Episode 5

132 26 4
                                    

     សួនសាធារណៈ...
     បន្ទាប់ពីបរិភោគអាហារពេលល្ងាចរួចរាល់ ថេយ៉ុងនាំហូប៊ីមកដើរលេងនៅកន្លែងជិតៗអគារបន្ទប់ជួលរបស់ខ្លួន ដែលស្អាតប្លែកភ្នែក មិនខុសពីក្នុងទីក្រុងប៉ុន្មានឡើយ។ស្ដង់លក់អាហារជាច្រើននៅដាក់តាំងតម្រៀបជួរគ្នា ព្រមទាំងស្ដង់លក់របស់របរផ្សេងៗទៀត។
     ពេលល្ងាចថ្ងៃរៀបលិច ជាពេលសម្រាប់មនុស្សគ្រប់គ្នាសម្រាកពីការងារ នាំគ្នាមកដើរលំហែកាយនៅកន្លែងនេះ ត្រៀមនឹងមើលទេសភាពថ្ងៃរៀបលិច នៅក្បែរមាត់ទន្លេនៅជិតនោះ។
     ថេយ៉ុងដឹកដៃហូប៊ីដើរកាត់ហ្វូងមនុស្សដទៃទៀត ចង់នាំគេទៅអង្គុយមើលទេសភាពថ្ងៃរៀបលិច តែត្រូវបរាជ័យព្រោះហូប៊ីបានទាញដៃគេចូលទៅកន្លែងស្ដង់លក់របស់ញ៉ាំបានមុន។
     « ខ្ញុំចង់ញ៉ាំអានេះ!តោះយើង! »
     « អ៎េឈប់! » ថេយ៉ុងបម្រុងនឹងប្រកែក តែក៏មិនលឿនស្មើនឹងហូប៊ីដែរ ពេលនេះគេអូសនាយមកដល់មុខកន្លែងលក់របស់ញ៉ាំបាត់ទៅហើយ ដែលគ្មានអ្វីក្រៅពីកន្លែងលក់ការ៉េម។
     « ពូហ៎ាយកការ៉េមពីរដើមមក! » អាល្អិតប្រាប់ទៅកាន់អ្នកលក់យ៉ាងសប្បាយចិត្ត។
     « បាទចាំបន្តិចណា៎ »
     ថេយ៉ុងនៅស្ងៀមៗរង់ចាំមើលសកម្មភាពរបស់អ្នកម្ខាងទៀតហើយគ្រវីក្បាល ប៉ុន្តែបែរជាមិនហាមឃាត់។មិនយូរប៉ុន្មាន អ្នកលក់បានហុចការ៉េមពីតដើមមកកាន់ពួកគេ បន្ទាប់មកទើបហូប៊ីអោយលុយទៅកាន់គាត់តាមក្រោយ។គេលិតវាបន្តិច ទើបដឹងថារសជាតិឆ្ងាញ់មិនធម្មតា ដល់ថ្នាក់ត្រូវបើកភ្នែកធំៗ ធ្វើដូចមិនធ្លាប់ញ៉ាំការ៉េមពីមុនមក។
     ថេយ៉ុងអស់សំណើចទប់សើចមិនបាន លើកដៃទៅឈ្លីក្បាលហូប៊ីលេងលាយឡំនិងភាពខ្នាញ់។
     « មិចក៏ចាំបាច់ធ្វើមុខបែបនេះ?មិនដែលញ៉ាំការ៉េមទេ? »
     « អត់ទេ!មកពីឆ្ងាញ់ពេក » គេបន្តញ៉ាំវាយ៉ាងជក់មាត់ ការដែលភ្ញាក់ផ្អើលមកពីគិតមិនដល់ថាការ៉េមដែលមានតម្លៃសមរម្យបែបនេះបែរជាឆ្ងាញ់លើសការ៉េមលក់ក្នុងហាងថ្លៃៗទៅទៀត។ថេយ៉ុងបានត្រឹមតែឈរសើចលាយខ្នាញ់ ថែមទាំងលើកដៃទៅជូតការ៉េមដែលប្រលាក់តាមគែមមាត់របស់ហូប៊ី។នាយជូតអោយហូប៊ីថ្នមៗ ភ្លឹកជាមួយបបូរមាត់ទន់ៗពណ៌ក្រហមឆេះដោយមិនបានលាបក្រេម មិនចាប់អារម្មណ៍ជាមួយនឹងក្រសែភ្នែកដែលសាមីខ្លួនមើលមកកាន់នាយឡើយ ហើយក៏មើលមិនដឹងថាហូប៊ីអៀនឡើងរឹងខ្លួន សម្លឹងទៅមកដោយខ្សែភ្នែកពិបាកប្រាប់ពីអារម្មណ៍។
