កូនភ្លោះម៉ាហ្វៀ CEO 🥀🔞

2K 125 0
                                    

ភាគទី:22

" យ៉ាងម៉េចហើយពួកវាទៅវិញឬនៅ? " ជុងគុកចោតសួរទៅកូនចៅដែលបាននិយាយគ្នា អម្បាញ់មិញនោះរួចធ្វើជាមកសួរនៅពីមុខនាយតូច
" ពួកវានៅមិនទាន់ទៅណាឆ្ងាយទេចៅហ្វាយ ខ្ញុំគិតថានៅពីរបីថ្ងៃទៀតសិនទៅ "
" ចាំពីរបីថ្ងៃទៀតបានទេថេយ៍ " ជុងគុកងាកមកសួរនាយតូច
" ចឹងក៏បាន "
" ឯងទៅវិញទៅ " ប្រាប់ហើយនាយក៏ចេញទៅវិញ
" អូនហា៎...."
" ហឹម! "
"' បងឈឺ.កជួយច្របាច់ឲ្យបងតិចបានអត់? "
" ក៏...បាន " នាយតូចហិតខ្លួនទៅជិតនាយលើកដៃច្របាច់កញ្ចឹងកនាយថើរៗ
" យ៉ាងម៉េចហើយធូរទេ? " ច្របាច់រាងយូរគួរសមនាយតូចក៏សួរឡើង
" ធូរច្រើនណាស់ ផឹប! " នាយក្រាស់ងាកមកទាញនាយតូចឲ្យនាយក៏ឡើងទ្រោបពីលើ
" ធ្វើអីទៀតហើយ? " ថេយ៉ុងសួរទៅគេទាំងធុញ
" បងចង់ថើបអូន " ជុងគុកប្រាប់នាយតូចហើយក៏អោបទៅថើបគេភ្លាមរកតែម្ចាស់ខ្លួនឃាត់មិនទាន់ ចង់ថើបៗភ្លាមមិនគិតសួរគេថាចង់ថើបឬអត់ទេ
" បានហើយក្រោកទៅ " ពេលមាត់មានសិរីភាពនាយតូចក៏និយាយ
" នៅមិនទាន់អស់ចិត្តផង~~~ " នាយក្រាស់ថើបជាលើកទីពីរ។
•ពេលល្ងាច
" ជុងហ្គាអូនចង់បានកាបូបនោះ " ជីណាចង្អុលទៅការបូបLVមួយនៅក្នុងហាងកាបូបធ្វើមុខគួរឲ្យអាណិតដាក់នាយក្រាស់
" ចាំបងទិញឲ្យអូន " ជុងហ្គាបានដឹកដៃនាយដើរចូលទៅទិញ នាយបានហុចកាតខ្មៅនាយឲ្យអ្នកគិតលុយទិញហើយជីណាក៏នាំនាយទៅទិញអីនៅក្បែរនោះ
" ប្អូនយកបែបនេះពីរចានយកហិលទាំងពីរ " មកដល់ក្នុងហាងនាយក្រាស់អក៏បានកម្មង់ម្ហូបដែលជីណាចូលចិត្តនាយក៏យកដូចនាងដែរ មួយសន្ទុះក្រោយអ្នកលើអាហារក៏បានមកដល់ពួកគេអង្គុយញ៉ាំរួចក៏ដើរលេងបន្តទៀត
" អេ....ហូប៊ីម្នាក់ប្រុសនោះមែនទេដែលឯងបានលួចក្រាស់? " ជុនលីនត្រូវជាមិត្តនាយតូចជាជនជាតិចិនតែដោយសារតែនាយបានរៀនភាសាកូរ៉េទើបនាយនិយាយជាមួយនាយតូចជាភាសារកូរ៉េបានណាមួយហូប៊ីមិនចេះចិនស្រាប់ផង ពួកគេទាំងពីរក្លាយជាមិត្តនឹងគ្នាកាលពួកគេទៅរៀននៅបរទេសតាំងពីថ្ងែនោះមកក៏ទាកទាងគ្នាជាមិត្តមករហូត ថ្ងៃនេះនាយបានមកដើរលេងនៅកូរ៉េទើបខលប្រាប់នាយតូចឲ្យជួយជូនគេដើរលេង។នាយតូចឮនាយជាមិត្តនិយាយ ដូច្នេះក៏ងាកទៅមើល
