[ វគ្គ: និស្ស័យស្នេហ៍របស់ heesueng ]

128 19 1
                                    

ងាកមកខាង Heeseung វិញបន្ទាប់ពីរស់នៅក្នុងជីវិតមួយដែលគ្មានពាក្យថាមិត្ត! ប៉ុន្មានម៉ោងហើយឥឡូវគេក៏ប្រែកាយជា Alone។

"ហើ្អយ~ឯការម្ល៉េះទេអញ!!!"
Heeseung ដើរទៅមុខដោយភាពធុញទ្រាន់ព្រោះត្រូវមិត្តបោះបង់ចោល។

"អេ៎!!តើបងត្រូវការថាមពលពិសេសទេ!?"
សុខៗស្រាប់តែលេចមុខក្មេងប្រុសម្នាក់មកសួរគេនូវសំណួរមកកាន់គេពីក្រោយ។

"ស្អីគេ!?"

"គឺ..ខ្ញុំឃើញបងដើរម្នាក់ឯងហើយមើលទៅដូចជាសោកសៅណាស់ ទើបខ្ញុំចង់ណែនាំរបស់ល្អដល់បង"
ក្មេងប្រុសនៅចំពោះមុខ heeseung និយាយចប់ក៏ងាកមកញញឹមយ៉ាងចម្លែកដាក់ទៀត។

*ថីវានិង?ហេតុអីនិយាយស្អីប្លែកៗស្តាប់មិនចូលបែបនេះ*
Heesueng គិតរួចគេក៏ក្រវីក្បាលប ប្រុងដើរចេញទៅ។

"ន៎ែៗ!! បងចង់ទៅណា?នេះខ្ញុំប្រម៉ូដក្រុមរបស់ខ្ញុំមិនទាន់ចប់ផង ចង់ទៅណាអ្ហេ!!"
ក្មេងនោះស្ទុះទៅចាប់ជើង Heeseung ជាប់រួចក៏និយាយពីគោលបំណងគេប្រាប់ទៅកាន់អ្នកដែលខ្ពល់ជាង។

"ឯងធ្វើស្អីនៀក..លែងទៅ! ស្អី?ប្រម៉ូដស្អីឯងនិង!!"
Heesueng តបទៅគេទាំងអង្រួនជើងខ្លួនឯងខ្លាំងៗតែទោះគេខំប្រឹងយ៉ាងណាទេក៏អាល្អិតនោះមិនព្រមលែងគេដែរដល់ទាល់តម្រិះខ្លាំងពេក heeseung ក៏ងក់ក្បាល់ព្រមស្តាប់ពាក្យគេទៅ។

"អើ!!ចង់និយាយស្អីក៏និយាយមក!"

"បើព្រមស្តាប់ពីដំបូង ខ្ញុំក៏មិនចាំបាច់មកលំបាកបែបនេះដែរ"
គេក្រោកមកឈរធម្មតាវិញដោយមិនភ្លេចរអ៊ូដាក់ heeseung ឡើយ។

"មានស្អីក៏ប្រញាប់និយាយមកយើងមិនទំនេរឈរស្តាប់ឯងនិយាយឥតប្រយោជន៍ច្រើនទេ"
ឮបែបនេះគេក៏ធ្វើមុខជ្រេញតបមកវិញ។ ក្រោយមកក៏ចាប់ផ្តើមទាញក្រដាសមួយចេញពីហ៊ៅបៅខាវខាងក្រោយរបស់គេមក រួចក៏អានវាទៅកាន់អ្នកដែលចាស់ជាងស្តាប់។

"អា៎!!ហេមៗ!!"
គេសម្រួលបំពង់កមុននិងអាន។

"ថ្ងៃទី 15 ខែ 4 ឆ្នាំ2022?!ចំនួនលុយសរុប25000៛ ថ្លៃ.ទឹក.ភ្លើងខែ4!!?" គេអានបានបន្តិចក៏ឈប់រួចក៏ពិនិត្យក្រដាស់ដែលនៅនិងដៃសារថ្មីម្តងទៀត។

Hate & Love Where stories live. Discover now