[វគ្គ: សត្រូវចំប្រុសសង្ហា]

115 21 0
                                    

Yeonbin!!!

#សាលប្រជុំ
ជាកន្លែងដែលតម្រូវឱ្យ សិស្សគ្រប់គ្នាធ្វើការ
ចូលទៅជ្រើសនូវក្រុមដែលខ្លួនចង់រៀនបន្ថែម
សម្រាប់ជំនួយដល់ឆ្នាំសិក្សារបស់ខ្លួន។
ហើយក្រុមជាច្រើនត្រូវបានបង្កើតឡើង ទៅតាមអ្វីដែលសិស្សគ្រប់គ្នាចង់រៀន មិនថាសិល្បៈ អក្សរសាស្ត្រ វិទ្យាសាស្ត្រ ឬក៏សូម្បីតែ ការចំអិនអាហារក៏មានដែរ។

"តើយើងគួរចូលទៅក្រុមមួយណាទៅហ្ន៎?"
នារីម្នាក់និយាយឡើងដោយសេចក្តីធុញទ្រាន់និងការត្រូវមកឈរសម្រេចចិត្ត។

"ន៎ែ!!ឯងតាមយើងទៅមិនបាច់គិតច្រើនទេ ក្រុមណា៎មានប្រុសស្អាតចូលច្រើនយកក្រុមហ្នឹងទៅកុំពិបាកពេក!!មោះមកតាមយើងមក យើងហ៊ានធានាថាឯងចូលហើយគឺមិនចង់ចេញមកវិញទេ"
មិត្តនាងនិយាយចប់ក៏អូសដៃនាងទៅតាមខ្លួន ព្រោះថាគំនិតនាងក៏មិនអន់ប៉ុន្មានដែរ ស្តាប់មើលទៅខ្ញុំក៏ចង់ចូលទៅដែរនៀក។

...

"Kai~នេះឯងគិតឬនៅថាចង់រៀនអ្វី?"
Sobin សួរទៅប្អូនខ្លួនព្រោះឃើញគេមកដល់យូរហើយតែមិនព្រមចូលទៅចុះឈ្មោះនិងគេសោះ។

"ក៏...ដោយសារតែខ្ញុំ ចង់ដើរមើលបន្តិចទៀតសិនបង!"
Kai តបវិញរួចក៏បន្តដំណើរទៅមើលក្រុមផ្សេងៗទៀត។

"អញ្ចឹងតាមចិត្តឯងចុះ..ប៉ុន្តែ kai!ឯងដើរមើលម្នាក់ឯងសិនបានទេ បងទៅខាងនោះបន្តិច មើលទៅដូចជារញេ៉រញៃ៉ដល់ហើយ"
Sobin និយាយបន្ត ក្រោយពីក្រលែកភ្នែកទៅក្រោយខ្នងខ្លួនហើយក៏ឃើញមានមនុស្សជាច្រើនកំពុង ប្រមូលផ្ដុំគ្នានៅតែកន្លែងមួយក្នុងក្រុមកីឡា។

"គ្មានបញ្ហាទេបង!!បងទៅមើលចុះ"
Sobin ឮសម្តីប្អូនហើយក៏ញញឹមងក់ក្បាលដាក់គេបន្តិចរួចក៏ដើរចេញទៅ។

"អេ៎!ប្អូនៗចុះឈ្មោះតាមសម្រួលទៅណា៎កុំដណ្តើមគ្នាអីក្រុមពួកបងមិនទាន់ពេញទេ"
សំឡេងធំមួយបានបន្លឺឡើង។ បើតាមមើលទៅរាងនិងកម្ពល់ហើយនិងផ្ទៃមុខដែល ស្រស់របស់គាត់ទៅទំនងជាមិនមែនអាយុតិចទេ ប្រហែលជាសិស្សនិស្សិតឆ្នាំទី3ហើយ។

Hate & Love Where stories live. Discover now