" ពិតមែនហើយ តែគាត់មានសង្សារហើយ " សំឡេងស្អកៗបន្លឺឡើងខ្សាវៗទាំងទឹកមុខ ស្រពាប់ស្រពោនងាកមកវិញរួចទំលាក់ទឹកមុខចុះ គេខុសទៅស្រឡាញ់មនុស្សមានម្ចាស់ហើយ
" បើគេមិនទាន់ជាប្ដីប្រពន្ធ ដណ្ដើមយកមកធ្វើជាកម្មសិទ្ធិយើងមកល្ងង់មែនឯងនេះ " ថាហើយជុនលីននាយក៏ខោកក្បាលនាយតូចមួយក្រញរ ដោយសារតែនាយស្គាល់មុខជុងហ្គា ក៏ព្រោះតែនាយតូចបាន ផ្ញើរូបឲ្យគេមើលហើយប្រាប់ថាគេជាក្រាស់របស់ខ្លួន បែបនេះហើយទើបនាយស្គាល់មុខជុងហ្គា
" អូយ...អាឆ្គួត ហេតុអ៏ក៏មកខោកក្បាលយើង ឈឺណាស់ណា " នាុតូចយកអង្អែលក្បាលខ្លួនឯង កន្លែងនាយខោកអម្បាញ់មិញ
" យើងខោកឯងឲ្យចេះរៀនឆ្លាត កុំល្ងង់ហើយមកយំដាក់យើង ស្អីគ្រាន់តែមានសង្សារមកខូចចិត្ត បើស្រឡាញ់បំបែកពួកគេទៅ យកគេមក យើងមិនគួរមានមិត្តល្ងង់ៗដូចឯងទេយាយមែន..."
" ឲ្យយើងធ្វើម៉េចទៅ?ពេលយើងទះមុខសង្សារគាត់ គាត់មកថាឲ្យយើងទាំងដែលយើងជាអ្នកត្រូវនោះ "
" បើចង់បានគេរៀនលេងល្បិចខ្លះទៅ " ជុនលីនញញឹមលាក់គំនួច ឱនខ្សឹបប្រាប់នាយតូចពីល្បិចរបស់ខ្លួន
" ធ្វើឲ្យពួកគេឈ្លោះគ្នា? " ប្រាប់ចប់នាយតូចស្រែកសិនអ្នកនៅជិតនោះងាកមើលពួកគេគ្រប់គ្នា
" បើមិនធ្វើឲ្យពួកគេឈ្លោះគ្នាបែកគ្នាកាលឯងបានគេ? " ជុនលីនសែនខ្នាញ់នឹងហូប៊ីជាខ្កាំងស្រឡាញ់គេតែមិនហ៊ានធ្វើតិចអត់លិតទៅគ្រាន់ប្រាប់។
" នាំយើងទៅណា? " នាយតូចត្រូវនាយចាប់អូរដៃដើរទៅក្នុងហាង ការ៉េមដែលអ្នកម្ខាងទៀតកំពុងតែអង្គុយ។ ចូលមកដល់ក្នុងហាងនាយបានប្រាប់នាយតូចឲ្យធ្វើមិនឃើញពួកគេទាំងពីរក៏នាំនាយតូចចូលទៅអង្គុយតុក្បែរពួកគេ
" ពួកគេជាសង្សារនឹងគ្នាមែនទេបងជុងហ្គា ?មើលទៅសមគ្នាណាស់ " ជីណានិយាយឡើងពេលឃើញនាយតូចនិងជុនលីនក៏និយាយធ្វើជាសួរទៅនាយក្រាស់យ៉ាងរំភើបចិត្តដែលឃើញរូបភាពបែបនេះ
" បងក៏មិនដឹងដែរ " ថាចប់នាយក៏ឱនញ៉ាំការ៉េមដោយមិនខ្វល់ជាមួយនាង ក្ដៅណាស់នាយខំនិយាយរកមិនតបនាយមួយម៉ាត់ បែរជាមកអង្គុយសើចសប្បាយជាមួយប្រុសផ្សេង។ មួយសន្ទុះក្រោយនាយតូចនិងជុនលីនក៏បានញ៉ាំរួចក៏ដើរចេញមកវិញជីណាក៏ចេញមកជាមួយជុងហ្គាដូចគ្នា
" ហូប៊ី! " ទំរាំតែដាច់ចិត្តហារមាត់ហៅនាយតូចនាយសឹងតែដាច់ខ្យល់ទៅហើយ លេងមកដើរជាប់ដៃគ្នានៅកណ្តាលផ្សារទំនើប
" ....." នាយតូចងាកមកមើលតែមិនបានឆ្លើយ
" ជាសង្សារអូនមែនទេ? " ជុងហ្គាសម្លឹងមុខជុនលីនបន្តិចក៏ងាកមកសួរទៅនាយតូច ដោយការចង់ដឹង
