ភាគ២២

249 49 12
                                    

Boobee POV*

ខ្ញុំបានដើរទៅបន្ទប់ទឹកដោយសារទប់ទឹកភ្នែកលែងជាប់bibleគាត់ជាមនុស្សដំបូងដែលញុមស្គាល់ពេលនៅបារាំងគាត់ជួយពន្យល់មេរៀនណែនាំ មើលថែគាត់ពិតជាចិត្តល្អនិងយកចិត្តទុកដាក់ជាមួយខ្ញុំណាស់ខ្ញុំបានលង់ស្រឡាញ់គាត់តាំងពីថ្ងៃដំបូងដែលយើងជាប់គ្នាមកម៉្លេះ។ហើយខ្ញុំរឹតតែសប្បាយចិត្តពេលដឹងថាម៉ាក់គាត់ចូលចិត្តខ្ញុំហើយឲពួកយើងភ្ជាប់ពាក្យពេលពួកយើងមកប្រទេសថៃវិញ។អ្វីៗមិនដូចការគិតឡើយខ្ញុំគិតថាគាត់ក៏ស្រឡាញ់ខ្ញុំដែលតែតាំងពីនិយាយរឿងភ្ជាប់ពាក្យគាត់បែរជាលែងយកចិត្តទុកដាក់និងខ្វល់ពីខ្ញុំដូចមុន គាត់ព្យាយាមគេចចេញថារវល់នេះ រវល់នោះរហូតដល់ថ្ងៃប្រទេសថៃវិញគាត់ចាប់ផ្ដើមនិយាយពិរោះនិងនាំខ្ញុំទៅផ្សារទំនើបភ្លាមៗដោយមានបរុសម្នាក់ទៅជាមួយ(build)ខ្ញុំឃើញគាត់ដូចជាដឹងពីbuildច្រើនជាងអ្វីដែលខ្ញុំគិត ទាំងរបស់ប្រើ អាហារ និងចំណងចំណូលចិត្តរបស់គេសុទ្ធតែបងbibleដឹងទាំងអស់ខ្ញុំពិតជារាងចម្លែកចិត្តដែលតែព្យាយាមធ្វើមិនដឹង។ក្រោយពីថ្ងៃនិងមកពេលទៅដល់ផ្ទះខ្ញុំខលទៅគាត់មិនលើក ផ្ញើសារមិនឆ្លើយ ខ្ញុំព្យាយាមណាស់គាត់នៅតែមិនរវល់ជាមួយអស់រយ:ពេលមួយអាទិត្យខ្ញុំបានទៅក្រុមហ៊ុនគាត់តែមិនទាន់ចូលដល់ផងខ្ញុំឃើញគាត់ថើបbuildខ្ញុំឈប់ភ្លាមៗទឹកភ្នែកស្រក់ចុះមិនដឹងខ្លួនហើយក៏សម្រេចចិត្តត្រឡប់ទៅផ្ទះ។ថ្ងៃបន្ទាប់ខ្ញុំក៏ឃើញពួកគេដូចគ្នាបងbibleពិតជាយកចិត្តទុកដាក់ចំពោះគេណាស់គាត់ធ្លាប់ប្រាប់ខ្ញុំម្ដងដែលថាគាត់ធ្លាប់ស្រឡាញ់មនុស្សម្នាក់៨ឆ្នាំម្នាក់នោះជាbuild?ខ្ញុំនៅមិនទាន់ប្រាដកចិត្តទេ។buildជាមនុស្សប្រុសមែនតែគេពិតជាស្រស់ស្អាតណាស់ញញឹមស្រស់ថ្ពាល់ខួច ស្បែកសរលោងជាងស្រីទៀតចឹងហើយបានបងbibleស្រឡាញ់គេណាស់។តែខ្ញុំនៅតែចង់ឈ្នះទោះដឹងថាឈឺចាប់ដោយសារម៉ាក់បងbibleឲពួកយើងភ្ជាប់ពាក្យខ្ញុំមានឧកាសច្រើនជាង អ្វីៗនៅតែមិនដូចការគិតខ្ញុំរឹងតែឈឺចាប់គ្រប់ទង្វើដែលជាវត្តមានខ្ញុំដូចជាខ្យល់ក្នុងកែវភ្នែកគាត់ គាត់និយាយដោយមិនសូម្បីតែមើលមុខខ្ញុំ។ ខ្ញុំសម្រេចចិត្តច្បាស់ហើយថាមិនទៅរើសរ៉ូបគឺទៅshoppingនិងញុំាអីជាលើកចុងក្រោយបើទៅរើសរ៉ូបជាមួយមនុស្សដែលមិនចង់រៀបការភ្ជាប់ពាក្យជាមួយយើងផងតើមានន័យអី។ខ្ញុំបានប្រាប់គាត់ពេលទៅដល់ផ្សាររឹតតែឲខ្ញុំដឹងច្បាស់ថាគាត់ពិតជាស្រឡាញ់buildeប៉ុនណា គាត់ធ្វើអ្វីគិតដល់buildមុនគេមិនថាខោអាវ ស្បែកជើងកាបូប នាឡិការ ខ្សែក គាត់ពិតជាស្រឡាញ់buildណាស់ដូច្នេះការសម្រេចចិត្តបែបនេះត្រូវហើយដើរចេញពីគាត់ពិតជាជម្រើសល្អខ្ញុំមិនចង់បានមនុស្សដែលមិនស្រឡាញ់ខ្ញុំមកធ្វើជាកម្មសិទ្ធដោយបង្ខំហើយរឹងតែមិនចង់បំបែកបំបាក់ស្នេហារបស់គេ។វាឈឺចាប់មែនពិតតែក៏មានកិត្តយសនិងក្ដីសុខដែលឃើញមនុស្សយើងស្រឡាញ់មានក្ដីសុខ។ខ្ញុំគិតនិងត្រៀមចិត្តអស់រយ:ពេលយូគ្រាន់មុខអស់អស់អីហើយព្រោះមុននិងយំក៏សម្រេចចិត្តចេញក្រៅ។

