YOU'RE MY CRUSH ✨

200 23 7
                                    

ភាគទី០៣

ថេយ៉ុងចេញមកខាងក្រៅនិយាយទូរស័ព្ទនៅពេលដែលដឹងថាអ្នកណាខលមក។

«ហើយឯងមានការអី?»ថេយ៉ុងសួរទៅកាន់អ្នកដែលខលមកទាំងសម្លេងសោះកក្រោះ។

[«អ៊ាវHyung ខ្ញុំខលទៅលេងមិនបានទេហេស៎?»]សម្លេងក្រលងបន្លឺឡើងទាំងមិនសុខចិត្តគ្រាន់តែគេខលមកលេងក៏មិនបានដែលអីក៏ចិត្តអាក្រក់ម្ល៉េះ។

«ឯងខលមកនិយាយតែប៉ុណ្ណឹងទេហី?»ថេយ៉ុង សួរទាំងធុញយ៉ាប់ណាស់អាប្អូនច្រឡឺមនេះមកកូរគេរហូត។

[«ខ្ញុំទៅរកHyungពេលនេះនៅឯណា?»]នាយកម្លោះប្រញាប់និយាយបង្វែររឿងភ្លាមពេលឮអ្នកជាបងសួរ។

«យើងនៅហ៊ាងជាប់ក្រុមហ៊ុនឯងមានការអី?»ថេយ៉ុង គេតបទៅវិញតែរាងទម្លាក់សម្លេងបន្តិច។

[«ហ៊ាងនោះមានគេជួលហើយហេស៎?»]នាយកម្លោះសួរដោយសម្លេងភ្ញាក់ផ្អើល។

«អើ!ហើយវាយ៉ាងមិច?»ថេយ៉ុង នៅសួរច្រើននឹងហើយកាលបាននិយាយសាច់ការទេ។

[«ឥឡូវខ្ញុំទៅដល់ឥឡូវហើយ»]អ្នកជាប្អូននិយាយហើយក៏បិទទូរស័ព្ទបាត់ទុកឲ្យអ្នកជាបងឈរហួសចិត្ត។

«ចរិកវាបែបនេះហើយទើបគ្មានស្រីនៅជិតបានយូរ»ថេយ៉ុងរអ៊ូដាក់ទូរស័ព្ទតិចៗទាំងក្រវីក្បាលរួចក៏ដើរចូលទៅខាងក្នុង។

តោះខ្ញុំមកណែនាំពីថេយ៉ុងបន្តិចនាយមានអាយុ៣០ឆ្នាំជាអគ្គនាយកគ្រុមហ៊ុនគ្រឿងថែរក្សាសម្រស់ដ៏ល្បីនៅសេអ៊ូលនាយសង្ហារខ្លាំងណាស់ដលើថ្នាក់ពួកកូនអ្នកមានតារ៉ាល្បីមហាសេដ្ឋីសុទ្ធតែតាមតោងគេទាំងអស់។តែនាយមិនសូវខ្វល់ពីរឿងទាំងអស់នេះទេគេគិតតែពីការងារមួយមុខគត់តែនាយក៏ធ្លាប់លង់ស្រឡាញ់នារីម្នាក់ដែលមកទល់នឹងពេលនេះគេនៅមិនទាន់ភ្លេចនាងទេ។បើនិយាយពីចរិកវិញខ្លាបែបណាគេបែបនឹងហើយតែគេស្លូតជាមួយនឹងមនុស្សដែលគេគួរតែស្លូតជាមួយប៉ុណ្ណោះដូចជាហូប៊ីនឹងជីមីនជាដើម។

មកមើលប្អូនជីដូនមួយរបស់នាយវិញគេមានឈ្មោះថាចន ជុងហ្គុក អាយុ២៧ឆ្នាំគេក៏ជាអគ្គនាយក្រុមហ៊ុនផលិតឡានម៉ាកល្បីនៅក្នុងនឹងក្រៅប្រទេសនាយមានរូបសម្រស់ស្រស់សង្ហារណាស់មិនចាញ់ថេយ៉ុងដែលជាបងទេបើនិយាយពីរឿងស្រីវិញណាគៀរនឹងជើងហើយស្រីរបស់គេមួយៗគឺឃើញតែពីលុយរបស់គេប៉ុណ្ណោះគ្មានអ្នកណាស្មោះជាមួយគេនោះទេ។បើនិយាយពីចរិកវិញច្រឡើមណាស់ចូលចិត្តញ៉ោះអ្នកជាបងមិនឈប់ទេជាពិសេសរឿងរៀបការដែលអ្នកស្រីគីមម៉ាក់របស់ថេយ៉ុងតែងតែចង់ឲ្យថេយ៉ុងរៀបការតែនាយមិនព្រមទើបត្រូវជុងហ្គុកញ៉ោះលេងមិនឈប់។

YOU'RE MY CRUSH ✨ (ចប់)✅Where stories live. Discover now