" បាទ! ជាសង្សាររបស់ខ្ញុំ " គេតបទៅនាយ ធម្មតារួចចាប់ដៃជុនលីនចូលគ្នាជាប់ បង្ហាញឲ្យនាយបានឃើញពេញភ្នែក
" បើអស់ការអីហើយខ្ញុំសុំទៅមុនហើយ " នាយតូចញញឹមស្ងួតគួរសមរួចដឹកដៃនាយចេញទៅតាមការមើលរបស់នាយក្រាស់
" តោះបងទៅដើរលេងបន្ត " ជីណាពេលគេចេញទៅបាត់នាងក៏ដើរមកអោបដៃនាយថានិឹទៅដើរលេងបន្ត
" បងមានការងារដែលត្រូវធ្វើទៀត ចាំបងជូនអូនទៅផ្ទះវិញ " ថាហើយនាយក៏ដើរទៅរកឡានមុខជីណា។
" ឯងឃើញមុខគេទេ ចង់តែសើចទេពេលឮឯងនិយាយថាយើងជាសង្សារ ហាសហា " ជុនលីនសើចចេញមកពេលឃើញទឹកមុខជុងហ្គាបានឮនាយតូចប្រាប់
" ឈប់សើចទៅ យប់នេះយើងទៅក្លឹប តែឥឡូវយើងជូនឯងទៅសណ្ឋាគារសិន "
ហូប៊ីបានជូននាយដល់មុខសណ្ឋាគារជុនលីនក៏ចុះពីឡានហើយ នាយតូចក៏បើកឡានចេញទៅក្លិប
" ថ្ងៃណាឯងមកវិញយើងនឹកឯងណាស់ណាអាថេ " ជីមីននិយាយប្រាប់អ្នកម្ខាងទៀតតាម ខ្សែទូរស័ព្ទ
" ប្រហែលជាពីរបី ថ្ងៃទៀតយើងទៅវិញ ទៅមើលបន្ទប់យើងផង " ថេយ៉ុង
" អើៗ យើងដឹងហើយ ប៉ុននឹងហើយឯងអាស្លេកមកហើយ "
" បើស្រឡាញ់គេឆាប់សារភាពទៅ ប្រយ័ត្នគេឆត់យកទៅបាត់ ប្រយ័ត្នមកយំដាក់យើង " មុននឹងបិទនាយតូចប្រាប់ជីមីនមិត្តខ្លួនសិន មិនដឹងថាកាលណាសារភាពទេ ស្រឡាញ់ដែរតែមិនក្លាហាន
" តែយើងខ្លាចគេអត់ស្រឡាញ់យើងហើយគេឈប់រាប់អានយើងទៀត ឯងក៏ដឹងថាពេលសារភាពទៅទំនាក់ទំនងក៏ប្រែប្រួល " ជីមីនពេបមាត់ចង់យំ មិនមែនគេមិនក្លាហានទេ បើសារភាពទៅនាយមិនស្រឡាញ់ ទំនាក់ទំនងពួកគេមិនដាច់ទៅហើយ
" ឬឯងទុកឲ្យនៅបែបនេះ? អាតុញស្ដាប់យើង ឆាប់សារភាពទៅយ៉ាងណាៗក៏ឲ្យគេបានដឹងហើយមុខហួចពេល "
" អើយើងនឹងសាកមើលតាមឯង គេមកហើយបាយៗ " ទូរស័ព្ទត្រូវបានកាត់ផ្តាច់ដោយនាយតូចជីមីន
" ឯងនិយាយជាមួយអ្នកណា? " យ៉ុងហ្គីចូលមកសួរ
" ជាមួយថេយ៍អាស្លេកយើងមានរឿងចង់ប្រាប់ឯង " ជីមីនក្ដាប់ដៃចូលគ្នាភ័យផងអរផង បន្តិចទៀតគេនឹងប្រាប់នាយហើយ
" រឿងអីនិយាយមក "
" គឺ....គឺៗ គឺ.....គឺយើង ...យើងគឺយើង..."
" អើគឺយើងគឺយើង គឺៗនៅនឹងហើយកាលឯងនិយាយប្រាប់យើងនៅតែគឺៗគឺយើង " យ៉ុងហ្គីស្ដីឲ្យនាយតូចពេលគេនិយាយតែគឺៗ ឯងខំចាំស្ដាប់នៅតែគឺៗ មើលតែរឿងនិងធំណាស់ចឹង
" គឺយើង..... "

កូនភ្លោះម៉ាហ្វៀCEO🥀🔞(ចប់)Where stories live. Discover now