត្រកូល Jung ជាប្អូនរបស់ Jung yoongi ដែលជាម្ចាស់ហាងលក់នាឡិការបស់អភិជននឹងឬ"taehyung
"ពួកយើងក៏មិនច្បាស់ដែរចៅហ្វាយព្រោះថាកូនប្រុសពៅរបស់គ្រួសារ Jung មិនសូវចេញមុខក្នុងកម្មវិធីធំៗទេ"ឆាងយុ៉ន
"ហេតុអ្វីចៅហ្វាយមិនទៅសួរអ្នកប្រុស Jimin ឲ្យច្បាស់ទៅ"សួប៊ីន
"ឯងជាអ្នកណាឲ្យប្រាកដទៅ" taehyung ក្រោយឮសម្ដីរបស់សួប៊ីនហើយក៏ជ្រួញជញ្ចើមឡើងលើក្រោយពេលជំនិតរបស់ខ្លួននិយាយប្រាប់ហើយ ។
"តែថាចៅហ្វាយបើគេជាកូនអ្នកមានទៅហើយតើគេមកភូមិគ្រឹះចៅហ្វាយក្នុងគោលបំណងអ្វីទៅ"ឆាងយុ៉ន
"យើងក៏មិនដឹងដូចគ្នាឯងឲ្យគេស៊ើបបន្តទៀតទៅយើងចង់ដឹងថាគេមានគោលបំណងអី"taehyung
"រួចចុះគេធ្វើការងារអ្វីទៅរាល់ថ្ងៃ"taehyung
"មិនទាន់ដឹងនៅឡើងទេចៅហ្វាយ"ឆាងយុ៉ន
"ពួកឯងឆាប់ទៅចាត់ការរឿងឲ្យលឿនទៅ" taehyung
"បាទចៅហ្វាយ"ឆាងយុ៉ននឹងសួប៊ីនឆ្លើយតបនឹងចៅហ្វាយខ្លួនហើយក៏ចេញទៅធ្វើការរបស់ខ្លួនទៅ។
_Skip _
ថ្ងៃស្អែកក៏បានមកដល់
"ពួកឯងប្រញាប់ទៅព្រោះទំនិញត្រូវលក់នៅថ្ងៃនេះធំណាស់ហាមឲ្យប៉ូលិសដឹង"taehyung ដើរផងនិយាយជាមួយជំនិតរបស់ខ្លួនផងទាំងប្រញាប់ជាជាងរាល់ដងដោយមិនបានចាប់អារម្មណ៍ថារាងតូចដែលនៅជិតនោះបានឮដោយចៃដន្យធ្វើឲ្យរាងតូចកាន់តែសង្ស័យគេកាន់តែខ្លាំងឡើយ។
"ទំនិញអីទៅហេតុអីមិនឲ្យប៉ូលិសដឹង" Hobi និយាយម្នាក់ឯងដោយមានការឆ្ងល់ជាខ្លាំង
"Hobi មកតាមយើង"Jimin មិនដឹងថាមកដល់ពីពេលណាទេស្រាប់តែមកចាប់ដៃរាងតូច Hobi ហើយចេញមកខាងក្រៅ
"ឯងមានការអីមើលទៅដូចភ័យខ្លាចម្លេស"Hobi
"ឯងមកនៅទីនេះប៉ុន្មាថ្ងៃហើយ"Jimin
"ជិតមួយអាទិត្យហើយ" Hobi
"ចុះការងាររាល់ដងឯងធ្វើយ៉ាងយូរចំណាយពេលប៉ុន្មានទៅ" Jimin
"យ៉ាងយូរ3ថ្ងៃ" Hobi
"យើងគិតថាឯងគួតែប្រយ័ត្នប្រយែងបន្តិចទៅព្រោះមើលទៅបង Tae ដូចជាសង្ស័យឯងខ្លះៗហើយ" Jimin
"យើងដឹងតែយើងមិនទាន់បានដឹងអ្វីខ្លះពីគេនៅឡើយទេ" Hobi ស្របពេលនោះស្រាប់តែសំឡេងទូរសព្ទរបស់ Hobi ក៏បានរោទ៍ឡើង
រើង រើង រើង
"Hello "Hobi
( Hobi តើដឹងអ្វីខ្លះហើយឬនៅ)