     ដុំសាច់មួយដុំស្ថិតនៅទ្រូងខាងឆ្វេងចាប់ផ្ដើមមានចលនាលឿនជាងសព្វមួយដង ថ្ពាល់សងខាងប្រែជាក្រហមដូចម្ទេសទុំ។ពេលដឹងថាសភាពការណ៍មិនស្រួល ហូប៊ីប្រញាប់ដកខ្លួន ងាកមុខចេញយ៉ាងរហ័ស ខ្លាចថេយ៉ុងឃើញទឹកមុខរបស់គេនៅពេលនេះ។
     « អ៎េ!?កើតអី? »
     « អត់-អត់អីទេ!យើងទៅលេងនៅកន្លែងនោះល្អជាង » និយាយមិនទាន់ចប់ស្រួលបួលផងស្រាប់តែរត់ទៅមុនថេយ៉ុងបាត់រកតែនាយឃាត់មិនទាន់ បានត្រឹមតែឈរអេះក្បាលលាយនឹងចម្ងល់។
     អ្នកទាំងពីរចំណាយពេលដើរលេងជាមួយគ្នាពេញមួយល្ងាច រហូតដល់យប់ទើបនាំគ្នាត្រឡប់មកផ្ទះវិញ។គ្រាន់តែមកដល់បន្ទប់ភ្លាម អាល្អិតប្រះខ្លួនភីងទៅលើគ្រែព្រោះតែភាពនឿយហត់។
     « ចង់គេងតែបែបហ្នឹងមែនទេ?ឆាប់ទៅងូតទឹកទៅ! » ថេយ៉ុងក្រឿនរំលឹក ព្រោះខ្លាចគេគេងលក់ទាំងបែបនេះ។ហូប៊ីស្រាប់តែងើបអង្គុយឆ្មក់ មើលមុខថេយ៉ុងមិនព្រិចភ្នែក រហូតដល់គេមានអារម្មណ៍ថាមិនស្រួល។
     « ឯងមើលអី? » ថេយ៉ុងសួរ
     « លោកមានសង្សារឬនៅ? »
     អ្នកកំលោះគាំងស្ដូកមិនយល់រឿង រិតតែចម្លែកក្នុងចិត្តដែលសុខៗហូប៊ីមកសួរខ្លួនបែបនេះ ប៉ុន្តែនៅតែឆ្លើយទៅវិញដដែល។
     « នៅ!សួរធ្វើអី? »
     « គ្មានអ្វីទេ...ខ្ញុំទៅងូតទឹកហើយ » អាល្អិតរត់ទៅយកខោអាវរបស់ថេយ៉ុងដែលនាយរៀបចំទុកអោយខ្លួន រួចរត់ចូលក្នុងបន្ទប់ទឹកបាត់ ធ្វើខ្លួនចម្លែកៗដូចមនុស្សមានពិរុទ្ធ ទុកអោយថេយ៉ុងនៅអេះក្បាលឈរឆ្ងល់ម្នាក់ឯង។
     ក្រោយពេលចូលមកដល់ខាងក្នុង ចាក់សោជិតឈឹង ហូប៊ីនៅឈរផ្អែកនឹងទ្វារបន្តិចសិន ក្នុងដៃកាន់ខោអាវជាប់ ដៃម្ខាងទៀតយកមកដាក់ពីលើដើមទ្រូងដែលបេះដូងកំពុងតែលោតញាប់ ព្រោះតែសំណួរដែលគេបានសួរទៅកាន់ថេយ៉ុងអំបាញ់មិញនេះ ដោយប្រឹងរៀបរឹកដូចធម្មតា ទាំងដែលការពិតភ័យសឹងស្លាប់ទៅហើយ។
     អារម្មណ៍របស់គេចាប់ផ្ដើមស្រួលច្របល់រៀងរាល់ពេលនៅជិតថេយ៉ុង ចាប់ពីពេលល្ងាចមិញមក ពិបាកស្មានដឹងថាខ្លួនកំពុងតែកើតអ្វី ឬមួយក៏...
     « យើងស្រលាញ់គេ...? » គេសួរតិចៗមកកាន់ខ្លួនឯង ស្ទើតែនឹកមិនឃើញពីរឿងនេះ ហើយក៏មិនអាចនឹកស្មានដល់ ថាអាចលួចស្រលាញ់ថេយ៉ុងក្នុងរយ:ពេលលឿនយ៉ាងនេះបាន។
     « មិនអាចទៅរួចទេ... » គេចាប់ផ្តើមប្រឆាំងនឹងការគិតរបស់ខ្លួន វាមិនអាចកើតទៅរួច!វាគ្រាន់តែជាអភូតហេតុចម្លែកតែប៉ុណ្ណឹង។
