Part38:ស្លាប់ទៅគីមថេយ៉ុង

1.1K 82 0
                                    

សម្លេងកាំបិតចុងស្រួចទៅប៉ះជាមួយនិងផ្ទៃមុខសររលោងដែលមិនមានស្នាម ពេលនេះក៏មានឈាមហូរមករឹមៗ បណ្ដាលអោយ
ម្ចាស់ខ្លួនឈឺចាប់យ៉ាងខ្លាំង។
«អួយ សឺតត៎ ហ្ហឹកៗ...»ថេយ៉ុងពោលឈឺចាប់តិចៗក្នុងបំពង់ករព្រោះមិនចង់អោយនាងចិត្តព្រៃផ្សៃបានស្ដាប់លឺឡើយ
«ហឹសហាស...ហា...យើងពេញចិត្តណាស់ ពេលដែលបានបំផ្លាញមុខស្អាតរបស់ឯងបាន...ហឹស...មុខឯងមានស្នាមបែបនេះហើយចាំមើលថាតើ បងជុងឬក៏ប៉ាយើងនៅស្រលាញ់ឯងទៀតទេ...ប៊ឹម...»ថាហើយនាងក៏យៀដៃកាន់កាំបិតចុងស្រួចបំរុងទៅឆូតមុខនាយតូចបន្ថែមទៀត តែសម្លេងផ្ទុះអ្វីមួយបានបន្លឺឡើងធ្វើអោយនាងបញ្ឈប់បង្វែរចំណាប់អារម្មណ៍ទៅកាន់សម្លេងផ្ទុះមួយនោះ
«អ្នកនាង»
«មានរឿងអី ស្អីគេផ្ទុះអំបាញមិញ?»
«ឡានអ្នកនាងត្រូវផ្ទុះឆេះបាទ»
«ចង្រៃយ៍ អ្នកណាធ្វើ»នាងលិកស៉ីនិយាយហើយក៏បានទំលាក់កាំបិតចុះទើបនាំគ្នារត់ទៅមើលកន្លែងដែលឆេះនោះគឺវានៅឆ្ងាយពីឃ្លាំងប៉ុន្មានជាង30ម៉ែត្រ
«ថេយ៍...ឯងយ៉ាងមិចហើយ...ឈាមច្រើនណាស់ អូយ...»គីជូឃើញមុខរបស់មិត្តសុទ្ធតែឈាម តែរបួសមិនជ្រៅប៉ុន្មានទេគ្រាន់តែនាងឆូតបន្តិចអោយមានឈាមប៉ុណ្ណោះ របួសមើលទៅមិនបាច់ត្រូវដេរឡើយ តែមុខបែបនេះគឺវាឈឺជារឿងធម្មតា
«ហ្ហឺៗ...យើងមិនអីទេ គ្រាន់តែសើស្បែក..គីជូឯងឈឺខ្លាំងទេ យើងសុំទោសដែលនាំឯងមករងគ្រោះជាមួយបែបនេះ»ថេយ៉ុង
«យើងមិនអីទេ ឯងឈប់បន្ទោសខ្លួនឯងទៅ»ទាំងគូព្យាយាមរើបម្រាស់ចេញពីខ្សែរចំណង ទាំងឈឺថេយ៉ុងឈឺចាប់លើមុខជាខ្លាំងត្រូវកំផ្លៀង ពីបីដៃហើយនៅនៅត្រូវកាំបិតឆូតមុខថែមទៀត (ស្នាមកាំបិតឆូតសើស្បែកនៅត្រង់បញ្ឆិតថ្ពាល់ចុះក្រោមជាប់មាត់)ចំនែកឯគីជូចុកឆ្អល់លើពោះសឹងតែសន្លប់ តែក្នុងដំណាក់កាលនេះគេមិនអាចចុះចាញ់ឬទុកគ្នាចោលឡើយត្រូវតែតស៊ូដើម្បីអាចរួចជីវិតបាន។

យើងងាក់មកមើលខាងជុងហ្គុកនិងគ្រប់គ្នាវិញម្ដងដែលពេលនេះពួកគេកំពុងតែនៅក្នុងឡានមិនដឹងជាធ្វើដំណើរទៅទីណានោះឡើយសំខាន់ទឹកមុខម្នាក់ៗពិតជាព្រួយបារម្ភចំពោះថេយ៍និងគីជូខ្លាំងណាស់។
«ចាំបងណាថេយ៍ កុំកើតអីអោយសោះ»ជុងហ្គុកជិះឡានបាំងខាងក្រោយបន់ផ្សងសំកុំអោយនាយតូចកើតអ្វីអោយសោះ ព្រោះគេពិតជាបារម្ភពីសុវត្ថភាពថេយ៉ុងខ្លាំងណាស់
«គីជូ សូមកុំអោយមានរឿងអាក្រក់កើតឡើងលើអូនអោយសោះ កូនស្វារបស់បង...»ជីមីនវិញក៏មិនណយដែរគេពិតជារម្ភណាស់ ដំបូងណាមជូននិងសូហ្គាមិនចង់អោយជីមីនមកតាមឡើយតែដោយសារតែ នាយតូចជជេសគេមិចនិងអាចសម្ងំនៅផ្ទះចាំដំណឹងពីបងប្រុសបានទៅ
«...»សូហ្គាអង្គុយក្បែរជីមីនសម្លឹងឃើញពីភាពឈឺចាប់របស់បងប្រុសនាយសឹងតែប្រេះដើមទ្រូង នាយមិនចង់ឃើញជីមីនយំនៅចំពោះមុខខ្លួនឡើយ វាឈឺចាប់ណាស់ ដោយជួយអ្វីមិនបាននាយក៏បានទាញអោយរាងតូចទម្រេតខ្លួនមកកើយស្មារបស់គេយកដៃទៅអង្អែលស្មា នាយតូចថ្នមៗ។

រឿង: ⛓ គូដណ្ដឹង🌸💍  " ចប់ "Where stories live. Discover now