"បាទមិនទាន់ច្បាស់នៅឡើងទេតែថ្ងៃនេះគេប្រញាប់ចេញទៅខាងក្រៅខុសធម្មតាហើយនៅមានរឿងទំនិញទៀតខ្ញុំឮគេនិយាយថាកុំឲ្យប៉ូលិសដឹង"Hobi និយាយប្រាប់ Mr.bin សព្វគ្រប់អស់នូវអ្វីដែលខ្លួនបានដឹង
(យើងឃើញមានឡានទំនិញធំបើកមកជាមួយនឹងគេបើដូចដែរអ្វីដែលឯងនិយាយនោះទំនិញនោះគួតែខុសប្រក្រតីហើយ)
"បើអញ្ចឹងចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េចទៅ"Hobi
(រឿងនេះយើងអ្នកចាត់ការឯងកុំបាច់ខ្វល់អីបើក្នុងនោះគ្មានទំនិញខុសច្បាប់ទេគេប្រាកដជាគេឲ្យយើងឆែកហើយ)
"បាទ" Hobi
(អញ្ចឹងប៉ុណ្ណឹងបានហើយឯងមើលប្រយ័ត្នប្រយែងផងកុំឲ្យគេដឹងថាឯងជាអ្នកណា)
"បាទ" Hobi រាងតូចតបហើយអ្នកនៅខ្សែរម្ខាងទៀតក៏បានបិទបាត់ទៅ
"ឯងថាបងយើងគាត់រកសុីខុសច្បាប់ដែរទេ"Jimin សួរដោយទឹកមុខក្រៀមក្រំ
"យើងក៏មិនច្បាស់ដែរតែឯងកុំបារម្មណ៍អីបើគេមិនបានធ្វើខុសទេគេប្រាកដជាមិនអីនោះទេ" Hobi ខំប្រឹងនិយាយដើម្បីកុំឲ្យរាងតូច Jimin មានការពិបាកចិត្ត
"សង្ឃឹមថាគាត់មិនធ្វើអី្វដែលខុសនឹងច្បាប់ទៅចុះ" Jimin
"តោះពួកយើងទៅវិញម៉ែដោះប្រហែលជារកយើងហើយ" Hobi ក្រោយពី Jimin ញញឹមបានរវិញហើយពួកគេក៏ចូលទៅខាងក្នុងវិញ
មកមើលខាងរាងក្រាស់វិញម្ដង
"ចៅហ្វាយមានឡានប៉ូលិសបានបញ្ឈប់ឡានទំនិញរបស់យើងហើយចៅហ្វាយ"ឆាងយុ៉ន
"ហេតុអ្វីបានជាមានប៉ូលិសនៅទីនេះច្រើនម្លេស" taehyung
"ពួកលោកមានបញ្ហាអ្វីមែនទេបានជាមកបញ្ឈប់ឡានទំនិញរបស់ពួកខ្ញុំ"សួប៊ីនបានចុះចេញពីឡានហើយទៅសួរ Mr.bin
"ពួកយើងចង់ឆែកឡានរបស់ពួកលោកព្រោះមើលទៅវាដូចជាមានរបស់ខុសច្បាប់អ្វីម្យា៉ង"Mr.bin
"ឡានរបស់ពួកខ្ញុំដឹងទំនិញធម្មតាទេតើហេតុអ្វីត្រូវឆែកទៅ"taehyung ចេញមកក្នុងឡានហើយសួរទៅ Mr.bin
"បើឡានរបស់ពួកលោកមិនមានរបស់ខុសច្បាប់ទេអាចឲ្យពួកខ្ញុំឆែកបានឬអត់"Mr.bin
"តែអតិថិជនរបស់ខ្ញុំប្រញាប់បើសិនជាខ្ញុំបញ្ជូនទំនិញឲ្យភ្ញៀវខ្ញុំខកតើអ្នកណាទទួលខុសត្រូវទៅ" taehyung
"បើសិនជាលោកមិនបានរកសុីខុសច្បាប់សូមឲ្យពួកខ្ញុំពិនិត្យមើលទំនិញរបស់លោកទៅ"Mr.bin