"អា"ខ្ញុំបានដើរចេញទៅបុកមនុស្សម្នាក់គេបានអោបក្រសោបខ្ញុំមិនឲដួល។ខ្ញុំមើលគេឡើងភ្លឹកគេសង្ហាណាស់

"អត់ទោសអ្នកនាងមានឈឺត្រង់ណាទេ"គាត់បាននិយាយមកយ៉ាងសុភាពនិងទន់ភ្លន់មកកាន់ខ្ញុំ

ខ្ញុំភ្ញាក់ពីការសម្លឹកមើលគាត់ហើយងើបឈរ"ចាសអត់អីទេអរគុណហើយក៏សុំទាសផង"ខ្ញុំអោនក្បាលសុំទាសតែគាត់ក៏អោនក្បាលដែលធ្វើឲក្បាលយើងប៉ះគ្នា

"អួយ"ពួកយើងស្រែកមកភ្លាមៗហើយក៏សើចមកដែល

"ហាសហា អ្នកនាងទៀតហើយលើកក្រោយដើរមើលមុខមើលក្រោយប្រយ័ត្នប្រយែងផង"គាត់និយាយដូចពួកយើងធ្លាប់ជួបគ្នាខ្ញុំរាងភាំងដែល

"ហាសហា"គាត់សើចម្ដងទៀតហើយដាក់ដៃលើក្បាលខ្ញុំ

"មិនត្រឹមតែមិនប្រយ័ត្នទេនៅភ្លេចច្រើនទៀត"និយាយរួចគាត់លេងក្បាលខ្ញុំតិចៗ ខ្ញុំមានអារម្មណ៍ដឹងថាបេះដូងលាត់ដុកដាក់ ដុកដាក់

"យើងធ្លាប់ជួបគ្នា?"ខ្ញុំក៏សួរទៅកាន់គាត់

"ត្រូវហើយជួបច្រើនដងទៀតផងទាំងនៅបារាំងនិងនៅថ្ងៃត្រឡប់មកថៃដំបូងក៏ជួប"គាត់និយាយទាំងញញឹមយ៉ាងស្រស់ឲបេះដូងខ្ញុំនេះកាន់តែលោត

"ហាស?ម៉េចខ្ញុំមិនដឹង" ខ្ញុំឈរអេសក្បាលតិចៗឆ្ងល់

"នេះ"គាត់ហុចនាមកាតរបស់គាត់ឲខ្ញុំ

"ការទាក់ទងមកបានណាក្មេងល្ងង់"និយាយហើយក៏ញញឹមដើរទៅបាត់

"Noted"គាត់ឈ្មោះnotdeខ្ញុំញញឹមហើយយកដាក់ក្នុងកាបូបដើរទៅហាងអាហារដែលបងbibleចាំ។

ចប់ហើយភាគ២២ Boobee POV *

ភាគក្រោយៗអត់សេដទេថាអត់គឺអត់ហើយ

🙏💙






រឿង កំសាក (ចប់)Onde histórias criam vida. Descubra agora