     នៅខាងក្រៅឯនេះវិញ ថេយ៉ុងកំពុងតែរៀបចំកន្លែងសម្រាប់ខ្លួនគេងនៅខាងក្រោមដូចមុន ឯហូប៊ីនាយអោយគេគេងនៅលើគ្រែ។មួយសន្ទុះក្រោយមក អ្នកដែលបានចូលទៅងូតទឹកអំបាញ់មិញក៏ចេញមកវិញក្រោយធ្វើធុរកិច្ចរបស់ខ្លួនរួចរាល់ ស្របពេលទូរស័ព្ទរបស់គេចាប់ផ្តើមរោទ៍ឡើងលាន់ឮពេញផ្ទៃបន្ទប់។ហូប៊ីរហ័សទៅយកទូរស័ព្ទមកមើលថាជាអ្នកណា ព្រោះលេខអ្នកដែលធ្លាប់ស្គាល់គេបានប្លុកចោលអស់ទៅហើយ ហេតុតែមិនចង់អោយអ្នកណាមករកខ្លួនឃើញ ប៉ុន្តែមិនបាននឹកដល់ឥទ្ធិពលរបស់ឪពុកខ្លួននៅក្នុងសង្គមមួយនេះ។
     លេខរបស់ជនមិនស្គាល់មុខខលមក ធ្វើអោយគេនៅឈរជ្រួញចិញ្ចើមអស់មួយសន្ទុះមិនទាន់ហ៊ានចុចទទួលនៅឡើយ នៅបន្តធ្វើមុខអេះអុញៗបបួលថេយ៉ុងអោយឆ្ងល់ជាមួយដែរ។
     « មិចមិនចុចទទួល? » ឃើញហូប៊ីនៅឈរស្ងៀមមិនបញ្ចេញសកម្មភាពអ្វីសោះ ថេយ៉ុងរំលឹកគេម្ដងទៀត ប៉ុន្តែរាងតូចបែរជាគ្រវីក្បាលយឺតៗទៅវិញ។
     « លេខមិនស្គាល់? »
     « អឹម... »
     « ចុចទទួលសិនទៅ ក្រែងគេមានការណ៍អ្វីសំខាន់ »
     គេព្រមធ្វើតាមអ្វីដែលចេញថេយ៉ុងប្រាប់ ប៉ុន្តែធ្វើវាទាំងស្ទាក់ស្ទើរ ខ្លាចថាជាលេខដែលប៉ាម៉ាក់ខលមកកាន់ខ្លួន ហើយវាក៏មិខខុសអ្វីពីការគិតរបស់គេ។
     “ ហាឡូ ” សម្លេងអ្នកស្រីជុងបន្លឺឡើងយ៉ាងច្បាស់ក្រឡែតនៅជិតត្រចៀកអ្នកជាកូន អោយគេបុកពោះភឹប ប្រញាប់រត់ចេញទៅខាងក្រៅខ្លាចថេយ៉ុងសង្ស័យ។
     ថេយ៉ុងមិនហ៊ានតាមទៅ ទុកពេលអោយហូប៊ីមានពេលវេលាផ្ទាល់ខ្លួន រហូតដល់ជិតកន្លះម៉ោងក្រោយមកទើបនាយសម្រេចចិត្តដើរទៅក្រៅបន្ទប់ដើម្បីអើតមើល  បានឃើញអាល្អិតម្នាក់នោះកំពុងអង្គុយស្រងេះស្រងោចនៅកាំជណ្ដើរតែម្នាក់ឯង។
     នាយដើរចូលទៅអង្គុយជិតគ្នា ងាកមើលមុខគេបន្តិច សឹមបរិយាយ÷
     « មានរឿងអ្វីកើតឡើងមែនទេបានជាឯងមុខស្ងួតម្ល៉េះ? »

To be continued...
អ៊ុំទូកចប់ហើយនៅតែរឿងadmin post ពីរភាគបាត់2ថ្ងៃ ឡើងជិត2ខែមិនទាន់ចប់:')
    

You've reached the end of published parts.

⏰ Last updated: Nov 10, 2022 ⏰

Add this story to your Library to get notified about new parts!

Love In The End - vhope Where stories live. Discover now