YOUR MY CRUSH ✨

277 27 4
                                    

ភាគទី០៥

ក្រោយពេលទៅដល់ហ៊ាងហើយជីមីនក៏ឲ្យរាងតូចអង្គុយឲ្យត្រជាក់ចិត្តសិនហើយក៏យកទឹកមកឲ្យរាងតូចផឹក។

«ញ៉ាំទឹកសិនទៅណា»ជីមីនហុចទឹកឲ្យទៅរាងតូចហូប៊ីក៏ទទួលយកមកផឹកទាំងញ័រដៃ។

«ប្រាប់យើងបានហើយឬនៅថាឯងមានរឿងអី?»ជីមីនដាកើបង្អុញអង្គុយជិតរាងតូចហើយក៏សួរនាំរាងតូច។

«កាលពីយប់នោះខ្ញុំនឹងលោកថេយ៍បានគេងជាមួយគ្នាតែគេស្មានតែខ្ញុំជាមិត្តស្រីរបស់គេទើបគេ...»រាងតូចនិយាយដល់ត្រឹមនេះក៏ចាប់ផ្ដើមយំឡើងម្ដងទៀត។

«បានហើយៗឈប់យំទៅថ្ងៃស្អែកយើងទៅប៊ូសានទៅយ៉ាងម៉េចដែរ?»ជីមីនចូលទៅឱបអ្នកជាមិត្តហើយក៏និយាយលួងលោមរួចក៏បរបួលហូប៊ីទៅនៅប៊ូសានវិញ។

«ចុះហ៊ាងនោះហ៊ាងកំពុងតែលក់ដាច់ផងណា»ហូប៊ីយកដៃវាសទឹកភ្នែកចេញហើយក៏និយាយទៅកាន់ជីមីន។

«យើងមិនខ្វល់ទេបិទហ៊ាងចោលទៅណា»ជីមីននិយាយបែបហីៗ។

«តែ....»

«គ្មានតែគ្មានស្ករអីទេទៅរៀបខោអាវទៅ»ជីមីនមនុស្សគេចូលចិត្តធ្វើអីបែបលឿនៗមិនចូលចិតគិតច្រើនទេ។

«អ៊ឹម!»រាងតូចរកងើបទៅហើយក៏ស្រាប់តែមានសម្លេងស្រ្តីចំណាស់ម្នាក់ស្រែកសួររកគេ។

«នៅទីនេះមានអ្នកណាឈ្មោះថាហូប៊ីទេ»ស្រ្តីចំណាស់ក្នុងឈុតពណ៌សរបែបអ្នកថ្លៃថ្នូកាន់កាបូរដៃមើលទៅរាបសាទឹកមុខម៉ត់ចត់ណាស់។

«បាទ!គឺខ្ញុំអ្នកស្រីមានការអ្វីមែនទេ?»ហូប៊ីដើរចូលមករកគាត់ទាំងញញឹមតិចៗព្រោះគិតថាគាត់ជាភ្ញៀវ។

«មិនអញ្ជើញខ្ញុំអរគុយចុះសិនទេហេស៎?»គាត់សួរទៅកាន់រាងតូចប្រកបដោយទឹកមុខមិនពេញចិត្ត។

«អរ...បាទសូមអញ្ជើញអរគុណអ្នកស្រីចាំខ្ញុំទៅយកទឹកមកជូន»និយាយហើយហូប៊ីក៏ដើរទៅលើកទឹក។

«ហូប៊ីអ្នកណាគេ?ឯងស្គាល់ហេស៎?»ស្របពេលដែលហូប៊ីដើរមកលើកទឹកជីមីនក៏សួរ។

«មិនស្គាល់ទេទើបតែចួបលើកទីមួយនេះឯង»ហូប៊ីក្រវីក្បាលស្របពេលលើកទឹកដាក់ថាស។

You've reached the end of published parts.

⏰ Last updated: Jul 30, 2023 ⏰

Add this story to your Library to get notified about new parts!

YOU'RE MY CRUSH ✨ (ចប់)✅Where stories live. Discover now