"បានតាមចិត្ត" taehyung ដោយសារតែខ្លាចថាបញ្ជូនទំនិញទៅឲ្យអតិថិជនយឺតយាវក៏សុខចិត្តឲ្យខាងប៉ូលិសត្រួតពិនិត្យតែម្ដងទៅ។
"អរគុណ ពួកឯងឆាប់ទៅឆែកឆេមើលទៅ"Mr.bin
បន្ទាប់ពីឆែកអស់ពេលជាយូរគួសមដែរនោះខាងប៉ូលិសក៏បានមកប្រាប់ Mr.bin វិញ។
"មិនមានទំនិញខុសច្បាប់អីទេបាទទាំងអស់នេះសុទ្ធតែស្រាទំពាំងបាយជូរក្រហមទាំងអស់ទាន"ប៉ូលិស
"សុំទោសលោកផងដែលយល់ច្រលំបែបនេះ" Mr.bin ក្រោយត្រួតពិនិត្យអស់ហើយក៏ឱនសុំទោស taehyung
"ឥឡូវនេះពួកខ្ញុំទៅបានហើយឬនៅ" taehyung
"បាទសូមអញ្ជើញ"Mr.bin ថាហើយរាងក្រាស់ក៏ចូលទៅក្នុងឡានចេញដំណើរទៅបាត់ទៅ។
ក្រោយពេលយកទំនិញឲ្យភ្ញៀវរួចរាល់ហើយ taehyung ក៏ត្រឡប់មកភូមិគ្រឹះវិញពេលឡានមកដល់មុខភូមិគ្រឹះភ្លាម taehyung ក៏ចុះពីឡានដើរសម្ដៅទៅខាងក្នុងផ្ទះ
"មកវិញហើយឬ taehyung "លោកប្រុស kim
"បាទលោកបា៉រួចចុះឯណាអ្នកមា៉ក់ទៅ" taehyung
"អ៎ម៉ាក់កូនទៅជួយរៀបចំសម្លៀកបំពាក់ក្មួយ min បាត់ហើយព្រោះថាគេត្រូវទៅផ្ទះគេវិញហើយ "លោក kim
"ថាម៉េចគេទៅវិញហើយក្រែងថានៅមួយអាទិត្យមិនអញ្ចឹងឬលោកប៉ា" taehyung
"ឮថាគេមានការងារនៅក្រុមហ៊ុន" លោក Kim
"អ៎នោះគេមកហើយ"លោក Kim
"ទៅសុខសុវត្ថិភាពតាមផ្លូវណាក្មួយ"លោកស្រី Kim
"នេះឯងទៅវិញហើយមែនទេ Jimin "taehyung
"បាទព្រោះការងារខ្ញុំនៅក្រុមហ៊ុនមមាញឹក" Jimin
"អញ្ចឹងខ្ញុំទៅសិនហើយព្រោះក៏រាងល្ងាចហើយដែរលាហើយបង Tae លោកអ៊ុំ ប្រុសលោកអ៊ុំស្រី"Jimin
"បាទក្មួយ" លោកkim រាងតូចញញឹមហើយក៏ដើរទៅឡានរបស់ខ្លួនក៏បើកចេញពីទីនេះទៅ
"កូន Tae ទៅងូតទឹកទៅហើយមកញុាំបាយពេលល្ងាច"លោកស្រី Kim
"បាទអ្នកម៉ាក់" taehyung តបហើយក៏ទៅងូតទឹកនឹងមកញុាំអាហារល្ងាចវិញទាំងមិនសូវសប្បាយចិត្ត
ក្រោយញុាំ បាយរួចហើយប៉ុន្មានម៉ោងក្រោយមកមេឃក៏ចាប់ផ្ដើមងងឹតយប់តែម្ដង រាងតូចក្រោយពីកិច្ចការនៅក្នុងផ្ទះបាយជាមួយម៉ែដោះរួចអស់ហើយក៏ទៅងូតទឹកសម្អាតកាយចូលគេងបាត់ទៅ។

សូមអភ័យទោសចំពោះពាក្យពេច៍ខុសឆ្គង🙏

ម្ចាស់ជំនួញកំពូលស្នេហ៍ ( ចប់✅ ) Onde as histórias ganham vida. Descobre agora