YOU'RE MY CRUSH ✨

519 43 3
                                    

ភាគទី០១
មណ្ឌលក្មេងកំព្រា~

នៅតាមបណ្តាលប្រទេសទាំងអស់តែងតែមានមណ្ឌលសប្បុរសធម៌ជួយមើលថែកុមារដែលត្រូវបានឪពុកម្ដាយបោះបង់ចោលដែលយើងគ្រប់គ្នាចូលចិត្តហៅថាមណ្ឌលកុមារកំព្រាឬមណ្ឌលក្មេងកំព្រា។មណ្ឌលទាំងអស់នោះត្រូវបានបង្កើតឡើងដោយមានការឧបត្ថម្ភពីពួកអ្នកមានលំដាប់ខ្ពស់មហាសេដ្ឋីតារា។ល។ជាដើម។ខ្ញុំចង់ណែនាំមណ្ឌលក្មេងកំព្រាមួយឲ្យអ្នកទាំងអស់គ្នាបានស្គាល់ដែលមណ្ឌលនេះស្ថិតនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងដែលមណ្ឌលនោះមានឈ្មោះថា"ឆាងស៊ូ"។ដែលមណ្ឌលមួយនេះគឺឧស្សាហ៍មានអ្នកទៅឧបត្ថម្ភណាស់ព្រោះថាក្មេងៗនៅទីនោះច្រើនចឹងហើយបានសម្បូរអ្នកមកឧបត្ថម្ភនឹងប្រធានមណ្ឌលប្រកាសរកអ្នកឧបត្ថម្ភជាញឹកញាប់។

តោះក្រឡេកមកមើលក្មេងប្រុសពីរនាក់ដែលកំពុងតែរៀបចំខោអាវនៅក្នុងបន្ទប់ហើយក៏ឈ្លៀតនិយាយគ្នាពីរឿងរកការងារធ្វើពេលចេញពីមណ្ឌលទៅ។

«ជីមីន!ពេលចេញទៅយើងគួរធ្វើអីទៅ?»នាយកម្លោះតូចសួរទៅកាន់អ្នកជាមិត្តជាមួយគ្នាតាំងពីតូចមក។

«ក្រែងពួកយើងបានរៀនមកខ្លះហើយតើណាមួយយើងក៏មានជំនាញដែលយើងចេះដែលយើងចេះអាណាធ្វើអានឹងទៅ»ជីមីន តបទៅអ្នកជាមិត្តវិញទាងដៃកំពុងបតខោអាវ។

«យើងថាជំនាញឯងពូកែធ្វើម្ហូបហើយយើងពូកែនិយាយចឹងយើងបើកហ៊ាងលក់បាយទៅយ៉ាងមិចដែល?»នាយកម្លោះតូចសួរទៅកាន់អ្នកជាមិត្តម្ដងទៀតចង់ដឹងថាគេមានគនិតបែបណា។

«ចាំយើងចេញសិនទៅចាំគិតទៀត»ពួកគេនិយាយគ្នាបណ្ដើរជជែកគ្នាបណ្ដើររហូតទាល់តែរៀបចំខោអាវរួចរាល់។

តោះមកស្គាល់ពីក្មេងប្រុសទាំងពីរបន្តិចណា។

ជុង ហូស៊ុក(ហូប៊ី)គេមានអាយុ២៣ឆ្នាំរូបរាងមុខមាត់ស្រស់ស្អាតស្បែកសរម៉ត់ស្រមោចវាលជ្រុះដៃជើងស្រឡូតសក់រលោងដូចជាសរសៃសូត្រភ្នែកភ្លឺថ្លាដូចជាទឹកសមុទ្របរបូមាត់តូចក្រពុំស្រស់ស្អាតមានរាងបេះដូចពណ៌សុីជំពូរទាក់ទាញណាស់មានក្លិនកាយក្រអូបតាំងពីកំណើតទោះមិនបាច់ទឹកអបក៏ក្រអូបដែល។បើនិយាយពីចរិកវិញមើលទៅដូចកូនក្មេងបន្តិចតែម៉ត់ចត់ណាស់គួរឲ្យស្រឡាញ់រាងឆ្នាស់បន្តិចតែឆាប់ចុះចាញ់រឿងស្នេហាចំពោះរឿងមួយនឹងហូប៊ីសុំលើកទង់ជ័យសរហើយ។

YOU'RE MY CRUSH ✨ (ចប់)✅Unde poveștirile trăiesc. Descoperă acum